Part36:ដាច់ខាតខ្ញុំមិនយកថេយ៉ុង...

1.1K 58 0
                                    

«ជីមីន ត្រូវដូរជាមួយនិង គីមថេយ៉ុង បើឯងយកថេយ៉ុងមកបានយើងនិងប្រគល់ប្អូនរបស់ឯងអោយទៅឯងវិញ យ៉ាងមិចព្រមទេបើព្រមពេលណា ចាំគិតទៀតល្ងាចយើងនិងខលទៅទៀតយើងទុកពេលអោយឯងតែ១ថ្ងៃទេ»កាងស៊ូ

គ្រប់គ្នាក៏បានស្ដាប់លឺទាំងអស់ព្រោះជុងហ្គុកបើកសម្លេងចេញក្រៅអ្នកដែលយ៉ាប់យឺនជាងគេក្នុងពេលនេះគឺ ជាជុងហ្គុកនិងថេយ៉ុងតើអោយគេធ្វើយ៉ាងមិចទៅ?

«អាចង្រៃយ៍...ដឹបៗៗ...»ក្រោយបិទការទាក់ទងគ្នាហើយជុងហ្គុកដាល់សាឡុងដឹបៗគេខឹងចិត្តនិងខ្លួនឯងខ្លាំងណាស់តើពេលនេះអោយគេគិតធ្វើបែបណាទៅ

«ជុង...ហ្ហឹក...កុំអីជុងៗ...ហ្ហឹកៗៗ»រាងតូចមកចាប់ដៃរាងក្រាស់ជាប់ស្រវាអោបផ្ដល់ជាការកក់ក្ដៅដល់រាងក្រាស់កុំអោយគេគិតច្រើនទៀតទោះយ៉ាងណាពួកគេក៏មិនចោលជីមីនដែរ

____________
#Incall
«ថាមិចវាប្រុងដូរជីមីនជាមួយលោកថេ...អានេះពិតជាឆ្គួតពិតមែនហើយ »សូហ្គា
«យើងមិនដឹងគិតបែបណានោះទេអាស៊ូ យើងមិនអាចយកថេយ៉ុងទៅអោយវាបានឡើយ យើងឆ្គួតហើយពេលនេះយើងគិតស្អីមិនឃើញទេអាស៊ូ...»ជុងហ្គុកញីមុខញីមាត់ដោយក្ដីធុញទ្រាន់គេពិបាកខ្លាំងណាស់ក្នុងសណ្ឋានភាពមួយនេះគេពិបាក គេមិនដឹងគិតធ្វើយ៉ាងណាឡើយបើយកថេយ៉ុងទៅដូរក៏មិនអាច

«ស្ដាប់យើងណាអាគុក...ឯងកុំទាន់គិតកុំទាន់ពិបាកចិត្តអី អីលូវអីញ្ចេះបន្តិចទៀតយើងនិងទៅផ្ទះរបស់ឯងយើងនិងរៀបគម្រោងការណ៍យកជីមីនមកវិញដោយមិនបាច់យកថេយ៉ុងទៅដូរឡើយ»សូហ្គានិយាយចប់ពួកគេក៏ផ្ដាច់ទំនាក់ទំនងគ្នាក្រោយពីនោះសូហ្គាក៏បានឡើងឡានបើកចេញទៅផ្ទះរបស់ជុងហ្គុក

______________
#ភូមិគ្រិះចន
គ្រប់គ្នាកំពុងតែអង្គុយរកនឹកវិធីដដែលហើយជុងហ្គុកក៏អង្គុយអោបក្បាលជង្គង់អោនមុខចុះទាំងពិបាកក្នុងចិត្ត ថេយ៉ុងឃើញបែបនោះគេក៏ដើរមករកយកដៃទៅអង្អែលខ្នងនាយក្រាស់ផ្ដល់ជាការលួងលោមដល់អ្នកជាសង្សា

«អាជុង...»នេះគឺជាសូហ្គាដែលបានបើកឡានមកដល់ផ្ទះរបស់គេហើយៗនាយសូហ្គាក៏ដើរចូលមកដល់រត់ទៅអោបលួងលោមអ្នកជាមិត្ត

រឿង:    🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"Donde viven las historias. Descúbrelo ahora