~Billionaire's Wife~
មីន យ៉ុនហ្គី X ជុង ហេនស៊ែល
#ភាគ 19.« ហឹក ហឹក អូនវៃបង! » បន្ទាប់ពីបានមួយកំផ្លៀងហើយរាងក្រាស់ក៏មកអង្គុយដើរតួកម្សត់ធ្វើជាយំដាក់បាង សង្ឃឹមថានាងនឹងយល់ចិត្តគេខ្លះ។
« គេធ្វើលេងសោះ! អ្នកណាប្រើមាត់បងចង្រៃដល់ថ្នាក់នេះ? មីស្លេកឆ្កួត! » ហេនស៊ែលសម្លក់រាងក្រាស់បន្តិចហើយក៏រត់មកវាយគេថែម បំណងវាយដូចជាលួងគេអោយឈប់ដើរតួកម្សត់នេះ។
« អស់កម្លាំងណាស់ បញ្ចូលកម្លាំងធាតុបន្តិចមក! » យ៉ុនហ្គីទាញរាងស្តើងមកអង្គុយលើភ្លៅគេហើយក៏អោបនាងយ៉ាងណែន គេមិនចង់ចេញឆ្ងាយពីនាងទេព្រោះគេដឹងថាមិនយូរទៀតទេគេនឹងលែងបានអោបក្រសោបនាងបែបនេះទៀតហើយ។
« ជុប ជុប » ឮបែបនេះហេនស៊ែលក៏ទាញមុខរបស់គេមក ថើបគេពេញមុខបញ្ចូលកម្លាំងធាតុពិសេសអោយទៅកាន់គេដល់ថ្នាក់គេត្រូវបង្ហាញស្នាមញញឹមយ៉ាងស្រស់មកកាន់នាង។
« អូនមិនបាច់ស្រលាញ់បងទេ! ទុកអោយបងស្រលាញ់អូនតែឯងបានហើយ! » យ៉ុនហ្គីនិយាយឡើង , សម្លឹងមុខនាងដោយស្នាមញញឹមយ៉ាងត្រជាក់ សាកគិតមើលទៅបើអត់ពីនាងទៅគេឈឺចិត្តស្លាប់ហើយ...
« ម៉េចក៏និយាយបែបនេះ? » ហេនស៊ែលក្រសោបមុខនាយកំលោះដោយទឹកមុខមិនសូវជាពេញចិត្តនឹងសម្តីរបស់គេ គេនិយាយបែបនេះមានន័យថាយ៉ាងម៉េចទៅ?
« បងគ្រាន់តែនិយាយតើស កុំគិតច្រើនពេក! » យ៉ុនហ្គីទះថ្ងាសនាងតិចៗដោយសើចឡើង នេះគេមិនអោយនាងគិតទេឬ? គេនិយាយបែបនេះប្រាកដជាមានរឿងមិនល្អច្បាស់ណាស់។
« បងគ្រាន់តែនិយាយតាមរឿងភាគទេ! កុំចូលអារម្មណ៍ពេក! »
_____________________________________« អេ ស្រីស្អាត! ថ្ងៃនេះសុំអត់ធ្វើការមួយថ្ងៃ! » រាងក្រាស់និយាយឡើងដោយញាក់ចិញ្ចើមដាក់អ្នកខាងនោះតិចៗបញ្ចេញមកព្រានតាមទម្លាបើរបស់គេជាមួយនាង។
« ទៅណា? » វ៉ាយលែតសួរឡើងដោយមិនភ្លេចងា្សម្លក់គេ ថ្ងៃនេះនាងដូចជាងស្លូតជាងរាល់ដង...
« ទៅសារភាពដាក់ក្រាស់! » ហូស៊ុកនិយាយឡើងដោយស្នាមញញឹមជឿជាក់មើលទៅដូចសប្បាយអរណាស់ តែពាក្យរបស់គេមិនបានធ្វើអោយអ្នកម្ខាងទៀតសប្បាយជាមួយគេទេ។
« មីមួយណា? »To be continued...
កាចដល់ហើយ😔
#អាយរីស

YOU ARE READING
~ Billionaire's Wife ~
Randomតើការធ្វើជាភរិយារបស់មហាសេដ្ឋី មាននាមជា Billionaire's Wife នេះជីវិតមនុស្សស្រីតូចតាចម្នាក់នឹងទៅជាយ៉ាងណា?