EPISODE 1

5.5K 335 0
                                    

ពេលវេលាចេះតែដើរទៅមុខមិនរងចាំនរណាឡើយ... ពេលវេលាប្រែប្រួលតែចិត្តមនុស្សស្មោះ បរិសុទ្ធមិនប្រែប្រួលទៅតាមពេលវេលាឡើយ។ 12 ឆ្នាំកន្លងមកនេះមានរឿងរ៉ាវជាច្រើនដែលបានកើតឡើង រឿងខ្លះនៅពុំទាន់រកមូលហេតុឃើញនៅឡើយ....ងាកមកទំនាក់ទំនងរវាង jungkook និង Taehyung វិញ មានសភាពបែបណាហើយ? JUNGKOOK មានចិត្តអាណិតស្រលាញ់ Taehyung ដែលជាសង្សាបង្ខំឫអត់ ច្បាស់ណាស់គឺអត់ទេ គេមិនដែលចាត់ទុក្ខ Taehyung ជាសង្សាគេទេ ។ គេគ្រាន់តែមានកូនចិត្តអាណិតក្មេងដែលបាត់បងប៉ាម៉ាក់តាំងពីអាយុ10 ឆ្នាំប៉ុណ្ណោះ ហើយគេបានសន្យាថានឹងនៅក្បែរ មើលថែរ Taehyung ជំនួសម៉ាក់ប៉ាគេ ដែលស្លាប់ដោយសារក្រឡាប់ឡាននៅផ្លូវទៅ ផ្ទះចាស់របស់លោកតា Taehyung ចំថ្ងៃកំណើតរបស់Taehyung ព្រោះលោកតារបស់Tae បានផ្តាំTae មុខគាត់ស្លាប់ អោយទៅវិមានចាស់របស់គាត់ដែលទុកចោល ដែលសោរសំងាត់ជាខ្សែរករបស់ Taehyung ...តែសំណាងTaehyung គេមិនបានត្រូវអីធ្វើធ្ងន់ធ្ងរពីឧបទាវហេតុនោះ។ កាលនោះTaehyung គេអាយុ 10ឆ្នាំគេអាចចង់ចាំរឿងទាំងអស់នោះបានយ៉ាងច្បាស់ តែគេមិនសូវខ្វល់ទេ គេមានតែ Jungkook ម្នាក់គឺគ្រប់គ្រាន់សំរាប់ជីវិតគេហើយ។ ផ្ទុយស្រឡះពី Jungkook ដែលគេធ្វើគ្រប់ព្រោះគេបានសន្យាជាមួយ មនុស្សចាស់ថានឹងមើលថែរ Taehyung អោយបានល្អ...

ថ្ងៃថ្មីចូលមក អ្វីដែល Taehyung រំពឹងទុកជារៀងរាល់ឆ្នាំវាមិនអាចក្លាយជាការពិត....

( jungkook ថ្ងៃនេះបងទំនេរទេ .. ) Taehyung តែងតែផ្ញើរសារទៅគេគ្រប់ ពេលសួរគេ ញាំអីអត់ រវល់អត់ ពេលណាទំនេរ ថ្ងៃនេះមកគេងជាមួយអូនបានអត់ ...Tae តែងតែប្រាប់គេគ្រប់ពេលដែលគេដើរទៅណាមកណាជាមួយមិត្តគេ តាំងកាលវិភាគសាលា គ្រប់យ៉ាង គេព្យាយាមធ្បើខ្លួនអោយសមជាសង្សារដែលល្អ ខុសពី JUNGKOOK គេធុញទ្រាន់និង Tae ខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃ គេមិនដែលចាត់ទុក Tae ក្នុងភ្នែកគេម្តងណាទេ Tae គ្រាន់តែជាធូលីក្នុងភ្នែកគេប៉ុណ្ណោះ ។ ម៉ាក់ប៉ារបស់ jungkook បានស្លាប់បន្ទាប់ពីម៉ាក់ប៉ា Tae ស្លាប់បាន2 អាទិត្យ ទាំងនេះវាមិនមែនចៃដន្យទេ វាជាការគ្រង់ទុករបស់ដៃគូរសត្រូវ វាកាន់តែធ្វើ Jungkook គេរឹងមាំទៅ តាំងពីថ្ងៃនោះមក គេប្តាជ្ញាចិត្តថារកអ្នកដែលសម្លាប់គ្រួសារគេអោយឃើញ គេសងសឹកបន្តិចម្តងៗ អោយពួកគេឈឺចាប់ជាងអ្វីដែលគេបានជួប ...គេចាប់ផ្តើមកាន់គាប់គ្រប់មុខជំនួញរបស់គ្រួសារគេ និង គ្រួសារ Tae តាំងពីអាយុ 15 ឆ្នាំក្រោមការបណ្តុះបណ្តាលរបស់ប៉ាគេតាំងពីតូច ជាពិសេសលោកតា Jeonព្រោះគាត់គិតថា Jungkook រឹងមាំអាចកាន់កាប់គ្រប់យ៉ាងបាន ហើយណាមួយគាត់ត្រូវត្រៀមគ្រប់យ៉ាងព្រោះគាត់មានសត្រូវច្រើន ។ Jungkook ឡើងធ្វើម៉ាហ្វៀតាំងពីអាយុ15 16ឆ្នាំ តែគេមិនចារឹកក្មេងទេ ឃោរឃៅដែលគ្រប់គ្នាស្មានមិនដល់...។

Release ( ដោះលែង)Where stories live. Discover now