ភាគ:39« ការវិលត្រឡប់ »

5.4K 404 101
                                    


« នេះជាទាយាទក្នុងត្រកូលម៉ាហ្វៀ មិនមែនជាក្មេងដែលឯងស្រែកសម្លុតឬលើកដៃវ៉ៃតាមចិត្តនោះទេចាំទុក »ជុងហ្គុក នាយបន្តច្របាច់.កគាត់មិនបន្ធូរដៃនោះទេ។

« សន្លប់ហើយហេស៎ ហឹុស»ជុងវ៉ុន គេដើរចេញពីសាឡុងមកមើលក៏ឃើញថាគាត់ភ័យឡើងសន្លប់បាត់ទៅហើយ។

« បានហើយជុង »ថេយ៉ុង ដើរមកកាន់ស្មាប្ដីដែលនៅច្របាច់.កគាត់មិនលែងសោះនោះ។

« បាន ហឹុស ចាត់ទុកថាលើកនេះជាការប្រមានតែបើមានលើកក្រោយឯងងាប់...»ជុងហ្គុក ក្រោកឈរសម្លឹងទៅគាត់ក្នុងក្រសែរភ្នែកចងកំហឹងមុនដើរក្រឡងគាត់ចេញទៅបាត់ ។

« ប៉ាៗធំចាំអូនផងប៉ាៗ »បងប្អូនទាំងបីគ្រាន់តែឃើញប៉ាៗទៅមិនចាំខ្លួនបែបនេះពួកគេក៏រត់ចេញទៅយ៉ាងលឿនឯថេយ៉ុងវិញក៏ដើរតាមពីក្រោយផងដែរ។

ក្រោយពីក្រុមគ្រួសារម៉ាហ្វៀបានទៅអុកឡុកពេញបន្ទប់សង្ងាត់ឲនាយកសាលាភ័យដល់ថ្នាក់សន្លប់ហើយនោះពួកគេក៏ដើរចេញមកវិញសម្ដៅទៅរកឡានប៊ីនដែលនៅឈប់ចាំនៅខាងមុខនេះ។

« ចេញឡានទៅ »ជុងហ្គុក ឃើញថាប្រពន្ធកូនឡើងឡានរួចហើយក៏ឲប៊ីនចេញដំណើរ។ ឡានក៏ចេញដំណើរសម្ដៅទៅក្រុមហ៊ុនដោយនៅក្នុងឡានធ្លាប់តែមានភាពអ៊ូអរក៏ប្រែជាស្ងាត់ព្រោះតែមុខប៉ាៗធំរបស់ពួកគេមិនអំណោយផងនោះទេ។

« លោកប្ដីហា៎... »ថេយ៉ុង ក្រោយឃើញកូនៗសញ្ញូរឲខ្លួននិយាយជាមួយប្ដីហើយគេក៏រំកិលខ្លួនទៅជាប្ដីកាន់ដៃនាយធ្វើភ្នែកម៉កៗដាក់នាយ។

« .............. »

« លោកប្ដី...ជុងហា៎...បងខឹងអូនហេស៎ »ថេយ៉ុង ពេបមាត់តិចៗដាក់នាយគេអាចដឹងថាប្ដីនិងខឹងដែលហាមមិនឲសម្លាប់នាយកសាលានោះ។

« ទេ » មួយមាត់យ៉ាងខ្លីចេញពីប្ដីជាទីស្រលាញ់។

« បងកុហក ជុងបែរមកនេះ »ថេយ៉ុង ឲជឿយ៉ាងមិចបើនិយាយមិនទាំងមើលមុខប្រពន្ធផង ទើបគេលើកដៃទៅចាប់បង្វែរមុខនាយឲសម្លឹងមកខ្លួន ឯកូនៗវិញស្ងាត់មាត់ឈឹងមិនហ៊ានមាត់នោះទេ។

« អូនហាមបងមិនឲសម្លាប់គាត់ក៏ព្រោះតែកូនៗយើងដែរ »ថេយ៉ុង និយាយាហើយក៏បែរទៅមើលកូន។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now