ភាគ:26 «យើងលេងហ្គេមមួយក្ដាល្អទេលោកប្ដី»

6.4K 493 55
                                    

ក្រោយចេញពីបន្ទបទារុណកម្មមកពេកនេះជុងហ្គុកនិងថេយ៉ុងគេទាំងកំពុងតែគេងឱបគ្នានៅលើគ្រែ king size និយាយគ្នាលេងអីបែបនេះ។

" ជុងហា៎ តើអូនអាចសួរបងមួយបានទេ "ថេយ៉ុង គេងសុខៗគេក៏ស្រាប់តែមានសំណួរមួយ។

" បាទ "ជុងហ្គុក គេមិនកំណាញ់នោះទេបើគ្រាន់តែប្រពន្ធចង់ដឹងរឿងអីនោះ។

" តើបងធ្លាប់មានមនុស្សដែលបងស្រលាញ់ពីមុនមកទេ "ថេយ៉ុង ជុងហ្គុកដែលឮសំណួរនេះហើយក៏ដកដង្ហើមធំបន្តិចមុននិងឆ្លើយប្រាប់ទៅប្រពន្ធវិញ។

" ធ្លាប់ហើយស្រលាញ់ខ្លាំងទៀតផង " គ្ដុក បេះដូងថេយ៉ុងត្រូវធ្លាក់មកដល់ដីភ្លាមគ្រាប់តែឮបែបនេះភ្លាម មានអារម្មណ៍ថាវាឈឺណាស់។

" ពិតមែនហេស៎ ចុះនាងទៅណាហើយ" ថេយ៉ុង ទោះមានអារម្មណ៍មិនល្អតែក៏ព្យយាមសួរឲដឹង។

" នាងលែងនៅលើកលោកនេះទៀតហើយ" ឮចម្លើយរបស់ជុងហ្គុកហើយធ្វើឲថេយ៉ុងគេជ្រួញចញ្ចើមភ្លាមៗ។

" នាងស្លាប់បាត់ហើយកាលពីរ3ឆ្នាំមុន "ជុងហ្គុក ដោយឃើញប្រពន្ធធ្វើមុខឆ្ងល់បែបនេះក៏បន្ថែមមួយមាត់ទៀត។

" នាងកើតអីឬ "ថេយ៉ុង ងើបមុខឡើងសម្លឹងមុខប្ដីភ្លឹសៗ បាត់អស់អារម្មណ៍ថាឈឺណែនពេញទ្រូងនោះ។

" បងសម្លាប់នាង "ជុងហ្គុក ប្រាប់ទៅប្រពន្ធទាំងមុខស្មើ ឯថេយ៉ុងវិញបើកធំៗចំហំមាត់ធ្លុង សម្លាប់ឬក្រែងថាស្រលាញ់ខ្លាំងណាស់ហេស៎ ។

" បង បងនិយាយលេងទេហេស៎ "ថេយ៉ុង គេដូចជាមិនចង់ជឿសោះ ព្រោះមុននេះខ្លួនឮច្បាស់ណាស់ថាស្រលាញ់នាងខ្លាំងណាស់ ។

" ពិត នាងមិនបានស្រលាញ់បងនោះទេ នាងមកដើម្បីតែផលប្រយោជន៍ បោកប្រាស់ក្ដីស្រលាញ់របស់បង និងព្យាយាមលួចយកឯកសារឲសត្រូវរបស់បងតែប៉ណ្ដោះទើបបងបាញ់សម្លាញ់នាងចោលនៅយប់ដែលបងចាប់បានថានាងក្បត់ អូនដឹងទេពេលដែលបងសម្លាប់នាងនោះបងគ្មានអារម្មណ៍ថាសោកស្ដាយនោះទេ " ជុងហ្គុក បិទភ្នែកយកដៃគងថ្ងាស់និងម្ខាងទៀតទាញយកប្រពន្ធមកឱបក្នុងទ្រូងវិញ មែនហើយនៅពេលដែលនាយបានដឹងរឿងនេះហើយនាយគ្មានអារម្មណ៍ថាឈឺឬក៏សោកស្ដាយនោះទេក្នុងការបាញ់សម្លាប់នាង ហើយវាក៏ជាមូលហេតុដែលនាយស្អប់មនុស្សស្រីដូចគ្នា ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now