Ep11:ការពិត

4.2K 271 32
                                    

 
       បន្ទាប់ពីនិយាយជាមួយម៉ែដោះហើយថេយ៉ុងក៏ត្រូវមកលួងលោនក្មេងទាំងពីរនាក់នេះម្ដង។ទម្រាំតែលួងបានយូរខ្លាំងណាស់ពួកនាងទាមទារនៅជាមួយប៉ាៗរហូតថេយ៉ុងក៏ស្ម័គ្រចិត្តសន្យានឹងក្មេងៗម្ដងទៀតដើម្បីអោយពួកនាងទៅញុាំបាយ។ពេលនេះនៅសល់តែថេយ៉ុងអង្គុយមើលនាយដែលគេងខ្លួនពោរពេញដោយស្នាមរបួស។ថេយ៉ុងចាំមើលសឺរ៉ូមថាវាអស់ពេលណាពេលដែលវាអស់នាយនឹងដឹងខ្លួនវិញ

     "តើគេកើតអី?ហេតុអីដល់ថ្នាក់ធ្វើបាបខ្លួនឯងបែបនេះ!"ថេយ៉ុងសម្លឹងមុខនាយផងរអ៊ូតែឯងផងអាងថាគ្មានមនុស្សនៅនាងនៅតែជាមួយមនុស្សសន្លប់

     "មិនចេះគិតពីកូនទាល់តែសោះ!!តែថាមុខនេះដូចជាប្រហែលៗ"ថេយ៉ុងរអ៊ូញេញដាក់មនុស្សកំពុងសន្លប់បាត់ស្មារតីសឹងតែចង់ច្របាច់កនាយទៅហើយធ្វើអីអត់ចេះគិតថានៅមានកូនស្រីពីរនាក់ចាំនាយអត់គិតសោះ។ថេយ៉ុងញេញដាក់នាយសុខៗក៏សម្លឹងមុខនាយមិនព្រិចគេដូចជាធ្លាប់ឃើញមុខរបស់នាយពីមុនមក(ចង់ប្រាប់ថាជុងហ្គុកគេងដោះអាវ)។

      "អ៎ា....សឺត"សុខៗជុងហ្គុកក៏កម្រើកខ្លួនបើកភ្នែកមកតិចៗនាយឈឺពេញខ្លួនអស់ទៅហើយបើកមកស្រាប់តែឃើញមុខថេយ៉ុងកំពុងសម្លឹងមកនាយទើបធ្វើអោយនាយយល់ថាខ្លួនកំពុងយល់សិប្ត។ឯថេយ៉ុងវិញប្រញាប់ងាកមើលសេរ៉ូមឃើញថាជិតអស់តែនាយបែរជាដឹងខ្លួនមុន

      "លោកក្រោកហើយមែនទេ?ម៉ោះខ្ញុំជួយ"ថេយ៉ុងឃើញថានាយសម្លឹងមកគេមិនព្រិចទើបសួរបន្លប់ចង់ចូលទៅជួយគ្រាតែជុងហ្គុកថយគេចទាំងឈឺតែមិនមាត់។នាយភ្លេចទៅថានាងមកបង្រៀនកូននាយតែថានាងចូលមកបន្ទប់នាយយ៉ាងមិច?មើលទៅមេឃក៏រាងថ្ងៃហើយហេតុអីក៏នាងមកនៅទីនេះ

      "ខ្ញុំឈ្មោះថាគីម ថេយ៉ុងគ្រូបង្រៀនរបស់កូនស្រីលោកម៉ែដោះបានសុំអោយខ្ញុំជួយមើលថែលោកគាត់និយាយថាមិនទុកចិត្តនរណា"ថេយ៉ុងរៀបរាប់មួយៗច្បាស់ៗព្រោះឃើញថាជុងហ្គុកហួងហែងខ្លួនសម្បើមណាស់នៅសម្លឹងមុខគេមិនព្រិចទៀតគំរិសធ្វើដូចគេចង់ប៉ះណាស់ចឹង

      "នាងចេញទៅវិញទៅ"ជុងហ្គុកនិយាយខ្សាវៗព្រោះមិនទាន់មានកម្លាំងឡើងវិញមិនអីទេនាយរឹងមាំប៉ុននឹងមិនមែនជាបញ្ហានោះទេបញ្ហានោះគឺមនុស្សស្រីចំពោះមុខនឹងឯងនាយកំពុងមានអារម្មណ៍ខុសលើនាងតែនាងក៏បង្ហាញមុខអោយនាយឃើញកាន់តែមានអារម្មណ៍ថារអៀសខ្លួនសម្តីអែលវិនបូករួមទាំងឈូអុឺមកពន្យល់សិប្តធ្វើអោយនាយបាត់បង់សតិធ្វើបាបខ្លួនឯង។បើនៅជិតនាងទៀតគេខ្លាចថានឹងគិតច្រើនធ្វើបាបដោយទាំងនាងទៀតមាត់ពិតជាចង់សុំទោសតែខ្លាចថានាងនឹងទទួលយកមិនបានចាំនាយជាស្រួលបួលសិន។

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now