Part 34 : ថេយ៉ុងជាទាយាទ....

263 16 0
                                        

ក្រោយការបញ្ចប់វគ្គទី7 ពួកគេមានពេលសម្រាក10នាទី

#ជម្រុំ

បេក្ខជន20នាក់កំពុង រៀបចំខ្លួនដេីម្បីប្រកួតបន្តយេីងបកមកមេីល ថេយ៉ុងវិញ គេអង្គុយបណ្តេីរចងដៃដែលមានរបួសបណ្តេីរ បេីរបួសកន្លែងផ្សេងគេមិនបាច់មករុំអីច្រេីនទេ ប្រេីតែសិល្ប៍បន្តិចជាហេីយ
តែនេះរបួសសាធារណៈ គេមិនអាចធ្វេីអោយគេសង្ស័យបានទេ កំពុងតែរុំក៏មានដៃមួយទាញដៃគេយកទៅរុំបន្ត ហេីយម្នាក់នោះគឺជាជុងហ្គុកយេីងនេះឯង គេបារម្ភតាំងពីដំបូងម្លេះ គ្រាន់តែមិនទាន់មានពេលមកមេីល...

គេអង្គុយរុំអោយទ្បេីងស្ងៀមស្ងាត់ ឯរាងតូចក៏មិនមាត់ដែរ អង្គុយរងចាំអោយគេរុំអោយហេីយ តែសកម្មភាពពួកគេក៏ស្ថិតក្នុងកែវភ្នែកមនុស្សចំនួនដែល

«...សិស្សច្បង...» ថេហៅរាងក្រាស់តិចៗ ពេលជុងហ្គុកធ្វេីរួចហេីយរកក្រោកចេញ

«....ឯងសម្រាកសិនទៅ បន្តិចទៀតការប្រកួតនិងចាប់ផ្តេីមហេីយ......»រាងក្រាស់និយាយរួច បែរដេីរចេញទៅបាត់ ក្រោមការសម្លឹងរបស់រាងតូច

«....ឯងមានឈឺទៀតទេ..»កំពុងតែផ្លឹក ក៏លេចវត្តមានកៃមកអង្គុយក្បែរ សួរគេដោយក្តីបារម្ភ ថេឮហេីយងាកទៅញញឹមស្រស់ក្រវីក្បាលប្រាប់ ថាគេមិនអីទេ ឯកៃឃេីញបែបនេះក៏បញ្ចេញស្នាមញញឹមដាក់វិញ.....

skip

ការប្រកួតវគ្គទី 8 មកដល់

បេក្ខជនទាំងអស់ត្រូវ ត្រូវបំបែកជា2ក្រុម ធំៗម្ខាង10 នាក់ ពួកគេត្រូវប្រកួតជិះសេះដណ្តេីមក្រទ្បស្រាដែលគេបានដាក់អោយ យកទៅទុកលេីសសរគោលនៅចុងទីលានការប្រកួត បេីក្រុមណាធ្វេីអោយបែក ក្រុមនោះជាអ្នកចាញ់ .....។

ក្រោយចាប់ជាក្រុមរួចហេីយពួកគេចាប់ផ្តេីមទ្បេីងខ្នងសេះរងចាំសម្លេងវៃជួង * 10នាក់ខាងឆ្វេង មាន ជុង ហ្គុក លី ឈីង យ៉ុន សុីក ជុង វ៉ុននិងអ្នកផ្សេងទៀត 10នាក់ខាងស្តាំមាន កៃ ហូសុក ថេ យ៉ុង និង...។

តឹងងងង

សម្លេងជួងបន្លឺទ្បេីង ពួកគេបានបោលសេះទៅគោលទីលានដេីម្បីយកក្រទ្បស្រា ម្នាក់ៗមិនចាញ់គ្នាទេ ខ្លះចាំស្ទាក់ ខ្លះវាយប្រតប់គ្នា ដូចពេលនេះចឹង បុរសដែលបានសេីចចម្អកអោយរាងតូចវគ្គមុន គេបានជិះសេះទៅជិតរាងតូចដេីម្បីវាយប្រហារគេម្តងទៀត តែគេមិនបានវាយប្រហារដោយដៃទទេរទេ បុរសនោះទាញកូនកាំបិតទ្បេីង ហេីយលោតហក់ទៅវៃគេពីក្រោយ ប៉ុន្តែ ថេងាកមកទាន់គេចទៅម្ខាង ទេីបបណ្តាលអោយពួកគេធ្លាក់ពីលេីខ្នងសេះទាំង 2

ព្យុះស្នែហ៍ ព្យុះពិភពគុណ Where stories live. Discover now