Ep15:ប្រច័ណ្ឌ

4.6K 234 18
                                    


         បន្ទាប់ខលហៅពេទ្យមួយសន្ទុះលោកដុកទ័រក៏បានមកដល់។គាត់ពិនិត្យអោយជុងហ្គុករួចក៏បានប្រាប់អោយថេយ៉ុងមើលថែនាយអោយបានល្អនឹងណែនាំអោយគេលេបថ្នាំផង។

    "ពេលណាអែលវិនមកវិញ?"មួយថ្ងៃហើយនាយសួររកតែអែលវិនមូលហេតុគឺនាយធុញនឹងមន្ទីរពេទ្យស្អប់ថ្នាំបើមិនបានថេយ៉ុងបង្ខំនាយមិនលេបនោះទេមនុស្សនាយសត្រូវជាមួយថ្នាំតាំងពីកើតមក។ឯថេយ៉ុងវិញមិនខ្វល់ចង់នាយសួរដល់ស្លាប់ក៏មិនឆ្លើយគេថ្លង់នាយខ្លាំងណស់សួររកតែអែលវិនមើលតែកូនយំតាមម៉ែទៅហើយនាងប្រាប់ហើយថាយប់ទើបមកតែនាយគិតតែសួររកចង់ខលក៏ថេយ៉ុងមិនអោយនាងដឹងថាជុងហ្គុកចង់ទៅផ្ទះវិញនាងមិនអោយទៅទេទើបតែក្រោកពីសន្លប់គេងពេទ្យមួយយប់ទៀតទៅវាស្លាប់ឬយ៉ាងមិច?បើនិយាយពីមុខជុងហ្គុកមិនបាច់មើលក្រោកមិនកើតឈឺខ្នងកុំអីនាយចេញដោយមិនបាច់ហៅជំនិតនោះទេរបួសនាយនៅឈឺព្រោះវាមិនទាន់សះ។

     "បិទបបេខ្លះក៏បាន!គេងទៅទោះអែលវិនមកក៏ខ្ញុំមិនអោយលោកចេញដែរ"ថេយ៉ុងសម្លក់ដាក់កំហិតនាយតែកុំគិតថានាយស្តាប់នាយធ្វើជាមិនខ្វល់ដូចគ្នាធ្វើអោយថេយ៉ុងខាំមាត់សឹងតែអត់មិនបានវាយអ្នកជំងឺឥឡូវនឹង!!

    "នាង....នាងហ៎ា"ជុងហ្គុកនាយចង់សួររឿងមុនពេលនាយសន្លប់ព្រោះតែនាយបានសារភាពដាក់នាងមុននឹងសន្លប់ច្បាស់ណាស់ហេតុអីពេលនាយក្រោកនាងឆ្នាស់ខ្លាំងម្ល៉េះហាក់ដូចមនុស្សផ្សេងឬមួយនាងមិនបានឮពាក្យនាយសារភាព?ប្រហែលហើយព្រោះពេលនោះនាយអស់ខ្យល់ខ្សោយប្រហែលនាងស្តាប់មិនបានហើយ។មិនអីទេចាំនាយតាមញ៉ែនាងទៅចុះ ជុងហ្គុកងាកហៅនាងតិចៗបំណងចង់សួររឿងនោះតែក៏ប្តូរគំនិតវិញ

     "ហើយយ៉ាងមិច?"ថេយ៉ុងនាងមិនមែនចិត្តដាច់មិនខ្វល់នោះទេគ្រាន់តែធ្វើឆ្នាស់អោយនាយស្តាប់បង្គាប់ប៉ុណ្ណោះព្រោះអែលវិនថានាយស្អប់ពេទ្យនិងថ្នាំជាងអ្វីទៅទៀតទោះឈឺយ៉ាងណាក៏នាយមិនលេបដែរថ្នាំបេបនោះហើយទើបនាងប្រើភាពកាចឆ្នាស់របស់នាងមកបញ្ជាជុងហ្គុក។

      "ចង់ចូលបន្ទប់ទឹក"ជុងហ្គុកធ្វើជាឆ្កឹះដៃខាំមាត់គួរអោយចង់ធាក់ថេយ៉ុងឮហើយក៏ក្រោកពីសាឡុងនិយាយ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now