ភាគ:55 « បងចង់បានកូន »

5.6K 485 82
                                    

« យើងក៏មិនចូលចិត្តមនុស្សស្រីដូចជានាង ហើយក៏ស្អប់នៅពេលដែលនាងជាន់ឈ្លីគេ!!!! »ថេជុង បន្តឹងកម្លាំងច្របាច់កនាងកាន់តែខ្លាំងនិយាយដោយសម្លេងគួរឲខ្លាចបំផុត កែវភ្នែកក្រហមច្រាលបញ្ជាក់ពីកំហឹងសាតានរបស់គេ គ្រប់សកម្មភាព គ្រប់ពាក្យសម្ដីគេបានឮ បានឃើញទាំងហើយគេពិតស្អប់និងការធ្វើជាន់ឈ្លីមួយនេះខ្លាំងណាស់ ហើយរឹតស្អប់នៅពេលដែលគេបានឃើញទឹកភ្នែករបស់មនុស្សស្រីដែលដើរបុកខ្លួនមុននេះ។

« អក៎..ខិខិ.លែ..លែងខ្ញុំ »នាងប្រឹងរើបម្រាស់ចេញពីការប្របាច់.កមួយនេះ លើកដៃទៅវាយដៃមាំដែលកំពុងលើកច្របាច់.កខ្លួនតិចៗព្រោះតែថប់ដង្ហើមគ្មានកម្លាំង ខណៈឯថេជុងច្របាច់.កនាងរឹតតែខ្លាំងថ្នាក់ចេញសរសៃរ។

« ល.លោក បានហើយលែងអ្នកនាងស្ទេឡាទៅ »ដោយឃើញថាថេជុងច្របាច់.កស្ទេឡាមិនលែងបែបនេះនាងល្អិតក៏ប្រឹងក្រោកឈររួចលើកដៃដែល ស្ទេឡាបានជាន់មិញនេះទៅអង្រួនដៃថេជុងតិចៗប្រាប់ឲលែង ព្រោះមើលទៅស្ទេឡានាងសឹងតែគ្មានដង្ហើមដកទៅហើយ។

« ? »ថេជុង បែរមកសម្លឹងនាងល្អិតទាំងជ្រួញចិញ្ចើមស្រីម្នាក់នោះធ្វើបាបប៉ុណ្ណឹងហើយនៅមកជួយទៀត។

« ខិខិ..លែង..»

« សុំ..សុំអង្វរលែងអ្នកនាងទៅ »ឃើញនាយបែរមកសម្លឹងមុខខ្លួនបែបនេះ នាងក៏រាងអៀននិងភ័យបន្តិចដែរតែនៅតែឲនាយលែងស្ទេឡាដដែល។

« បាន »ថេជុង ងក់ក្បាលយល់ស្របព្រោះឃើញថានាងបានសុំអង្វរទើបគេយល់ព្រម។

ព្រូស!!! ថេជុងបោះកាយស្ទេឡាទៅលើឥដ្ឋមួយទំហឹងរួចក៏ស៊កដៃមកចូលហោប៉ៅខោសម្លឹងទៅស្ទេឡាដែលក្អកខិខិនោះ។

« ខិខិ..ឯ.ឯង »ស្ទេឡា ក្អកក្រហមមុខក្រហមមុខមុននិងងើបឈរលើកដៃចង្អុលមុខថេជុងទាំងខឹង។

« យើងយ៉ាងមិច »សម្ដីត្រជាក់ស្រិបបន្លឺចេញពីប្រអប់មាត់កំលោះម៉ាហ្វៀ ធ្វើឲស្ទេឡាឮហើយក៏រាងខ្លាចរអាលទើបទម្លាក់ដៃចុះវិញ។

« ហេតុអីឯងហ៊ានទះយើង នៅមានទៀតមិចក៏ឯងហ៊ានមកច្របាច់.កយើងហាស៎!!! អាចង្រៃ!!! ហើយបើឯងដាក់យើងឲចុះស្រួលៗទៅថីហេតុចាំបាច់បោះ!!! »ស្ទេឡា នាងស្រែកខ្លាំងទៅតាមចរិកឆ្នាស់ឆ្នើមរបស់នាងទៅដាក់ថេជុង ហេតុអីគេហ៊ានថ្នាក់នេះ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now