Ep28:សង្គ្រាមឪក្មេកកូនប្រសារ

3.3K 172 5
                                    


      #ព្រឹកថ្ងៃថ្មី

    ថ្ងៃថ្មីឈានចូលមកដល់មនុស្សគ្រប់គ្នាកំពុងតែក្រោកបណ្តើរៗហើយប៉ុន្តែប្តីប្រពន្ធមួយគូរនេះមិនទាន់ក្រោកពីដំណេកនៅឡើយនោះទេត្រូវជូនកូនៗទៅសាលាថ្ងៃដំបូងផងតែមើលចុះគេងអោបគ្នាប្រងើយ។

     "ហឺម!!ជុង....."ថេយ៉ុងនាងកម្រើកបន្តិចៗបើកភ្នែកទាំងមីៗដាស់ស្វាមីព្រោះត្រូវជូនកូនៗទៅសាលាផងយឺតមិនបានទេទោះអស់កម្លាំងក៏ត្រូវតែជូនកូនទៅរៀនអោយបានដែរ។

    "ហ្ហឹម....អូនក្រោកលឿនម្ល៉េះ?មានអស់កម្លាំងទេ?មិនទាន់ភ្លឺឯណាគេងវិញទៅប្រពន្ធសម្លាញ់"ជុងហ្គុកត្រូវបង្ខំចិត្តបើកភ្នែកតាមភរិយាព្រោះតែនាងដាស់ទៅហើយមិនក្រោកមិនបានទេខ្លាចប្រពន្ធខឹងទើបក្រោកមកក៏លួងលោមអោយនាងគេងវិញថែមទាំងសួរនាំទៀតខ្លាចនាងឈឺពេលធ្វើរឿងនោះជាមួយនាយខ្លាចនាងអស់កម្លាំងទើបតឿនអោយគេងវិញណាមួយមេឃក៏មិនទាន់ភ្លឺ

      "គេងមិនបានទេ!ត្រូវជូនកូនៗទៅសាលារៀនផងណ៎ា"ថេយ៉ុងប្រកែកព្រោះជាជាតួនាទីឪពុកម្តាយតែមើលនាយចុះបិទភ្នែកគេងវិញធ្វើប្រងើយ

    "គេងបន្តិចទៀតទៅមេឃមិនទាន់ភ្លឺនោះទេ"ជុងហ្គុកនិយាយទាំងបិទភ្នែកដៃអោបអង្អែលខ្នងប្រពន្ធទៅមកមិនឈប់

     "បងគេងទៅចឹងអូនទៅងូតទឹកនឹងអាលរៀបខ្លួនអោយកូនៗទៅរៀន"ថេយ៉ុងរហ័សក្រោកចេញពីរង្វង់ដៃស្វាមីដើម្បីទៅងូតទឹកនឹងបានរៀបចំរបស់អោយកូនចូលរៀនថ្ងៃដំបូងផង។ប៉ុន្តែភ្លេចខ្លួនថាអត់មានខោអាវហើយក៏ងើបចេញពីដៃជុងហ្គុកមិនបានទៀតនាយនេះអោបគេជាប់ប្រុងមិនអោយគេទៅណាសោះមែនទេ?

     "លែងអូនភ្លាម!!ព្រឹកហើយក្រោក"ថេយ៉ុងព្យាយាមបេះដៃជុងហ្គុកចេញតែនាយមិនព្រមប្រលែងទាល់តែសោះភ្នែកបិទតែដៃអោបគេអោយខ្វេ។ថេយ៉ុងនាងត្រូវវាយប្តីប្រើហើយមើលទៅ

    "ថាគេងបន្តិចទៀតសិន"ជុងហ្គុកនិយាយតែមាត់ឯដៃរវាមទាញចង្កេះថេយ៉ុងអោយគេងវិញតែឌឺបានឈឺខ្លួនទាំងព្រឹកឥឡូវហើយ

    "អ៎ាយ!!ចន ជុងហ្គុក!!នេះព្រឹកហើយថាកូនទៅរៀនៗបងនៅគេងដល់ថ្មាលណាទៀត?"ថេយ៉ុងត្រូវគេងកើយទ្រូងជុងហ្គុកសារជាថ្មីព្រោះតែនាយទាញនាងអោយគេងមុននេះថេយ៉ុងអត់នឹងរអ៊ូមិនបាន

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now