Ep17:អេតាសុីវិល🔞

6.6K 266 32
                                    


       "តើខ្ញុំគួរតែជឿលោកឬអត់?"ថេយ៉ុងតាំងអារម្មណ៍មិនអោយរំភើបព្រោះតែថ្ងៃមិញគេបានស្វែងរកព័ត៌មានពីនាយឃើញថានាយជាព្រាននារីបោកស្រីៗដូរស្រីដូចដូរក្រដាសជូតមាត់អោយគេជឿសម្តីនាយយ៉ាងមិចនឹងបាន?ក្រែងលោនាយគ្រាន់តែចង់បោកយកខ្លួនប្រាណនាងទៅគិតយ៉ាងមិច?បើកន្លងមកនាយបំពានរាងកាយគេពីរលើកហើយមិនដឹងទៅទាន់ទងឬក៏ផ្លោះរបងរំលោភស្រីណាទៀតផងអោយគេទោទន់តាមសម្តីនាយមិនបានទេ!ខាតទៀតឥឡូវហើយ។

     "សម្លឹងភ្នែកខ្ញុំមក"ជុងហ្គុកដឹងថាថេយ៉ុងច្បាស់ជាមិនជឿពាក្យនាយនោះទេដូច្នេះហើយនាយនឹងបញ្ជាក់អោយនាងបានឃើញ

     "គ្មានអីទេ!អោយខ្ញុំមើលធ្វើអី?"ថេយ៉ុងធ្វើជាមិនមើលព្រោះដឹងថានាយច្បាស់ជាលេងស្តាយក្នុងកែវភ្នែកបងមានអូនមិនខាន!ចង់ប្រាប់ថាស្តាយនឹងហួសសម័យហើយល្មមឈប់ប្រើទៅជាពិសេសប្រុសសាវ៉ាលើកលែងតែអ្នកសរសេរ༎ຶ‿༎ຶ

     "ហ្ហឹម!"សារភាពមិនជឿ!បញ្ជាក់តាមខ្សែភ្នែកក៏មិនធ្វើ!ធ្វើមនុស្សតែម្តងទៅពូកែមិនជឿ។ជុងហ្គុកស្រាប់តែសង្រ្គប់បបូរមាត់ថេយ៉ុងភ្លាមៗរកតែនាងហាមមិនទាន់នាយជញ្ជាក់តិចៗថ្នមៗបបួលអោយថេយ៉ុងតប។ដំបូងថេយ៉ុងចង់ច្រានទ្រូងនាយចេញប៉ុន្តែពេលដែលជុងហ្គុកថើបច្បូតទៅមកយឺតៗថ្នមៗដៃនាងក៏ក្តាប់អាវនាយតិចៗនាំអោយជុងហ្គុកញញឹមចុងមាត់ប៊ឺតទៅមករហូតដល់ថេយ៉ុងអស់ខ្យល់ច្រានទ្រូងនាយចេញតិចៗទើបព្រមដកវិញ

     "អោយខ្ញុំធ្វើអ្វីទៅទើបនាងជឿថាខ្ញុំស្រលាញ់នាងពិតមែន?"ជុងហ្គុកយកដៃផ្ងោយចង្ការបស់ថេយ៉ុងឡើងទើបសួរដោយកែវភ្នែកស្រទន់ដែលនាយមិនធ្លាប់ប្រើលើនរណាតាំងពីក្លាយជាមនុស្សឃោរឃៅឬក៏នាយពីមុនត្រឡប់មកវិញហើយ?

     "មិនដឹងទេស!ភ្លេចបាត់ហើយ!ខ្ញុំ...ខ្ញុំទៅបន្ទប់ហើយ"ថេយ៉ុងស្រាប់តែអៀននឹងកែវភ្នែកមួយគូរនោះជាខ្លាំងដល់ថ្នាក់ថ្ពាល់នាងចាប់ផ្តើមក្រហមរកនឹកចង់អោយនាយធ្វើអ្វីលេងចេញទើបប្រញាប់ចង់រត់គេចតែសុំទោសចំណីដល់មាត់ខ្លាហើយមិនអាចអោយរបូតបាននោះទេ!ជុងហ្គុកឃុំមិនអោយថេយ៉ុងទៅណារួចដោយនាយទ្រោបពេញរាងកាយនាងតែម្ដងនាំអោយថេយ៉ុងដឹងថាខ្លួនអស់ផ្លូវគេចហើយ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now