Ep31:ថោកទាប!

2.6K 185 28
                                    


បន្ទាប់ពីលីងអុីទៅបាត់ថេយ៉ុងក៏ប្រលែងទឹកភ្នែកមកព្រោះទប់មិនជាប់។គេចាំច្បាស់ណាស់ថាថ្ងៃនោះនាយថ្នមលេខាប៉ុណ្ណានៅមានទៀតស្រីលេខានោះនិយាយថានាងនិងជុងហ្គុកគឺសុីជម្រៅប៉ុន្តែបន្ទាប់ពីថ្ងៃនោះថេយ៉ុងនាងមិនបានគិតអ្វីនោះទេព្រោះជុងហ្គុកថ្នមនាងមួយអាទិត្យមកនេះទោះនាយប្លែកជាងមុនតែនាងមិនទាន់មានពេលតាមដាននាយនោះទេនៅពេលឮបែបនេះទៀតនាងមិចនឹងទ្រាំបាននោះ?បែបនេះនាងត្រូវតាមដានប្តីនាងហើយមែនទេ?ដើម្បីស្រាយចម្ងល់ដែលអ្នកគ្រប់គ្នាផ្តល់អោយនាងៗត្រូវតែធ្វើវាហើយបែបនោះបើនាងឃើញវាផ្ទាល់ភ្នែកនាងខ្លាចតែទប់មិនជាប់នោះទេ។សំខាន់មុខស្រីម្នាក់នោះដូចទៅនឹងឈូអុឺខ្លាំងណាស់បើថេយ៉ុងស្គាល់ឈូអុឺមុននឹងបន្តិចប្រហែលជាអាចវិភាគបានថាដូចឬក៏អត់ហើយ។

"អ្នកនាងថេយ៉ុង?"យូជីនគ្រាន់តែឃើញស្រីម្នាក់នោះចេញទៅភ្លាមនាងក៏ប្រញាប់ចូលមកមើលចៅហ្វាយព្រោះមើលទៅនាងនោះមកចាក់រុកថែមទាំងសម្តីអាក្រក់ទៀតច្បាស់ណាស់ថាថេយ៉ុងនឹងកើតអ្វីមិនខានខាងក្រៅមើលទៅនាងរឹងមាំតែខាងក្នុងនាងគឺទន់ជ្រាយបំផុតមនុស្សនាងពូកែទ្រាំណាស់។យូជីនចូលមកឃើញថេយ៉ុងកំពុងយំឯថេយ៉ុងនាងមិនខ្មាស់នោះទេព្រោះយូជីនជាមនុស្សដែលនាងទុកចិត្ត។យូជីនរត់ចូលទៅជិតចៅហ្វាយអាណិតនាងយ៉ាងខ្លាំងមិនដឹងថាស្រីនោះនិយាយស្អីខ្លះមានធ្វើបាបអ្នកនាងរបស់នាងឬក៏អត់?មិនបានទេនាងត្រូវប្រាប់យ៉ុនហ្គីអោយបានដឹង

"ហឹកៗ....បងយូជីន...."ថេយ៉ុងយំអោបនាងដូចកូនក្មេងឯយូជីនក៏អោបអង្អែលខ្នងនាងតិចៗបែបលួងលោមអាណិតចៅហ្វាយព្រោះមិនដែលឃើញនាងយំបែបនេះនោះទេទោះនាងមានសម្ពាស៊ធការងារឬក៏គ្រួសារមិនដូចមុនក៏នាងមិនដែលយំតែនេះនាងយំខ្លាំងណាស់លួងទម្រាំបាត់

+យប់

"ចាក់អេ៎!ម៉ែដោះ"

"ចុមកាដុមឆែបកង្កែបព្រៃកាលណាអញបានប្តីដូចគេ!!!"អែលវិនមកពីក្រៅប្រទេសដោះស្រាយការងារហើយមកដល់ផ្ទះនាយសប្បាយចិត្តហក់ទៅចាក់ចង្កេះម៉ែដោះមួយផ្លាច់គាត់ភ្ញាក់មួយខ្សែមិនដឹងស្អីខ្លះទេ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now