#រឿងប្ដីចាស់
#ភាគទី10
ជីមីន ទៅរៀនបាញ់កាំភ្លើងឡើងស្ទាត់តែម្ដង ដោយប្រើរយៈពេលត្រឹមតែបីម៉ោងប៉ុណ្ណោះ។ ក្រោយពីរៀនចប់ គេបានទៅហាងសម្លៀកបំពាក់ រើសយកឈុតដែលសិចស៊ីបំផុត មកស្លៀក។ យ៉ុង ឃើញហើយឡើងភ័យជំនួស ជីមីន តែម្ដង។
លើកនេះសង្រ្គាមប្ដីប្រពន្ធមួយគូនេះ អាចនឹងកើតឡើងហើយ ហើយគេត្រៀមខ្លួនរួចហើយ សម្រាប់បញ្ជូនសាកសព ឬអ្នករបួសទៅពេទ្យ។
ក្រោយពីរើសបានឈុតហើយ ជីមីន ក៏បន្តទៅក្រុមហ៊ុន អចលនទ្រព្យ របស់ ជុងគុក។
ឡានពណ៌ខ្មៅស៊េរីទំនើប ចតនៅចំពីមុខក្រុមហ៊ុន ជីមីន ចុះពីឡានដើរចូលទៅខាងក្នុង ដោយមានអង្គរក្សដើរតាមក្រោយ ជីមីន ជាច្រើននាក់សុទ្ធសឹងតែក្មេងៗសង្ហាៗ ធ្វើឲ្យអ្នកធ្វើការក្នុងនោះ លូចមើលគ្រប់គ្នា។
ជីមីន បើកទ្វារចូលមកខាងក្នុង ក៏បានឃើញនាង ជាមួយ ជុងគុក នៅជាមួយគ្នានៅក្នុងការិយាល័យរបស់គេមែន។ ពួកគេទៅចួបគ្នាក្នុងហាងកាហ្វេម្ដងហើយ ឥឡូវមកចួបគ្នាក្នុងកន្លែងធ្វើការទៀត។ ជីមីន ដកកាំភ្លើងចេញមកពីក្នុងកាបូបរបស់គេ ហើយតម្រង់ទៅរក ជុងគុក និងនាងដែលអង្គុយទល់មុខគ្នានោះ។
" តាចាស់!!! ហ៊ានមានស្រីទាំងកណ្ដាលថ្ងៃផងហេ៎! "
ជីមីន និយាយទាំងខឹងខ្លាំង ថែមទាំងចង់បាញ់ពួកគេទៀតផង ធ្វើឲ្យ ជុងគុក ភ័យឡើងចង់លេចនោមទៅហើយ។
" មីន មីន ហា៎ !!! ម៉េចក៏អូនយកកាំភ្លើងមកអ៊ីចឹងហា៎? "
ជុងគុក និយាយដោយសម្ដីផ្អែមត្រជាក់ ទៅកាន់ភរិយាវ័យក្មេងរបស់គេ។
" ទុកបាញ់មនុស្ស!!!! "
" គ្រាន់តែបង...បង ....បណ្ដើរនាងបន្តិចសោះហ្នឹង! នេះអូនចង់សម្លាប់បងផងឬ? "
ជុងគុក ជ្រើសយកការកុហក ជីមីន សិនព្រោះពេលនេះរាងតូចកំពុងតែខឹងខ្លាំងមិនអាច ប្រាប់ការពិតដែលគេចង់ជួលនាងមកពរពោះជំនួសនេះបានឡើយ។
" នរណាថាអូនមកបាញ់បងនោះ! អូនបាញ់ស្រីបងទេ! អូនមិនឆ្គួតបាញ់ប្ដីខ្លួនឯងឲ្យស្លាប់ទេ! អូនមិនចង់ក្លាយជាមេម៉ាយទេ! "
YOU ARE READING
រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )
Short Storyរឿងរ៉ាវស្នេហា រវាងក្មេង18ឆ្នាំ និងបុរសវ័យ50ឆ្នាំ។
