Ep35:ប៉ាៗកុំកុហកកូនណ៎ា...

2.9K 206 13
                                    


ថេយ៉ុងចេញពីមន្ទីរពេទ្យទាំងអារម្មណ៍មិនសូវនឹងធឹងដែលមាននៅពេលនេះតើនាងសម្រេចចិត្តត្រូវឬអត់ដែលចាកចេញពីជុងហ្គុក?មួយសប្តាហ៍មកនេះនាងនឹកជុងហ្គុកខ្លាំងណាស់គេងក៏មិនសូវបានព្រោះគ្មាននាយអោបលួងលោមអោយគេងនៅមកចាញ់កូនទៀតនាងវិលវល់អស់ហើយប៉ុន្តែយ៉ាងណានាងមិនអាចវិលទៅរកនាយបាននោះទេ។ថេយ៉ុងដើរសុខៗស្រាប់តែងងឹតមុខប៉ុន្តែក៏មានដៃមួយគូរមកត្រកងចង្កេះនាងជាប់នាងក៏រហ័សងើបមុខមើលមុខម្នាក់នោះ។

"បងប្រុស"ថេយ៉ុងហៅអ្នកជាបងទាំងសម្លេងខ្សោយៗព្រោះតែគ្មានកម្លាំងហើយក៏មិនទាន់បានលេបថ្នាំទាល់តែញុាំអីហើយទើបអាចញុាំបានប៉ុន្តែពេលនេះនាងគ្មានកម្លាំងនោះទេ។

"គ្រូពេទ្យថាយ៉ាងមិច?អូនកើតអី?ហេតុអីបានជាខ្សោយថ្នាក់នេះ?"យ៉ុនហ្គីជួយទប់អោយនាងឈរស្រួលបួលទើបសួរនាំរកតែនាងឆ្លើយមិនទាន់

"គឺ......"ថេយ៉ុងមិនហ៊ានឆ្លើយនឹងសំណួរនាយនោះទេនាងមិនដឹងថាឆ្លើយថាយ៉ាងមិចនាងមិនទាន់ត្រៀមខ្លួនក្នុងការប្រាប់នាយទេហើយនាងក៏ជាមនុស្សមិនសូវចេះកុហកដែរបើនិយាយទៅនាយច្បាស់ជាចាប់បានមិនខាន

"គឺ??បើមិនឆ្លើយបងទៅសួរពេទ្យខ្លួនឯង"យ៉ុនហ្គីនាយដឹងថាថេយ៉ុងជាមនុស្សពូកែលាក់ការឈឺចាប់រឿងអ្វីក៏មិនហ៊ាននិយាយដែរទើបនាយធ្វើជាចង់ចូលទៅសួរគ្រូពេទ្យដើម្បីសាកចិត្តអោយនាងឆ្លើយនឹងនាយ

"ទេៗៗ!!អូនប្រាប់ហើយៗ!"ថេយ៉ុងភ័យស្លេកមុខពេបរហ័សឃាត់នាយយ៉ាងលឿនទើបធ្វើអោយយ៉ុនហ្គីសើចតិចៗមើលចរិកចុះ

"និយាយមក"

"ចាំទៅផ្ទះណ៎ាៗ.....ពេលនេះអូនឃ្លានហើយ"ថេយ៉ុងធ្វើជាពេបមាត់ដូចកូនក្មេងដាក់បងប្រុសព្រោះដឹងថាបងនឹងទន់ចិត្តថែមពាក្យសម្តីតិចតួចនាយមិចនឹងអាចប្រកែកបាននោះ?ពិសេសពាក្យឃ្លាននឹងតែម្ដងនាងក្អួតមកច្រើនថ្ងៃញុាំមិនសូវបានយ៉ុនហ្គីគ្រាន់តែឮភ្លាមក៏យល់ព្រមមិនបាច់គិតច្រើន។អ្នកទាំងពីរដឹងដៃគ្នាទៅផ្ទះវិញឯថេយ៉ុងក៏ធូរចិត្តរួចខ្លួនមួយពេលសិនចាំនិយាយគ្នានៅផ្ទះវិញនាងនឹងត្រៀមចិត្តមិននិយាយកុហកនាយនោះទេនាងនឹងចិញ្ចឹមកូនមួយនេះអោយបានល្អដោយគ្មានឪពុកដែលអាត្មានិយមដូចជាប្រុសម្នាក់នោះនាងនឹងព្យាយាមកាត់ចិត្តពីនាយអោយបានទោះត្រូវឈឺចាប់ក៏ដោយ។

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now