Ep39:ប៉ះប៉ូវ

3.7K 182 8
                                    


"រឿងគ្រប់យ៉ាងបានចប់អស់ហើយ"
លោកស្រីគីមនិយាយទាំងញញឹមមើលទៅកូនៗដែលបានជួបជុំគ្នាវិញគាត់ផ្អែកក្បាលលើស្មារបស់លោកគីមអោបដៃគាត់មុននឹងនិយាយទាំងមានក្តីសុខ។

"ពិតមែនហើយ"លោកគីមយល់ស្របនឹងប្រពន្ធលើកដៃអង្អែលស្មាប្រពន្ធថើៗ

"ឈប់យំទៅកូនប្រុសប៉ាកូនចង់ឃើញបងៗរបស់កូនទេ"ជុងហ្គុកអោបកូនប្រពន្ធស្រាប់តែដល់កូនស្រីពីរនាក់ដែលរងចាំនាយនៅផ្ទះមិនដឹងយ៉ាងមិចហើយទេទើបនាយលែងកូនប្រពន្ធចេញពីការអោបមុននឹងសួរទៅកូនប្រុសព្រនទាំងលើកដៃជូតទឹកភ្នែកអោយ

"ជេក៍ឃីមានបងទៀតមែនទេ?"ជេក៍ឃីលើកដៃជូតទឹកភ្នែកអោយប៉ាៗវិញមុននឹងសួរនាំអោយជុងហ្គុកញញឹម

"ពិតមែនហើយជេក៍ឃីមានបងស្រីដល់ទៅពីរនាក់ឯណោះ"ជុងហ្គុកប្រាប់ទៅកូនប្រុសដែលធុវើមុខភ្ញាក់ផ្អើលចង់ដឹងចំណែកថេយ៉ុងនឹកពួកនាងណាស់ប៉ុន្តែនាងអាត្មានិយមបោះបង់ពួកនាងហើយក៏ចាកចេញពេលនេះមានអារម្មណ៍រអៀសចិត្តមិនចង់អោយពួកនាងឃើញមុខ
នាងនោះទេ

"ពិតមែនហ្ហេស?"

"ពិតមែន!កូនចង់ជួបទេ?"

"ចង់ៗៗ"ជេក៍ឃីទះដៃសប្បាយចិត្តឆ្លើយជាមួយលោកប៉ាលឿនគេចង់ឃើញមុខបងស្រីគេណាស់

"ញុាំអាហារហើយចាំពួកយើងទៅល្អទេ?"

"បាទ"

"ថេយ៍...អូនយ៉ាងមិចនឹង?"ជុងហ្គុកពរកូនប្រុសឡើងបម្រុងនឹងដើរសំដៅទៅតុអាហារតែឃើញថាមុខថេយ៉ុងដូចមិនសូវល្អទើបសួរនាំខ្លាចថានាងឈឺ

"គឺអូន......."ថេយ៉ុងមិនសូវជាហ៊ាននិយាយពីរឿងនេះទេរឹតតែមិនហ៊ានទៅសេអ៊ូលជាមួយនាយថែមទៀត

"អូនមិនស្រួលខ្លួនមែនទេ?"ជុងហ្គុកប្រញាប់ចូលទៅជិតប្រពន្ធរួចទើបលើកដៃម្ខាងស្ទាបថ្ងាស់របស់នាងថាតើនាងមានមិនស្រួលខ្លួនត្រង់ណាឬអត់?

"អូនមិនអីទេ...ប៉ុន្តែអូនមិនហ៊ានប្រឈមមុខនឹងកូនៗនោះទេកាលដែលអូនចាកចេញមិនប្រាប់នាងពួកប្រាកដជាស្អប់អូនមិនចង់ឃើញមុខអូនមិនខាន"ថេយ៉ុងរៀបរាប់ទាំងអោនមុខចុះព្រោះមានអារម្មណ៍ខុសចំពោះគ្រប់គ្នាដោយសារការចាកចេញរបស់នាងហេតុនេះទើបនាងមិនចង់ទៅអោយពួកនាងឃើញមុខម្តាយដែលរត់ចោលនាងនិងប៉ានាងនោះទេ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now