~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ 12.« ហូ ឡូយហា » សម្លេងស្រួយស្រេះបន្លឺឡើងដោយមិនបានព្រាងទុក ភ្ជាប់មកជាមួយនិងទឹកមុខជ្រេញមកកាន់អ្នកទាំងពីរខាងនេះ។
« លេចឡើងស្ងាត់ៗបែបនេះ នាងមេធ្មប់មែនទេ? » ម៉ែដោះនិយាយទៅកាន់ហេនស៊ែលដោយសម្លក់សម្លឹងនាងមិនឈប់ គិតទៅគាត់ស្អប់ហេនស៊ែលទាំងដែលនាងមិនបានធ្វើអីខុសសោះ។
« មេធម្មប់ក៏បាន តែខ្ញុំនៅអាក្រក់ចាញ់ម៉ែដោះទេ ហិហិ » ហេនស៊ែលញញឹមខ្ចឹបដាក់ម៉ែដោះបន្តិច មុននឹងនអូសវ៉ាលីរត់ចេញទៅបាត់ នៅទៀតខ្លាចគេព្រួតវាយស្លាប់ , បើនាងឌឺយ៉ាងនេះអ្នកណាទប់អារម្មណ៍ជាប់ទៅ។
« នាងក្មេង... »
« ខ្ញុំមិនបានមកផ្ទះមួយសប្តាហ៍! មើលផ្ទះផងណាម៉ែដោះ » រាងក្រាស់និយាយកាត់សម្តីដ៏អាក្រក់របស់ម៉ែដោះ មិនអោយគាត់បានថាអោយមនុស្សស្រីរបស់គេទាន់ទេ។~~~~~~
« នែ លោកមិនទាន់ប្រាប់ខ្ញុំទេថាយើងត្រូវទៅណា! » ឃើញរាងក្រាស់ចូលមកក្នុងឡានភ្លាមហេនស៊ែលក៏សួរគេម្តង ស្រីម្នាក់នេះនិយាយច្រើនជាងការគិតរបស់គេទៀត ឆ្ងល់មួយរយជំពូកតែម្តងហើយ។
« យកនាងទៅរំលោភហើយបោះចោល »
« ខ្ញុំមិនគួរមកជួបគេតាំងពីដំបូង! » ហេនស៊ែលសង្រ្គឺតធ្មេញសម្លក់គេខ្លាំងៗដោយភាពគ្រឺតខ្នាញ់ មិនលេងសើចទេនាងពិតជាខ្នាញ់នឹងគេពិតមែន បើអាចនាងចង់តែទះអោយវៀចមុខសង្ហារមួយហ្នឹងទេ តែគិតថាជាចៅហ្វាយទើបខំទ្រាំ។~~~~~~
-រុីសតលើកោះ« នែ! ខ្ញុំដេកតែមួយភ្លែតសោះបើកភ្នែកឡើងខ្ញុំនៅលើកោះមួយផ្សេងអញ្ចឹងឬ? » បើកភ្នែកឡើងភ្លាមទេសភាពដូចជាឋានសួគ៍លេចឡើងនៅនឹងមុខនាង ដោយ យ៉ុនហ្គីបាននាំនាងមកកោះរបស់គេដែលជាកម្មសិទ្ធរបស់គេផ្តាច់មុខនេះ។
« អ្នកណាប្រើនាងអោយដេក? នាងដេក 3 ម៉ោងណា! » រាងក្រាស់សម្លក់នាងបន្តិចមុននឹងនាំខ្លួនចុះពីលើឡាន ចាំវត្តមាននាងចេញមកដូចគ្នាអាលនឹងបាននាំនាងចូលទៅខាងក្នុង។...
« បន្ទប់ខ្ញុំនៅឯណា? »
« ដេកជាមួយខ្ញុំ! វីឡានេះមានបន្ទប់តែ 2 ទេ បន្ទប់មួយទៀតបាត់សោរហើយ » យ៉ុនហ្គីនិយាយឡើងបែបនេះភ្លាមហេនស៊ែលបើកភ្នែកធំៗហាក់មិនតល់នឹងអ្វីដែលគេនិយាយ , មិនយល់សូម្បីបន្តិច!
« វាមិនដែល! វីឡាធំសឹងស្លាប់ហើយមានបន្ទប់តែពីរ? » ហេនស៊ែលស្រែកឡើងតវ៉ានិងគេយ៉ាងក្លាហានតាមទម្លាប់របស់នាង ព្រោះថាលើកនេះវាមិនសមហេតុផលពិតមែន។
« ប្រកាន់ខ្លួនម្ល៉េះ? នាងគង់តែត្រូវខ្ញុំរំលោភដដែលទេកុំភ័យអី បើមិនព្រមទេ ដេកលើសាឡុងកណ្តាលផ្ទះទៅយប់ឡើងមានសត្វអីមកសុីនាងទៅបាត់ខ្ញុំមិនជួយទេ! »
« គេនិយាយលេងឬនិយាយមែន? » ស្តាប់ប្រយោគរបស់គេមុននេះហើយ ហេនស៊ែលសម្លឹងជុំវិញខ្លួនបន្តិចមុននឹងសម្រេចចិត្តរត់ទៅតាមគេ ព្រោះនាងខ្លាចសម្តីគេអម្បាញ់មិញនេះណាស់ លេងសើចមិនបានទេនៅលើកោះផង។
« ចេះខ្លាចដែរ? ម៉េចមិននៅម្នាក់ឯងទៀតទៅ? មកអោយខ្ញុំរំលោភមែនទេ? ម៉ោះ baby »To be continued...
បងនេះសម្តីព្រានដែរហ្នឹងហាស😔

YOU ARE READING
~ Billionaire's Wife ~
Randomតើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?