Ep37:ការអោបលើកចុងក្រោយ

3.2K 229 45
                                    


បន្ទាប់ពីអង្គុយកំដរជេក៍ឃីញុាំការ៉េមហើយជុងហ្គុកកំពុងតែសម្លឹងក្មេងនេះមិនដាក់ភ្នែកហាក់មានអារម្មណ៍មួយមិនស្ងប់កើតឡើងតើវាជាអារម្មណ៍ស្អីអោយប្រាកដ?នាយពិតជាមិនយល់នាយទើបតែជួបគេលើកទីមួយទេហេតុអីក៏សប្បាយចិត្តពេលឃើញគេញុាំ?ថែមទាំងញញឹមដោយមិនដឹងខ្លួនទៀតចំណែកអែលវិនតាមមើលជុងហ្គុកក៏គិតថានាយចម្លែកដែរប៉ុន្តែក៏អាចឃើញនាយញញឹមបានខុសពីរាល់ដង។អែលវិនមើលតាមភ្នែកជុងហ្គុកកំពុងមើលទៅជេក៍ឃីកំពុងញុាំការ៉េមស្រាប់តែមានអារម្មណ៍ថាដូចជាធ្លាប់ឃើញក្មេងម្នាក់នេះនៅឯណាតែមិនចាំសោះ។

"ឆ្អែតហើយបាទ"ជេក៍ឃីញុាំអស់លិតមាត់មុននឹងងាកមកនិយាយជាមួយជុងហ្គុកវិញព្រោះតែនាយជាអ្នកនាំមកក៏ដូចជាសន្យាថាប៉ាវញុាំការ៉េមព្រោះគេអត់មានលុយម៉ាក់គេទើបមានតែពេលនេះវង្វេងបាត់ហើយមានលុយឯណាអោយគេមានតែហៅនាយនឹងឯងឯជុងហ្គុកញញឹមមុននឹងសួរ

"ឆ្អែតហើយមែនទេ?"

"បាទ"ជេក៍ឃីងក់ក្បាលអង្អែលពោះបញ្ជាក់ថាឆ្អែតវាជាកាយវិការមួយដែលគេតែងតែបង្ហាញទៅម៉ាក់ៗពេលញុាំបាយរួចចំណែកជុងហ្គុកអស់សំណើចញីសក់គេតិចទើបលើកពរគេទៅគិតលុយដោយហូតកាតខ្មៅអោយអ្នកលក់គិតលុយ។ពេលរួចរាល់នាយក៏ពរគេចេញទៅដើម្បីរកម៉ាក់ៗមកដល់ខាងក្រៅក៏មានមនុស្សពីរអ្នកចាំជាស្រេចនោះគឺអង្គរក្សថេយ៉ុងនឹងឯង។

"អ្នកប្រុសតូចអ្នកនាងអោយមកទទួល"ស្ទេវិនអង្គរក្សដែលជាប្អូនជំនិតយ៉ុនហ្គីនិយាយឡើងមុននឹងឈោងដៃទៅយកជេក៍ឃីតែជុងហ្គុកមិនអោយនាយមិនទុកចិត្តខ្លាចជាពពួលចាប់ក្មេងទើបនាយមិនទាន់អោយចាំជេក៍ឃីយល់ព្រមទើបនាយអោយគេយកក្មេងនេះទៅ។

"ចុះម៉ាក់នៅឯណា?"

"អ្នកនាងជាប់និយាយទូរស័ព្ទនៅក្នុងឡានចាំអ្នកប្រុសតូចមុនគាត់ក៏អោយខ្ញុំមកទទួល"ស្ទេវិន
និយាយទាំងទឹកមុខធម្មតាវាជាទម្លាប់ទៅហើយៗកាយវិការជុងហ្គុកមុននេះគេមិនបានប្រកាន់ទង្វើនេះអាចបញ្ជាក់ហើយថានាយចង់ការពារអ្នកប្រុសរបស់គេ

"គេជានរណា?ឯងស្គាល់គេមែនទេ?"ជុងហ្គុកងាកមកសួរជេក៍ឃីវិញព្រោះមើលទៅឆ្លងឆ្លើយគ្នាដូចមនុស្សស្គាល់គ្នាប្រហែលជាអង្គរក្សពិតមែនហើយមើលទៅ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now