Ep01:ច្រឡំបន្ទប់

16.8K 390 13
                                    


#សណ្ឋាគារសេអ៊ូល
+Club

ភ្លើងពណ៌ខ្វែងខ្វាត់តន្រ្តីគ្រវីគ្រវាត់សម្រាប់យុវវ័យមករាំសប្បាយតាមបែបវ័យរបស់ពួកគេ។សម្លេងស្រែកហូរាំកន្រ្តាក់ឆ្វេងស្តាំមានទាំងសម្លេងឌីជេនិយាយរ៉េបតាមបទភ្លេងបង្កើនជាភាពអ៊ូរអរបន្ថែមលើចង្វាក់ញាក់ៗ។អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហើយក្លឹបជាកន្លែងគេរាំសប្បាយឬក៏ជួបជុំមិត្តភកិ្តជល់កែវរាំនៅនឹងកន្លែងក៏មាននៅទីនេះអាយុចាប់ពីរ18ឆ្នាំទើបអោយចូលមិនអាចអោយអ្នកអាយុក្រោមនោះចូលបានទេគេមានច្បាប់ទម្លាប់សុំឆែកកាតឬក៏អត្តសញ្ញាណប័ណ្ណ ទីនេះមិនត្រឹមតែជាក្លឹបទេវាជាសណ្ឋាគារដែលបូករួមមានជាមួយជាន់ដែលបំពេញតម្រូវការភ្ញៀវមកពីគ្រប់ទីកន្លែងអោយតែសម្រាកនៅទីនេះដឹងតែមិនខកបំណងទេថ្វីត្បិតតែវាថ្លៃបន្តិចមែនតែក៏សមនឹងតម្លៃដែលភ្ញៀវមកស្នាក់នៅផងដែរ។ក្រឡេកមកមើលមនុស្សមួយក្រុមដែលមានសមាជិក4អ្នកកំពុងជល់កែវគ្នារាំរែកយ៉ាងសប្បាយក្រលែងតាមបទភ្លេងយ៉ាងស្រស់ស្អាត

"Cher!!"នារីទាំង4លើកកែវជល់ជប់លៀងអបអរដែលពួកនាងទទួលបានការងារថ្មី

"អ៎េ!ជីននីបងមិនជប់លៀងភាពនៅលីវទេហេស?ជិតចូលរោងការហើយណ៎ា"ម្នាក់និយាយនេះឈ្មោះថាផាក ជីមីនកញ្ញាសុិចសុីអាយុ24ឆ្នាំស្រស់ស្អាតឡូយឆាយសុីវីល័យតាមបែបរបស់នាងរសនិយមក៏មិនអន់ដែរ។ថ្ងៃនេះនាងមើលទៅសុិចសុីខ្លាំងណាស់វាជាចំណង់ចំណូលចិត្តនាងទៅហើយនរណាមើលក៏នាងមិនខ្វល់ដែរសំខាន់គឺនាងស្រស់ស្អាតទើបគេមើល។នាងពាក់ឈុតពណ៌លឿងស្រាលបញ្ចេញគល់ទ្រូង༎ຶ‿༎ຶវែលខ្នងដៃអាវខ្សែតូចខ្វែងនៅខាងក្រោយរបៀបរ៉ូបខ្លីត្រឹមភ្លៅ។

"ចាំជិតដល់ចាំជប់លៀងចុងឆ្នាំឯណោះឯងនិិយាយអីពេលនេះគិតតែពួកឯងទៅកាលយក"ម្នាក់និយាយនេះឈ្មោះគីមសុខជីនកញ្ញាកាចឆ្នាស់អាយុ26ឆ្នាំនាងក៏ជាកូនអ្នកមានម្នាក់ដែរនាងមានគូរដណ្តឹងហើយៗក៏ជិតរៀបការផងដែរ

"មិនអីទេពួកខ្ញុំនៅក្មេងចង់យកពេលណាក៏បាន"ម្នាក់និយាយនេះវិញឈ្មោះថាជុង ហូប៊ីកញ្ញាមហានិយាយអាយុ25ឆ្នាំនាងក៏ជាកូនអ្នកមានម្នាក់ដូចគ្នាតែពូកែនិយាយខ្លាំងណាស់អ្នកល្មមៗនិយាយមិនឈ្នះនាងនោះទេអាចថាពួកគេទាំង4មានចំណុចល្អចំណុចអាក្រក់រៀងៗខ្លួនបើចំណុចដែលដូចគ្នាគឺឆ្នាស់ឆ្នើម។

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now