ភាគ:65 « អូនមិនអនុញ្ញាតឲDaddyទៅណាទេ!! »

5.6K 487 120
                                    


« គឺ..គឺខ្ញុំគ្មានអ្នកទេពេលនេះ..តើ.តើពួកយើងអាចដូចដើមវិញបានទេបងជុងវ៉ុន »ជីយ៉ុន នាងងើបមកអង្គុងកៅអីក្បែរនាយព្រមទាំងកាន់ដៃនាយជាប់។ត្រូវហើយនាងគ្មានអ្នកណានោះទេ ពេលនេះនាងបានបែកគ្នាជាមួយសង្សាររបស់នាងរួចហើយគឺដើម្បីមករកជុងវ៉ុនវិញទាំងដែលដឹងថានាយមានអ្នកថ្មីហើយក៏ដោយ។

« គឺបាន!! តែវាមិនមែនក្នុងន័យស្នេហានោះទេជីយ៉ុន!!! បងអាចផ្ដល់ឲអូនបានត្រឹមតែក្ដីស្រឡាញ់បែបបងប្អូនប៉ុណ្ណោះ!!ហើយមិនថាពេលនេះអូនចង់មានអ្នកណា!!ឬគ្មានអ្នកណា!!ក៏វាមិនពាក់ព័ន្ធនិងបងដែរ!! មួយទៀតបងមានមនុស្សដែលបងស្រឡាញ់ពេញចិត្តរួចហើយ!! សូមកុំព្យាយាមធ្វើឲបងមានអារម្មណ៍ថាទើសទាល់និងអូនអី!!!!»ជុងវ៉ុន តបទៅនាងរួចក៏ដើរចេញទៅបាត់ទាំងកំហឹងនាងមិនគួរនិយាយបែបនេះនោះទេ ក្រែងនាងក៏បានដឹងបានឮបានឃើញហើយមែនទេថានាយមានអ្នកនៅក្នុងចិត្តរួចមកហើយនោះ ដឹងទេថាកាលដែលនាងនិយាយបែបនេះវាធ្វើឲនាយខកចិត្តខ្លាំងណាស់ នាងមិនដូចជីយ៉ុនដែលស្លូតបូត ចិត្តល្អនិងគួរឲស្រឡាញ់ដូចពីមុននោះទេ។

« ខ្ញុំគ្រាន់តែចង់យករបស់ខ្ញុំមកវិញប៉ុណ្ណោះ »ជីយ៉ុន នាងពោលតិចៗម្នាក់ឯងនាងដឹងថាវាខុស តែនាងក៏មិនចង់បាត់បង់នាយម្នាក់ទៀតដែរ។

+ក្រឡេកមកមើលគូរស្នេហ៍1គូរដែលកំពុងតែអង្គុយប្រឡែងគ្នាក្នុងOffice នេះវិញ។

« អូយ៎...បានហើយបងថេជុងអូនឆ្អែតហើយ!! »ជេសា នាងលើកដៃមករុញថេជុងឲចេញឆ្ងាយពីនាងបន្តិចព្រោះ នាយព្យាយាមយកអាហារមកបញ្ចុកនាងមិនឈប់រកតែពេលទុំពាំក៏មិនទាន់។

« ក៏មកពីបងឃើញថាអូនដូចជាស្គមពេកទើបបងបំប៉នខ្លះឲអូនឆាប់ធំធាត់និងគេ »ថេជុង នាយតបវិញទាំងធ្វើមុខ Cute Cuteដើម្បីកុំឲនាងខឹងនិងខ្លួន។

« បងចង់ឲអូនធាត់ដល់ពេលណាទៀត!? ឃើញទេមាឌអូនមូលសឹងតែដូចបាល់ទៅហើយ!! មួយទៀតបងថានិងឲអូនមកធ្វើការតែនេះបោកសុទ្ធសាត »ជេសា នាងអោបដៃបែរមុខទៅម្ខាងមិនខ្វល់ថានាយខំធ្វើចរិកខ្ជីខ្ជូតយ៉ាងមិចនោះទេ នាយបានប្រាប់នាងថានិងឲចូលមកធ្វើការក្នុងនាមជាលេខាតែនេះមានឯណាមួយថ្ងៃមួយៗនាយមិនដែលឲនាងធ្វើអៅផង។

You've reached the end of published parts.

⏰ Last updated: Jan 29 ⏰

Add this story to your Library to get notified about new parts!

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now