Ep18:♡︎គ្រួសារកក់ក្តៅ♡︎

4.8K 220 23
                                    


         #ព្រឹកថ្ងៃថ្មី

        ពន្លឺព្រះអាទិត្យរះឡើងពញ្ញាក់អោយមនុស្សរាល់គ្នាក្រោកបំពេញកិច្ចការរៀងៗខ្លួនចំឡែកតែមនុស្សពីរអ្នកកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតបេះមិនចេញ។ពន្លឺព្រះអាទិត្យចាំងជះចូលតាមបង្អួចប៉ះត្រូវផ្ទៃមុខសរលោងរបស់ថេយ៉ុងដែលកំពុងគេងកើយទ្រូងរបស់ជុងហ្គុកយ៉ាងលក់ស្រួលអោយព្រិចភ្នែករើតិចៗប្រឹងឈ្មុលគេចពីពន្លឺព្រោះតែងងុយទើបក្លាយជាការដាស់អោយអ្នកដែលគេងអោបភ្ញាក់ដឹងដល់ពន្លឺថ្ងៃដែលជះចូលមកទើបបានជានារីជាទីស្រលាញ់បម្រាស់។ជុងហ្គុកក្រឡាប់ចំហៀងអោយថេយ៉ុងគេងកើយដៃនាយថ្នមៗមុននឹងទាញនាងមកអោបលួងអោយនាងគេងទៅវិញព្រោះយប់មិញនេះនាយលេងធ្ងន់ដៃណាស់ដែរបែបនោះនាងប្រាកដជាអស់កម្លាំង។ជុងហ្គុកញោចញញឹមពេលដែលក្មេងកំពុងឈ្មុលស្វែងរកកន្លែងកក់ក្តៅមួយស្ទុះក៏ស្ងៀមវិញ។ជុងហ្គុកមិនបានគេងទៅវិញនោះទេនាយរវល់តែគយគន់វង់ភ័ក្ត្រនារីដែលនឹងក្លាយជាភរិយានាពេលបន្តិចទៀតនេះ

     "ស្អាត"ជុងហ្គុកញញឹមថ្លោយមាត់សរសើរនារីចំពោះមុខពេលបានមើលមុខពេញជិតបែបនេះស្អាតខ្លាំងណាស់ផែនមុខរលោងស្រិលសមាត់ខៃ
គ្មានទាស់។ជុងហ្គុកញញឹមមានមន្តស្នេហ៍យកដៃអង្អែលថ្ពាល់នាងថើរៗទើប

     "សឺត.......ក្រអូបជុប៎"នាយថើបថ្ពាល់ថេយ៉ុងមួយខ្សឺតយ៉ាងវែងដកចេញបន្តិចទើបបង្អូសមកមាត់តូចច្រមិចថើបមួយភ្លេតដកចេញហាក់ដូចជាមិនអស់ចិត្តសោះចង់តែថើបៗៗៗយប់មិញនាយថើបរហូតដល់ឡើងគេងក៏ថើបដែរឥឡូវព្រឹកក៏ថើបទៀត(ដឹងជាស្អីទេសស្វីតខ្លាំងពេកងាប់អ្នកសរសេរឡូវហើយអ៊ុំ🗿ពុងSingleផង>.<)

    "ពេលគេងបែបនេះហេតុអីក៏គួរអោយស្រលាញ់ម្ល៉េះចុះពេលក្រោកមិចមិនគួរអោយស្រលាញ់បែបនេះផងទៅអ្នកគ្រូឆ្នាស់"នាយនិយាយដាក់អ្នកគេងលក់ក្នុងទ្រូងទាំងគ្រឺតខ្នាញ់យកដៃចាប់ចង្កាប្រើចម្រុះត្រដុះញីទៅមកថ្នមៗបែបខ្នាញ់

     "សឺតៗៗៗ"ជុងហ្គុកមិនអស់ចិត្តគេងថើបថ្ពាល់ថេយ៉ុងសងខាងទៅមកៗចំណេញណាស់គាត់នេះ

     "ហាឡូ!ជួយយកឯកសារដែលខ្ញុំប្រាប់មកភូមិគ្រឹះផង"បន្ទាប់ពីថើបហើយនាយក៏ឈោងយកទូរស័ព្ទមកខលទៅមេធាវីផ្ទាល់ខ្លួនរបស់នាយដែលនាយបានអោយគាត់រៀបចំឯកសារកាលពីម្សិលមិញពេលដែលថេយ៉ុងគេងលក់។ពេលខលរួចទើបទុកទូរស័ព្ទវិញរួចងាកមកគេងអោបអនាគតប្រពន្ធវិញយ៉ាងណែន។ជីវិតនាយរស់នៅខ្វះពន្លឺយូរណាស់មកហើយតាំងពីប៉ាម៉ាក់នាយចែកឋានទៅប៉ុន្តែពេលនេះវាបានភ្លឺឡើងវិញព្រោះនារីចំពោះមុខដែលបានផ្តល់វាអោយនាយម្ដងទៀតសង្ឃឹមថានាងនឹងមិនទៅណាចោលនាយម្នាក់ទៀតទៅចុះ។នាយសន្យាថានឹងថ្នាក់ថ្នមនាងមិនធ្វើអោយនាងឈឺចាប់ដូចអ្នកមុននោះទេ។

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now