ភ្លៀងធ្លាក់កាន់តែខ្លាំងទៅៗរាងតូចជីនស្រែកយំបណ្ដើរបន្ទោសខ្លួនឯងបន្ដើរការឈឺចាប់បាននាំឲ្យចិត្តគេដើរលើផ្លូវតែលតោលតែឯង
" ហុឹក! ៗ ហេតុអី? ហេតុអីជាខ្ញុំ ទេវតាអើយហេតុអីធ្វើចឹងដាក់ខ្ញុំ " ជីនដើរៗក៏មកដល់ផ្លូវតូចស្ងាត់មួយទោះជាមេឃភ្លៀងខ្លាំងតែគេចាំច្បាស់ណាស់ថាកន្លែងនេះជាកន្លែងណា
កាលពី ១០ ឆ្នាំមុន ពេលនោះជីនមិនទាន់ក្លាយជាតារាទេគេនៅជាសិស្សវិទ្យាល័យនៅឡើយមនយប់មួយគេចេញពីរៀនរៀងយប់គេដើរមកញាំអីជាមួយមិត្ដភ័ក្ដសំណាងអាក្រក់ជួបនឹងពួកជើងកាងគេព្រោះតែការពារមិត្តភ័ក្ដលះបង់ខ្លួនឯងឲ្យគេរំលោភ
" ទេ! មិនពិតទេ.... អត់ទេហ្អាយ! " ជីនរវើរវាយទប់អារម្មណ៍មិនបានក៏សន្លប់កណ្ដាលភ្លៀង
" ជីន! ជីនអូននៅឯណាជីន .... គីម ស៊ុកជីន! " យ៉ូនហ្គីរត់ចេមកដោយកាន់ឆ័ត្រតែដោយខ្យល់ខ្លាំងឆ័ត្រខូចគេបោះចោលរួចក៏តាមរកជីនដោយមិមខ្វល់ថាទទឹក
" ជីន! ជីនអូនយ៉ាងមិចហើយ ជីន ដឹងខ្លួនឡើង ជីនៗ " រាងក្រាស់រត់មកដល់ផ្លូវតូចតែមួយដែលជីនបានមកដល់គេក៏ប្រទះឃើញរាងតូចសន្លប់កណ្ដាលភ្លៀងមិនចាំយូរគេក៏ប្រញាប់លើកបីរាងតូចត្រលប់ទៅវិញ
មន្ទីពេទ្យ
ជុងហ្គុកនៅមើលថែរហូស៊ុករហូតមិនឃ្លាតនោះទេ ទីបំផុតការខំប្រឹងប្រែងរបស់គេក៏បានសម្រេច
" ហុឹម! ហ្គុក! " ហូស៊ុកបំរាស់ខ្លួនភ្ញាក់ឡើងឃើញជុងហ្គុកគេក្បែរនោះ
" បងស៊ុក " ជុងហ្គុកលឺសំលេងហៅរបស់ហូស៊ុកគេក៏ស្ទុះងើបឡើងភ្លាម
" នេះហ្គុកនៅមើលខ្ញុំរហូតឬ? "
" មែនហើយ បងយ៉ាងមិចទៅហើយនៅឈឺត្រង់ណាទេ " ជុងហ្គុកទឹកមុខព្រួយបារម្ភហូស៊ុកឃើញហើយក៏លួចញញឹមបន្ដិច
" ខ្ញុំមិនអីទេអរគុណហើយ "
" បងកុំនិយាយចឹងអី គ្រូពេទ្យថាបងមានជម្ងឺបេះដូងតើនេះយ៉ាងមិចវិញ "
" វាជាកម្រិតស្រាលទេ "
" តែបើរំជួលចិត្តខ្លាំងបងនឹងដូចជាម្សិលមិញចឹង "
" បងមិនអីទេ "
" គ្រូពេទ្យថាប៉ុន្មានទៀតបងត្រូវវះកាត់ព្យាបាលជាបន្ទាន់មិនចឹងធ្ងន់ធ្ងរមិនខានទេ "
" បងដឹងហើយ រឿងនេះបងចេះរៀបចំហើយ "
