Ep06:ធ្វើចោពិបាកដែរតើ

5K 240 27
                                    


      "អ្នកគ្រូនិយាយម្ដងទៀតណាបើថ្ងៃស្អែកអ្នកទាំងពីរមិនសរសេរអក្សរអោយអ្នកគ្រូទេនោះនឹងទទួលពិន័យមិនខាន"ថេយ៉ុងបង្រៀនពួកនាងយ៉ាងយកចិត្តទុកដាក់តែគិតថាក្មេងទាំងពីរនោះស្តាប់នាងឬ?ចម្លើយគឺអត់នោះទេប៉ុន្តែថេយ៉ុងបានយកកន្លាតជ័រដែលសិស្សខូចៗពីមុនធ្លាប់យកមកដាក់ក្នុងកាបូបនាងយកមកបន្លាចអ្នកទាំងពីរទើបពួកនាងមិនហ៊ានទាំងស្រែកហើយរអ៊ូបានត្រឹមតែខាំមាត់រកពេបម្ដងៗ។ពេលនេះឃើញទេពួកនាងកំពុងតែកាន់សៀវភៅសរសេរតាមអ្វីដែលថេយ៉ុងអោយសរសេរនាងបង្រៀនតែ3តួអក្សរសិនប៉ុណ្ណោះព្រោះខ្លាចពួកនាងមិនដែលរៀនហើយអោយពួកនាងសរសេរមួយអក្សរមួយទំព័រសៀវភៅប៉ុននឹងមិនហៅថាធ្វើបាបទេតែគឺកំពុងពុតចរិកពួកនាង។

     "ចាំសរសេរពេលចេញទៅផ្ទះណ៎ាមិនមែនពេលនេះឥឡូវយើងងាកមកអាចវាវិញ"ថេយ៉ុងនិយាយអ្វីក៏ពួកនាងស្តាប់តែស្តាប់ទាំងបង្ខំមិនមែនចង់នោះទេពេលថេយ៉ុងចូលចិត្តស្តីអោយនាងក៏តប

   "បញ្ជាអោយសរសេរពេលគេសរសេរក៏ប្រាប់ថាសរសេរពេលក្រោយអ្នកគ្រូចង់យ៉ាងមិច?"ឃើញទេ?មើលពាក្យសម្តីក្មេងអាយុ5ឆ្នាំចុះបងស្រីដូចជាមិនណាស់ណាទេណាស់តែប្អូនតើអោយចច្រិចទាំងដែលថេយ៉ុងប្រាប់ហើយថាជាកិច្ចការផ្ទះនាងមិនយល់ការណ៍អង្គុយតែតវ៉ាមិនឈប់បានតែចាប់វាយគូទទេ

     "កិច្ចការផ្ទះគេយកទៅធ្វើនៅផ្ទះមិនមែនធ្វើក្នុងថ្នាក់រៀន"

    "ហឹស!!"នាងគ្មានអីតបទើបឈប់សម្លក់បិទសៀវភៅកញ្ឆក់កញ្ឆេងទាំងមុខមើលមិនយល់

    ការរៀនដ៏សែនតឹងទ្រូងរបស់ក្មេងទាំងពីរក៏បានបញ្ចប់ធ្វើអោយពួកនាងរាងមានអារម្មណ៍ធូរស្រាលបន្តិចព្រោះមិនត្រូវថេយ៉ុងដាក់កំហិតគំរាមអោយធ្វើតាម។

     "ថ្ងៃស្អែកជួបគ្នាណាក្មេងៗមុននឹងចេញគេត្រូវធ្វើយ៉ាងមិច?"ថេយ៉ុងរៀបកាបូបញញឹមដាក់ពួកនាងមុននឹងនិយាយលាតែក៏មិនភ្លេចច្បាប់ទម្លាប់ផងដែរអ្វីដែលនាងនិយាយនាំអោយនាងតូចទាំងពីរជ្រួញចញ្ចើមព្រោះមិនដឹងថាត្រូវធ្វើយ៉ាងមិចព្រោះពីមុនមកគ្រូណាក៏មិនដែលបានបង្រៀនពួកនាងចប់ម៉ោងដែរតែមួយម៉ោងអីរត់បាត់ហើយហេតុនេះហើយទើបពួកនាងមិនយល់ឯថេយ៉ុងក៏ភ្លេចទៅថាក្មេងទាំងពីរនេះកំពូលក្បាលខូចមិចនឹងដឹងថាគេធ្វើយ៉ាងមិចនោះ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now