Ep13:ភ័យខ្លាច

4.3K 268 31
                                    

   
       ថេយ៉ុងបានតែខាំមាត់កាន់វ៉ាលីឡើងទៅខាងលើបន្ទប់របស់ខ្លួនដោយធ្វើអ្វីមិនបានសែនក្តៅចិត្តនឹងមនុស្សប្រុសរោគចិត្តនឹងណាស់!!ចាំមើលកុំអោយតែដល់វេនគេម្ដងណានាយនឹងខ្ទេចៗៗដូចចញ្ចាំប្រហុកអញ្ចឹង!។
  
       "ហុឹស!!អាឆ្គួតៗៗធ្វើអោយយើងយំមួយយប់ព្រឹកឡើងធ្វើមិនដឹងហើយនៅថាយើងជាធ្មប់ទៀតអ៎ាយ!!លោកចាំមើលចុះ!!"ថេយ៉ុងឡើងមកដល់អូសវ៉ាលីរុញទៅម្ខាងហក់ឡើងពូកដំយកៗខឹងៗៗសឹងតែចេញផ្សែងគ្រប់ច្រកនាយមកដៀលគេស្រស់ៗបែបនេះមិនបានទេត្រូវតែសងសឹក

      +ថ្ងៃត្រង់

     "ឈូអុីឈូអុីនប៉ាមកវិញហើយ"ជុងហ្គុកមកពីធ្វើការវិញនាយក៏និយាយតាមទម្លាប់ពេលនាយមកដល់ស្រែកហៅកូនអផយពួកនាងមកនឹងបានញុាំបាយជុំគ្នាហើយនាយក៏ត្រូវទៅបន្តការងារនាយវិញមិនសូវមានពេលនោះទេ

     "ប៉ាៗ/ប៉ា"ពួកនាងនាំគ្នារត់ទៅរកលោកប៉ាសង្ហារទាំងញញឹមស្រស់រួចលោកប៉ាក៏ពរពួកនាងដាក់តាមតុ។អ្នកបម្រើនាំគ្នារៀបម្ហូបដាក់ចានដោយមានថេយ៉ុងជាអ្នកជួយចម្លែកណាស់ថេយ៉ុងចូលចង្រ្កានតែពេលព្រឹកតែថ្ងៃនេះចូលពេលថ្ងៃ

     "ហ៊ឺម.....!!ស្នាដៃអ្នកគ្រូឆ្ងាញ់ខ្លាំងណាស់"ឈូអុីនញុាំបានមួយម៉ាត់ក៏លើកមេដៃសរសើរអោយថេយ៉ុងធ្វើអោយនាងញញឹមបិទមាត់មិនជិតចាំមើលណាស្នាដៃគេធានាថាឆ្ងាញ់ខ្លាំងៗ។ចំណែកជុងហ្គុកឃើញកូនញុាំឆ្ងាញ់ក៏សាកញុាំ

     "អ៎ា!!"ជុងហ្គុកដាក់មួយម៉ាត់ស្ទើរតែហើបគូទហោះវាហឹលខ្លាំងណាស់ទោះនាយចេះក៏មិនខ្លាំងអីណាស់ណាដែរតែនេះវាហឹលរហូតទ្រាំសឹងមិនបានដាក់មួយម៉ាត់លើកទឹកអកតែម្ដង

     "យ៉ាងមិចដែរលោក?ឆ្ងាញ់ទេ?"ថេយ៉ុងរហ័សចូលមកសួរទាំងញញឹមលើកចិញ្ចើមឌឺជុងហ្គុកដែលកំពុងហឹលឡើងក្រហមមុខ។ថេយ៉ុងធ្វើវាឡើងទំនងណាស់គេដឹងថានាយឃើញម្ទេសនាយច្បាស់ជាមិនញុាំនោះទេថេយ៉ុងឆ្លាតណាស់នាងយកសាច់ទៅប្រឡាក់លាក់អោយក្រហមរួចយកចំណែកដែលដាក់អោយជុងហ្គុកជ្រលក់នឹងម្ទេសទាំងថង់សឹងតែមួយថង់អស់ប៉ុននឹងមិនហោះទើបចម្លែក

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now