" មិនបានទេខ្ញុំនឹងនៅជាមួយបងកាន់ដៃបងឆ្លងកាត់ពេលវេលាលំបាកជាមួយគ្នា ខ្ញុំមិនលេងដៃបងទៀតទេទោះបងដេញខ្ញុំថាឲ្យខ្ញុំយ៉ាងណាក៏ខ្ញុំមិនចាកចេញពីបងដែរ " ជុងហ្គុកចាប់ក្រសោបដៃហូស៊ុកទាំងពីរកែវភ្នែកស្រទន់សម្លឹងមើលមុខតូចច្រមិចអង្វរសុំក្ដីអាណិត ហូស៊ុក រៀងស្ទាក់ស្ទើរនៅក្នុងចិត្ដ
" ហ្គុក! បងប្រាប់ហើយថាបងមិនស្រស់ស្អាតដូចដែលហ្គុកឃើញទេ ម្យ៉ាងទៀតបង... បងធ្វើចិត្តមិនទាន់បានទេ "
" ជុង ហូស៊ុក បងស្ដាប់ឲ្យច្បាស់ជុងហ្គុកខ្ញុំគ្មានថ្ងៃបោះបង់បងចោលទេទោះបងមិនស្រស់ស្អាតដូចកាលដៃពួកយើងជួបគ្នាដំបូងតែសម្រាប់ខ្ញុំបងនៅតែជាផ្កាលីលីពណ៌សរដ៏បរិសុទ្ធ ផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៅណា ... ទុកពេលឲ្យខ្ញុំខ្លះឲ្យខ្ញុំបានព្យាបាលរបួសក្នុងចិត្តបងផងទៅ ខ្ញុំសន្យាថាមិនធ្វើអ្វីដែលបងមិនចូលចិត្តនោះទេ បងស៊ុក ណា... ណា " កែវភ្នែកមូលក្រឡង់នៅតែសម្លឹងមើលទៅមុខតូចៗរបស់ហូស៊ុក រាងតូចក៏សម្លឹងតបវិញ ក្រោយមកក៏លេចស្នាមញញឹមលាយទឹកភ្នែក
" បាន! ខ្ញុំផ្ដល់ឱកាសឲ្យហ្គុក! " រាងក្រាស់លឺពាក្យនេះហើយបេះដូងចាប់ផ្ដើមរីកមាឌរំភើបស្ទើរហោះទៅហើយ នាយក្រោកឈរហើយឱបរាងតូចយ៉ាងណែន
" អរគុណអូន អរគុណហូស៊ុក " ហូស៊ុកតបការឱបទៅជុងហ្គុកវិញខណៈពេលនោះជីមីនក៏ដើរមកដល់ល្មមតែក៏ឈប់នៅមុខទ្វារបន្ទប់ពេទ្យពេលឃើញសកម្មភាពរីករាយរបស់ជុងហ្គុកនិងហូស៊ុក គេមិនមាត់តែក៏ក្ដោបដៃមាំណែនគេខាំបបូរមាត់ខាងក្រោមបន្ដិចបង្ហាញពីសេចក្ដីខឹងក្រោត ....
ВЫ ЧИТАЕТЕ
ទឹកភ្នែកលោកហិត «ចប់» ✔️
Фанфикшнការឈឺចាប់ដែលគេទទួលបាន ទឹកភ្នែកដែលស្រក់ចុះស្ទើរក្លាយទៅជាឈាមទាំងដែលគេមិនដឹងអ្វីសោះ... ហេតុអីគ្រប់គ្នាស្អប់គេ? ហេតុអីមនុស្សដែលគេស្រលាញ់ទុកគេដូចជាតុក្ដតាលេងសើច... គេក៏ចេះឈឺដែល ... ស្របពេលដែលគេបោះបង់ខ្លួនឯងចោលតែមិនដឹងទេលើលោកនេះក៏មានមនុស្សងប់នឹងស្នេហាដូចជ...
