Ep10:ស្នើរសុំ

4.3K 267 38
                                    


#ព្រឹកថ្ងៃថ្មី

ថ្ងៃថ្មីមនុស្សម្នានាំគ្នាងើបបំពេញការងាររៀងៗខ្លួនក៏ដូចជាថេយ៉ុងដែរពេលនេះកំពុងរៀបចំខ្លួនទៅបង្រៀន។

"ហូបប៊ីហ៎ាខ្ញុំទៅហើយណា"ថេយ៉ុងញុាំអាហារពេលព្រឹកដែលខ្លួនបានងើបធ្វើរួចក៏ស្រែកប្រាប់ម្ចាស់ផ្ទះដែលគេងមិនបានក្រោកហើយក៏ចេញទៅ

+ភូមិគ្រឹះចន

"ហេតុអីប៉ាៗមិនឃើញមកញុាំបាយ"ឈូអុីនដែលកំពុងអង្គុយក្នុងតុអាហារមកដល់មិនឃើញប៉ាៗមកអង្គុយចាំដូចរាល់ដងទើបនាងសួររកភ្លាម

"អ្នកនាងតូចញុាំមុនទៅនឹងបានចូលរៀនប៉ាៗប្រហែលនៅមើលការងារក្នុងបន្ទប់ហើយ"ម៉ែដោះចូលមកលួងលោមនាងតូចហើយនាងក៏ព្រមស្តាប់សម្តីព្រមញុាំខុសពីមុនឆ្ងាយណាស់តែមិនឃើញប៉ាៗនាងប្រាកដជាស្រែកបែកផ្ទះមិនខានម៉ែដោះឃើញដូច្នេះក៏ញញឹមមើលពួកនាងញុាំអាហារពេលព្រឹកយ៉ាងរលូន។

"អែលវិន!ហេតុអីថ្ងៃនេះលោកប្រុសមិនឃើញចុះមកពិសារអាហារពេលព្រឹក?"ម៉ែដោះក៏ចម្លែកចិត្តដែររាល់ដងនាយមកលឿនៗណាស់ថ្ងៃនេះកើតអីចេះឬក៏ដូចពីលើកមុនមិនគិតបាយទឹកទៀតហើយ

"ប្រហែលជាកំពុងគេងអោបដបស្រាទេដឹង"អែលវិននាយដឹងព្រោះតែជុងហ្គុកប្រើនាយអោយយកស្រាអោយកាលពីយប់មិញជាច្រើនដបមិនញុាំបាយទេផឹកស្រាជំនួសលើកមុននាយវក់នឹងការងារមិនគិតបាយទឹករហូតឈឺពេទ្យប្រាប់អោយញុាំអាហារអោយទៀតទាត់មិនត្រូវភ្លេចញុាំឬក៏ញុាំអ្វីជំនួសទេតែនាយនេះមិនខ្វល់ទាល់តែសោះ

"ឡើងទៅហៅគាត់មកតែឈឺទៀតយ៉ាប់មិនខាន"ម៉ែដោះគាត់តែងតែបារម្ភពីនាយអាចថាគាត់ទុកនាយដូចកូនម្នាក់យ៉ាងចឹងទោះពេលខ្លះនាយគួរអោយខ្លាចតែនាយជាមនុស្សមានទឹកចិត្តណាស់គាត់មិនដែលប្រកាន់នាយនោះទេ។គាត់ដឹងពីនាយច្រើនណាស់ទោះគាត់ខ្លាចតែគាត់ក៏នៅតែបន្តនៅទីនេះជាមួយនាយដោយមិនទៅណាចោលនាយនោះទេ

"បាទ......"នាយឆ្លើយបង្អូសរបៀបខ្ជិលព្រោះចង់អោយគាត់សប្បាយចិត្តមើលមុខចុះបារម្ភពីចៅហ្វាយណាស់ហើយ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now