Ep27:តើអូនព្រមទេ?🔞

4K 177 2
                                    


      ពិធីខួបកំណើតក៏ចាប់ផ្តើមដំណើរការដោយអែលវិនជាពិធីករជាមួយហូបប៊ីពួកគេព្រមសម្រាប់ថ្ងៃខួបរបស់ក្មេងៗ។ដំបូងថាមានតែអែលវិនប៉ុន្តែហូបប៊ីក៏ស្ម័គ្រចិត្តចូលរួមធ្វើជាមួយដោយសារចង់សរសើរពីសម្រស់មិត្តផង។ពួកគេនាំគ្នានិយាយពីគម្រោងការរៀបចំកម្មវិធីហើយទើបអែលវិនប្រកាសឈ្មោះរបស់ជុងហ្គុកដំបូងគេព្រោះតែនាយបានប្រាប់អែលវិនពីគម្រោងរវស់នាយមុនពេលកាត់នំរបស់កូនៗ

     "បាទ!ពេលនេះសូមគោរពអញ្ជើញលោកប៉ារបស់អ្នកនាងតូចទាំងពីរឡើងលើវេទិកាដើម្បីសំណេះសំណាលនិយាយពីរឿងខ្លះៗ"អែលវិនកាន់មេក្រូនិយាយយ៉ាងស្រស់មើលទៅសប្បាយចិត្តដល់ហើយគ្រាន់តែប្រកាសឈ្មោះជុងហ្គុកសោះហាក់ដូចជាមានរឿងលាក់បាំងយ៉ាងចឹង។ជុងហ្គុកអង្គុយជិតថេយ៉ុងក្រោយឮឈ្មោះខ្លួនហើយទើបក្រោកឈរគ្រប់គ្នាក៏ទះដៃអបអររួចនាយក៏ឡើងទៅលើឆាកឯពិធីករនាំគ្នាចេញទៅឆ្ងាយពីនាយម្នាក់មួយចំហៀង។

     "ខ្ញុំចន ជុងហ្គុកពិតជាសប្បាយរីករាយខ្លាំងណាស់ដែលអស់លោកអញ្ចើញចូលរួមក្នុងខួបកំណើតកូនៗរបស់ខ្ញុំដែលវាជាលើកដំបូងដែលខ្ញុំប្រារព្ធធ្វើអោយពួកនាង!......"ជុងហ្គុកនិយាយទៅកាន់ភ្ញៀវជាច្រើនក្នុងពិធីពីអារម្មណ៍របស់នាយក្នុងពេលនេះហើយនាយក៏មានអ្វីស៊ុបប្រាយអ្នកនៅទីនេះដូចគ្នា។បន្ទាប់ពីនិយាយរឿងកូនៗចប់គ្រប់គ្នាក៏ទះដៃអបអរប៉ុន្តែនាយមិនទាន់ចុះទៅណានោះទេគឺញញឹមសម្លឹងមុខថេយ៉ុងហើយទើបនិយាយបន្ត

     "ហើយថ្ងៃនេះផងដែរខ្ញុំក៏មានអ្វីមកបង្ហាញអ្នកទាំងអស់គ្នាអោយបានដឹងដូចគ្នា!!"

     "អ្វីទៅៗៗ??ហ៊ូរ!!!លោកចនឆាប់និយាយមក!!"គ្រប់គ្នាក្នុងកម្មវិធីមិនថាប្រុសមិនថាស្រីនាំគ្មាចង់ដឹងខ្លាំងណាស់មើលទៅនាយហាក់ដូចជាចង់ប្រាប់អ្វីមួយដែលស៊ុបប្រាយមកកាន់ពួកគេធ្វើអោយពួកគេចង់ដឹងយ៉ាងខ្លាំងមើលតែសម្លេងហ៊ូរក៏ដឹងដល់ចិត្តពួកគេដែរទិដ្ឋភាពបែបនេះនាំអោយអែលវិនញញឹមមានក្តីសុខពេលចៅហ្វាយព្រមបើកបង្ហាញអ្វីដែលនាយមិនហ៊ានសូម្បីគិតកន្លងមកឯហូបប៊ីសង្កេតមើលទឹកមុខអែលវិនជាប់ទើបដើរអោនដើរទៅរកអែលវិន។ថេយ៉ុងវិញ
មិនបានដឹងអ្វីនោះទេគឺគិតតែពីញញឹមមើលទៅស្វាមីដែលញញឹមមកកាន់នាងដូចគ្នា

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now