ភាគ:62 « ថ្នមអនាគតកូនប្រសារAppaបន្តិចផងវ៉ុន »

4.7K 470 84
                                    

« គឺ..គឺ..Appa...ហានហ្យុងគេសម្លប់ហើយAppa តើត្រូវធ្វើយ៉ាងមិច »ជុងវ៉ុន នាយសួរAppaទាំងភ័យនៅពេលដែលបន្តសង្គ្រាមស្នេហ៍សុខៗគេស្រាប់តែសម្លប់លើទ្រូងនាយតែម្ដង។ឯថេហ្គុកឮបែបនេះពួកគេក៏រាងចងចិញ្ចើមបន្តិចក្រែងមុននេះជុងវ៉ុននៅក្នុងបន្ទប់ជាមួយមនុស្សស្រីហេស៎ ចុះមិចក៏មកដឹងរឿងហានហ្យុងវិញ ឬមួយ..??។

« នាក់ដែលនៅក្នុងបន្ទប់ជាមួយកូនមុននេះជាហានហ្យុងពិតទេវ៉ុន? »ថេយ៉ុង អោនដៃសម្លឹងទៅជុងវ៉ុនដោយទឹកមុខកាចបំផុតដើម្បីឲនាតឆ្លើយនិងសំណួរគេ ឯជុងហ្គុកក៏មិនហ៊ានលូកមាត់ដែរទើបបានតែឈរមើល។

« ពិតមែនហើយAppa »ជុងវ៉ុន តបទៅថេយ៍វិញទាំងភ័យខ្លាចថាAppaអាចនិងខឹងខ្លួន ទទួលស្គាល់ថានាយជាខ្លាកំណាច ឬម៉ាហ្វៀឃោឃៅហ៊ានដល់ថ្នាក់សម្លាប់មនុស្សតែចំពោះប៉ាធំ និងប៉ាតូច នាយត្រឹមកូនទន្សាយតូចមួយក្បាលប៉ុណ្ណោះ។ចំណែកឯថេយ៉ុងនិងជុងហ្គុកវិញពួកគេទាំងពីនាក់កំពុងតែកាន់ដៃគ្នាចាំស្ដាប់ចម្លើយទាំងអន្ទ:សារ។

« យេ៎!!!! »គ្រាន់តែឮចម្លើយដែលពួកខ្លួនចង់បានហើយប៉ាធំនិងប៉ាតូចទាំងពីក៏ស្រាប់តែហក់អោបគ្នាទាំងសប្បាយចិត្តដោយទុកឲជុងវ៉ុននៅឈរងីងឺមើលទៅលោកប៉ាទាំងមិនយល់។

« បានឈប់ៗ!!លោកប្ដីវិលមុខអូនហើយ »ថេយ៉ុង ទះស្មាប្ដីតិចៗប្រាប់ថាឲឈប់បង្វិលនេះវិលមុខសឹងស្លាប់ទៅហើយ ឮប្រពន្ធនិយាយបែបនេះហើយជុងហ្គុកក៏រហ័សដាក់ប្រពន្ធឲចុះវិញយ៉ាងលឿន។

« បងសុំទោសប្រពន្ធសម្លាញ់បងសប្បាយចិត្តពេក ហិហិ »ជុងហ្គុក នាយសើចស្ញេញដាក់គេព្រមទាំងសុំទោសយ៉ាងលឿនដោយសាររំភើបពេក។

« បងនេះចំមែន »ថេយ៉ុង គ្រវីក្បាលនិងចរិកប្ដីទាំងហួសចិត្តមើលចុះ ចរិកម៉ាហ្វៀដែលសាហាវឃោឃៅនិងទឹកមុខស្មើរពីមុននិងជាបាត់ទៅណាអស់ហើយទេ សើចញញឹមសឹងតែលើសគេទៅហើយ។

« សម្រេចថាប៉ាធំនិងប៉ាតូចនិងមិនខឹងកូនទេមែនទេ ដែលធ្វើរឿងបែបនេះដាក់ហាន់ហ្យុង »ជុងវ៉ុន សួរទាំងភ័យផងអរផង បើជារឿងពិតមែនគឺល្អណាស់។

« ប៉ាតូចច្បាស់ជាខឹង!! ខឹងដែលកូនមិនព្រមយកហានហ្យុងឲបានលឿនជាងនេះ តែយ៉ាងណាពេលនេះក៏បានហើយហិហិ សប្បាយចិត្តណាស់ »ឮពាក្យដំបូងហើយជុងវ៉ុនក៏អោនក្បាលចុះទម្លាក់ទឹកមុខតែម្ដង តែបន្ទាប់ពីឮឃ្លាចុងក្រោយហើយក៏ធ្វើឲនាយងើបមុខមកញញឹមពព្រាយ ដាក់ប៉ាធំ ខណៈឯប៉ាតូចកំពុងតែននៀលខ្លួននៅលើពូកទាំងសប្បាតអរ ទីបំផុតក៏ដូចបំណងពួកគេពិតមែន។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now