Ep09:ប្លែក?!

4.5K 232 24
                                    


         បន្ទាប់ពីបង្រៀនរួចថេយ៉ុងក៏បានចេញទៅជួបមិត្តរបស់នាងទាំងបីអ្នកព្រោះតែពួកនាងបានហៅអោយមកញុាំបាយជុំគ្នាមួយពេលព្រោះខាន
ជុំគ្នាជិតមួយអាទិត្យហើយមិនដឹងថាតទៅពួកគេអាចជួបគ្នាទៀតឬក៏អត់។

      "នៅខាងនេះកាថេយ៍"ហូបប៊ីបក់ដៃហៅថេយ៉ុងពីតុម្ខាងដែលពួកគេបានកក់សម្រាប់ញុាំជុំគ្នា

     "ចាំយូរទេ?យើងទើបតែចប់ម៉ោងបង្រៀន"ថេយ៉ុងញញឹមចូលអង្គុយមុននឹងសួរទៅពួកគេ

    "យើងដឹងហើយ"អ្នកទាំងបីនាំគ្នានិយាយដំណាលគ្នាអោយតែណាត់គ្នាគឺតែងតែបែបនេះឡើងធ្លាប់ទៅហើយ

    "ហិហិ!តោះហៅអីញុាំទៅ"ថេយ៉ុងសើចព្រោះតែវាជាទម្លាប់មុននឹងប្រាប់អ្នកទាំងបីរួចបើកមីនុយមើល

    "យើងកម្មង់រួចហើយ នោះមកដល់ល្មម"ជីមីន
តបទាំងសម្លឹងមុខមិត្តទាំងបីរួចក៏ងាកទៅឃើញថាម្ហូបមកដល់ល្មម

    "តោះញុាំទៅ"

    "ហូបប៊ីខ្ញុំសុំគេងជាមួយបងមួយថ្ងៃបានទេ"ថេយ៉ុងចាប់សមស្លាបព្រាមិនទាន់ញុាំគិតរួចទើបនិយាយ
   
    "បានស្រាប់ហើយយ៉ាងមិចអផ្សុកទៀតហើយហេស?"ហូបប៊ីតបទាំងញុាំបាយមួយម៉ាត់រួចទើបនិយាយបន្តថេយ៉ុងតែងតែបែបនឹងគេធុញនឹងការគេងតែម្នាក់ឯងទើបសុំទៅគេងជាមួយរាល់លើកប៉ុន្តែលើនេះគឺមានមូលហេតុគេគ្រាន់តែចង់គេចចេញពីមនុស្សរោគចិត្តដូចជាជុងហ្គុកប៉ុណ្ណោះ

    "មែនហើយ!នៅតែឯងគ្មានអ្នកជជែកយូរទៅក៏អផ្សុក"ថេយ៉ុងក៏ចាប់ផ្តើមលេងទឹកមុខខ្ជូតកំសត់ដាក់មិត្តទៀតហើយចរិកកូនពៅគឺតែបែបនឹងឯងពេលជួបបងៗម្ដងៗគួរអោយចង់ចាប់ញិច

    "ឯងនេះ!"ជីនឃើញទឹកមុខថេយ៉ុងធ្វើមុខពេបៗខ្ជូតឡើងមកទើបស្តីអោយទាំងសើច

   "ចុះមិនរកសង្សារមួយទុកកំដរទៅ"ជីមីនជួយបន្ថែមគំនិតព្រោះតែមិត្តគេនេះSingleយូរដែរហើយមិនព្រមយកមួយទុកកំដរបំបាត់អផ្សុកទៅអាំងអីមករំអួយដាក់មិត្តរហូត

    "ឮថាយ៉ុងស៊ូត្រឡប់មកពីបរទេសវិញហើយ"ហូបប៊ីឮពាក្យសង្សារទើបនឹកឃើញយ៉ុងស៊ូដែលជាអតីតសង្សារចាស់របស់ថេយ៉ុងនាយត្រូវទៅរៀនបន្តទើបសុំថេយ៉ុងបែកគ្នាពេលនោះថេយ៉ុងក៏ខូចចិត្តណាស់ដែរ។គ្រាន់តែឮជីមីននឹងហូបប៊ីនិយាយរឿងនោះធ្វើអោយថេយ៉ុងទម្លាក់ទឹកមុខឡើងមកភ្លាមគេមិនចង់រំលឹកអតីតកាលដ៏ឈឺចិត្តស្អិតទ្រូងនោះទៀតទេ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now