Ep21:ថ្ពាល់អូនក្រហមម្ល៉េះ?

3.3K 182 14
                                    


+មន្ទីរពេទ្យ

ជុងហ្គុកបាននាំថេយ៉ុងមកពេទ្យព្រោះតែនាងប្រាប់នាយថាឈឺពោះបែបនោះនាយមិនអាចបណ្តោយបាននោះទេ។មនុស្សនាងបើស្រលាញ់ហើយគឺថ្នាក់ថ្នមបំផុតហើយក៏មិនអោយនរណាមកប៉ះមនុស្សរបស់នាយបានងាយៗដែរចាំតែមើលចុះថាចន ជុងហ្គុកឃោរឃៅកម្រិតណា។រយៈពេលនេះនាយមិនអាចទៅចោលនាងបាននោះទេនាយបារម្ភចង់នៅទីនេះមើលថែនាង

"នាងយ៉ាងមិចហើយ?!"ជុងហ្គុកសួរគ្រូពេទ្យក្រោយពិនិត្យនាងរួចចង់ប្រាប់ថាគ្រូពេទ្យប្រុសនាយមិនអោយពិនិត្យទេបើមិនចង់រលាយពេទ្យនឹងទេហៅពេទ្យស្រីអោយមកព្យាបាលវិញ។ពេលអ្នកគ្រូពេទ្យពិនិត្យនឹងដាក់សឺរ៉ូមព្រោះនាងភ័យខ្លាចដល់ថ្នាក់សន្លប់នាងខ្សោយណាស់អំឡុងពេលនេះចឹងហើយទើបត្រូវអោយនាយគេងពេទ្យរហូតសឺរ៉ូមកម្លាំងហូអស់។

"ខ្ញុំបានចាក់ថ្នាំគ្រាំក្នុងអោយនាងរួចហើយសឺរ៉ូមជិតអស់នាងនឹងដឹងខ្លួននាងមិនអីនោះទេគ្រាន់តែទទួលរងការប៉ះទង្គិចពីសំណាក់មនុស្សប្រុសវាយប៉ុណ្ណោះប៉ុន្តែគួរប្រយ័ត្នផងព្រោះនាងឆាប់ភ័យខ្លាចណាស់កុំអោយមានរឿងបែបនឹងកើតឡើងច្រើនដង អស់កិច្ចការខ្ញុំហើយលោកអាចទៅបើកថ្នាំអោយអ្នកជំងឺទុកលេបពេលក្រោកបាន"អ្នកគ្រូពេទ្យរៀបរាប់អោយនាយយល់ហើយក៏ចេញទៅឯជុងហ្គុកអត់ចេញនោះទេសុខចិត្តអោយអែលវិនជិះមកទីនេះបើកយកមកអោយಥ‿ಥនាយមិនទៅណាឆ្ងាយពីនាងដាច់ខាត

"អូននឹងមិនអីទេ....បងសន្យាថាមិនអោយរឿងនេះកើតឡើងលើអូនទៀតទេសឺត..."ជុងហ្គុកដើរទៅជិតគ្រែអ្នកជំងឺដែលមានថេយ៉ុងគេងលើនោះដាក់សឺរ៉ូមលើដៃធ្វើអោយជុងហ្គុកមានអារម្មណ៍ថាទ្រូងខាងឆ្វេងឈឺខ្ទោកៗបើនាយទៅមិនទាន់នោះលទ្ធផលពិបាកស្មានណាស់កំហុសមកពីនាយដែលចេញទៅខាងក្រៅទុកនាងចោល។ជុងហ្គុកក្តោបដៃនាងអង្អែលលួងលោមនាងក៏ដូចជាខ្លួនឯងរួចទើបប្រែទឹកមុខឃារាបស្មើពេលនឹកឃើញរូបភាពអាចោម្សៀតនោះចង់បំពានប្រពន្ធនាយ ជុងហ្គុកអោនថើបថ្ងាស់នាងមួយខ្សឺតយ៉ាងវែងទើបដាក់តុអង្គុយក្បែរមើលមុខមនុស្សដែលគេងលក់មិនទាន់ក្រោក។របួសតែប៉ុននឹងនាយបារម្ភប៉ុននឹងហើយចុះទម្រាំខ្លាំងជាងនឹងមិនរលាយពិភពលោកហើយទេហេស?អារម្មណ៍នាយមិនស្ងប់សោះព្រោះមិនទាន់បានចាត់ការអ្នកបង្ករឿងនេះឡើង

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now