Ep05:អ្នកគ្រូចង់បានប៉ាៗមែនទេ?!

4.9K 240 36
                                    


#ព្រឹកថ្ងៃថ្មី

ជុងហ្គុករៀបចំខ្លួនយ៉ាងសង្ហារបាញ់ទឹកអប់ឡើងក្រអូបឆ្ងុយរៀបរឹកមុននឹងចុះមកខាងក្រោម។ថ្ងៃនេះមានអារម្មណ៍ថានាយសប្បាយចិត្តប្លែកចុះមកទឹកមុខស្រស់ជាងរាល់ដងធ្វើអោយគ្រប់គ្នាចម្លែកតែមិនហ៊ានសួរដោយសារតែខ្លាចនាយខឹង។

"ឈូអុីឈូអុីនក្រោកពីគេងឬនៅ?"នាយដើរមកអង្គុយក្នុងតុបាយមុននឹងសួរទៅម៉ែដោះ

"ក្រោកហើយចា៎..បន្តិចទៀតចុះមកហើយ"គាត់អោនលំទោននិយាយជាមួយនាយទាំងមិនហ៊ានងើបមុខ

"ប៉ាៗ/ប៉ាៗ"នាយបម្រុងតបស្រាប់តែនាងតូចទាំងពីររត់មករកលោកប៉ាយ៉ាងលឿនជុងហ្គុកក៏រហ័សក្រោកអង្គុយចោងហោងចាំកូនៗមកដល់

"អឹប!ក្រអូបដល់ហើយកូននរណាគេនៀក"នាយលើកពរកូនទាំងពីរមុននឹងថើបថ្ពាល់ពួកនាងម្នាក់ម្ខាងរួចទើបពោលសរសើរអោយពួកនាងអៀនសើចកក្អិច

"កូនប៉ាៗនឹងហើយហិហិ"មើលចុះមិនអោយនាយខ្នាញ់យ៉ាងមិចរាល់ថ្ងៃបានកូនពីរប្រឡែងលេងទោះនាយមិនសូវនៅផ្ទះតែពេលបាននៅគឺមានតែសម្លេងសើច

"ម៉ែដោះជួយរកគ្រូថ្មីអោយឈូអុីឈូអីុនផង"នាយពរកូនទៅដាក់តុបាយរួចទើបដើរមកនិយាយជាមួយម៉ែដោះវិញនាយរកអស់ហើយគ្រូសុទ្ធតែមិនបានការនាយធ្លាប់អោយគាត់រកគ្រូអោយមកបង្រៀនកូននាយតែត្រូវអ្នកនាងតូចជើងល្អទាំងពីរវាយរត់ទៅស្រុកវិញបាត់ទើបជុងហ្គុកចាត់ការរកគ្រូថ្មីខ្លួនឯង។ម៉ែដោះធ្លាប់មានមិត្តជាគ្រប់គ្រងមណ្ឌលមានគាត់ស្គាល់គ្រូច្រើនទើបនាយសម្រេចចិត្តអោយគាត់រកវិញណាមួយនាយមានការងារច្រើនបើរវល់តែខលដូរគ្រូអោយកូនមិនបាច់ធ្វើការទេ។

"ច៌ាស!លោកប្រុស"គាត់អោនទទួលបញ្ជាទើបនាយញុាំអាហារពេលព្រឹកជាមួយកូនៗរួចក៏ទៅក្រុមហ៊ុន។ម៉ែដោះចាត់ចែងខលទៅមិត្តដើម្បីអោយជួយរកគ្រូមកបង្រៀនអ្នកនាងតូចទាំងពីរទោះដឹងថានឹងគ្មាននរណាមកបង្រៀនពួកនាងបានក៏គាត់ត្រូវតែរកមកអោយបានមិនចឹងលោកម្ចាស់ខឹងដាក់ទោសគាត់មិនខាន។គាត់បានរៀបរាប់ពីចរិករបស់ពួកនាងអោយមិត្តស្តាប់ហើយនឹងនិយាយពីអាកប្បកិរិយាដែលពួកនាងធ្វើបាបគ្រូៗទាំងអស់នោះអោយមិត្តស្តាប់ដើម្បីរៀបចំគ្រូណាដែលបង្គ្រាបពួកនាងបាន។

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now