Part 21 : បងធ្វេីដល់ថ្នាក់នេះឬ...?

373 26 0
                                        

ក្រោយដាក់អោយគេងហេីយ គេបិទភ្នែកស្រូបពិសពីក្នុងខ្លួនរាងតូចរហូតដល់អស់តែសមីខ្លួននៅតែមិនដឹងខ្លួនដដែរ សុី ឈីង បានដោះអាវរាងតូចចេញដេីម្បីជូតខ្លួនតែត្រូវភ្ញាក់ផ្អេីលពេលឃេីញ ស្នាមសាក់លេីទ្រូងរបស់ថេ

«លោហិតហង្ស» សុី ឈិននិយាយទាំងភ្នែកសម្លឹងទៅថេ

«ក្មេងគួរអោយស្រលាញ់ដូចឯង មិនគួរមកជួបរឿងបែបនេះទេ »សុី ឈិនយកដៃអង្អែលមុខច្រមេីមគួរអោយស្រលាញ់មួយនេះ ទាំងក្តីអាណិត បន្ទាប់មកគេដណ្តប់ភួយអោយរាងតូចវិញ រួចដេីរចូលកន្លែងមួយទៀត .....លាក់

#ល្ងាច

ថេដឹងខ្លួនបេីកភ្នែកតិចៗទ្បេីង តែត្រូវភ័យព្រោះទីនេះមិនមែនជាផ្ទះខ្លួន គេក្រោកងាកមេីលជុំវិញគ្រប់កន្លែងគ្របដណ្តប់ដោយពណ៌ខ្មៅ ហេីយមានតែពន្លឺទានធ្វេីអោយគេព្រឺខ្នងខ្ញាកៗ

«ឯងក្រោកហេីយមែនទេ»សម្លេងបន្លឺទ្បេីងក្បែរខ្លួនធ្វេីអោយថេភ្ញាក់ខិតទៅក្រោយ គេងាកទៅសម្លឹង សុី ឈិនដែរកំពុងតែអង្គុយមេីលមកគេដូចគ្នា

«ល...លោកពូជាអ្នកណា»ថេសួរទាំងភ័យ យកដៃទាញភួយពណ៌គ្របខ្លួនរិតតែជិត

«ឯងឈ្មោះអី»សុីឈិនមិនបានខ្វល់និងសំណួររាងតូចទ្បេីយ គេបែរសួរបកទៅវិញ

«ថេ...ថេយ៉ុង » ថេឆ្លេីយទាំងមិនហ៊ានសម្លឹងមុខគេចំទ្បេីយ សុី ឈិនខិតទៅក្បែររាងតូចបន្តិចហេីយទាញមុខគេទ្បេីង

«ឯងកុំខ្លាចយេីងអី....យេីងនិងការពារឯងចាប់ពីថ្ងសនេះតទៅ»សុី ឈិននិយាយសម្លឹងទៅកែវភ្នែករលីងរលោងរកយំនោះ ទាំងប្រកដប្រជា គេនិងមេីលរាងតូចពីចម្ងាយ មិនថាទីណានៅកន្លែងណាទេ

«លោកពូ ថេខ្លាចថេចង់ទៅផ្ទះ...» ថេគេមិនបានខ្វល់និងសម្តីខ្លួនទ្បេីយ គេគិតតែពីការទាមទាទៅផ្ទះប៉ុណ្ណោះ

«ឯងចង់ទៅផ្ទះមែនទេ បេីអញ្ចឹងឆាប់គេងវិញទៅ»សុី ឈិនដាក់អោយថេគេងវិញ ចំណែករាងតូចស្តាប់សម្តីគេហេីយ បិទភ្នែកគេងលក់ជិតឈឹង មិនមែនមកពីគេងងុយទេ មកពីសុី ឈិន សន្តំចិត្តអោយគេង

ព្យុះស្នែហ៍ ព្យុះពិភពគុណ Donde viven las historias. Descúbrelo ahora