Ep23:តួនាទីភរិយា

3.1K 193 8
                                    


     #ព្រឹកថ្ងៃថ្មី

     មនុស្សគ្រប់គ្នានាំគ្នារួសរះទទួលថ្ងៃថ្មីក៏ដូចជាគ្រួសារដ៏កក់ក្តៅមួយនេះផងដែរ។ថេយ៉ុងនាងក្រោកដាស់កូនៗក៏ដូចជាស្វាមីអោយក្រោកព្រោះតែនាយត្រូវទៅធ្វើការវិញសុខចិត្តខាតការងារដើម្បីបានជូនពួកនាងដើរលេងមុនថ្ងៃខួបកំណើតមិនយូរទេពីរថ្ងៃទៀតខួបកំណើតពួកនាងនឹងមកដល់ជុងហ្គុកបានអញ្ចើញអ្នកជំនួញធំៗដែលជាដៃគូរសហការណ៍មកចូលរួមជាច្រើនព្រោះតាំងចិត្តធ្វើអោយធំសម្រាប់កូននៅពេលដែលខួបកំណើតរួចពួកនាងនឹងចូលរៀនដូចក្មេងដទៃហើយក៏ជាវេទិកាបើកបង្ហាញមុខកូនៗក៏ដូចជាភរិយាយថ្មីរបស់នាយផងដែរ។ថេយ៉ុងត្រផមសម្លៀកបំពាក់អោយកូនៗរួចទើបរៀបសម្រាប់ជុងហ្គុកម្ដងពួកគេជាប្តីប្រពន្ធហើយដូច្នេះនាងគួរតែបំពេញតួនាទីជាប្រពន្ធព្រោះតែពេលដំបូងៗគឺនាងអៀនៗមិនហ៊ានធ្វើប៉ុន្តែតទៅនាងនឹងធ្វើអោយបានល្អ។បន្ទាប់ពីកូនៗកូនទឹករួចថេយ៉ុងក៏បានប្រាប់អោយពួកនាងទៅខាងក្រោមចាំមុនព្រោះនាងត្រូវងូតទឹកម្ដង។ឯជុងហ្គុកនាយទៅបន្ទប់របស់នាយវិញនៅពេលដែលងូតទឹករួចចេញមកវិញជាមួយរាងកាយមាំទាំមានត្រឹមកន្សែងរុំល្វែងខាងក្រោមងាកទៅលើពូកស្រាប់តែប្រទះឃើញឈុតធ្វើការដែលត្រៀមយ៉ាងស្រេចនាំអោយនាយញោចញញឹមឡើង។ជុងហ្គុកយកកន្សែងតូចជូតសក់ញីតិចៗមុននឹងដើរទៅជិតរួចក៏លើកវាយកមកមើលធ្វើអោយនាយសើចចេញមកទាំងអារម្មណ៍រំភើប

    "ហេតុអីក៏អូនល្អបែបនេះ?"ជុងហ្គុកឈរសួរទៅសម្លៀកបំពាក់ដែលនាងបានរៀបអោយមួយកំផ្លេយ៉ាងមានរបៀបរួមជាមួយក្រវ៉ាត់កពណ៌ទឹកប៊ិចមួយឈុតយ៉ាងសាកសមពេលពាក់ទៅ។

   "សង្ហារ"ជុងហ្គុកស្លៀកពាក់រួចទើបទៅមើលកញ្ចក់ហើយសរសើរខ្លួនឯងមើលទៅសង្ហារទាំងអេមស្រេមប្រពន្ធនាយនេះពូកែរើសមែនទែនហើយពេញចិត្តនាយស្តូកតែម្ដង។ជុងហ្គុកកាន់អាវក្រៅរួមជាមួយក្រវ៉ាត់កដែលមិនទាន់ពាក់សម្តៅទៅបន្ទប់ប្រពន្ធ

      *ក្រាក

     "អ៎ាយ!!"ថេយ៉ុងទើបតែចេញពីបន្ទប់ទឹកចំពេលជុងហ្គុកចូលមកដល់ល្មមទើបនាងរហ័សយកភួយមកបិទសម្លឹងមុខខិលរបស់ជុងហ្គុកដែលកំពុងកួចញញឹមបិទទ្វារហើយដើរមករកនាង។

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now