អូនជឿបងVegas

846 46 7
                                    

Love and hate
Part 5 អូនជឿបងVegas

ក្រោយពីកាច្រៀងរបស់ Pete បានបញ្ចប់ គ្រប់គ្នាក៏បានទះដៃនឹងស្រែកហ៊ោរជាខ្លាំង អ្នកខ្លះក៏អៀនឡេីងថ្ពាល់ក្រហមអស់ហេីយ ចំណែកឯ Vegas របស់យើងវិញគឺញញឹមបិទមាត់និងចិត្តឡើយ អ្នកទាំងអស់គ្នាសាកស្រមៃទៅមើល អ្នកគឺស្រឡាញ់មនុស្សម្នាក់ខ្លាំងណាស់ ហើយមនុស្សម្នាក់នោះគឺមិនដែលនិយាយពាក្យផ្អែមល្ហែមអីទាំងអស់ ប៉ុន្តែថ្ងៃមួយ គេបែរជាច្រៀងចម្រៀងនឹងលេងហ្គីតាដោយប្រើប្រយោគស្នេហាជាច្រើន តើអ្នកនឹងមានអារម្មណ៍យ៉ាងម៉េចដែរ បើសិនជាខ្ញុំវិញណា អូយនិយាយមែនច្បាស់ជាអៀនស្លាប់តែម្ដង🤭

« អា Pete វាយ៉ាងមិចឯងនឹងថ្ងៃនេះ » Vegas ព្យាយាមបិទស្នាមញញឹមលើផ្ទៃមុខ ប៉ុន្តែបិទមិនជិតឡើយព្រោះមាត់របស់ Vegas នៅតែមានស្នាមញញឹមជាប់រហូត

« អេ.... Vegas ឯងមិនចាំទេហ៎ថានេះជាថ្ងៃកំណេីតឯងណា៎ » Pete ស្រដីដោយទឹកមុខរៀងខឹងបន្តិច ព្រោះគេខំ Sweet ណាស់ ម៉េចក៏ Vegas មិនព្រមសហការជាមួយគេអញ្ចឹង។

« អេថ្ងៃកំណើតអញមែន ឯងមិនគួរច្រៀងបទចឹងទេ គួរតែច្រៀងបទ สุขสันต์วันเกิด ( រីករាយ​ថ្ងៃ​កំណើត ) ទើបត្រូវណា៎ » Vegas ស្រដីដោយនៅតែញញឹម អ្នកផ្សេងៗដែលឈរមេីលក៏រាងស្រងាកចិត្តតិចៗដែល

« អើយអាបទ สุขสันต์วันเกิด ( រីករាយ​ថ្ងៃ​កំណើត ) យើងដឹងហើយ ប៉ុន្តែនេះអញចង់ surprise ហែងនឹងអាឆ្កួត Vegas » Pete ចាប់ផ្ដើមស្រីជំទាលឡែតៗ អស់អារម្មណ៍Sweet អាលីងលោកអើយ។ អាណិតបង Pete យេីងណាស់ ខំតែងបទអស់ពេលជាយូរតែចិងក្រោយគេឥ្យច្រៀងបទ สุขสันต์วันเกิด វិញ🤣🤣

« បានៗៗៗៗៗ » Vbo ស្រែកឡេីងដោយទឹកមុខរាងរញ៉េរញ៉ៃវិលខួរដែល ផែនការគេខំរៀនជាមួយ Pete បែបជាខូចគេស្រមៃថា ពេល Pete ច្រៀងចប់ Vegas និងរត់មកអោប Pete តែត្រឹមក្រោយបែបជានាំភ្លើងចង់ឈ្លោះគ្នាទៅវិញ។

« ចិត្តត្រជាក់ៗ  ចិត្តត្រជាក់ៗ ( ដាក់ ใจเย็นๆលូយជាង🤣 ) » bam ចូលមកអង្អែលខ្នងរបស់ Pete ដើម្បីឲ្យសម្រួលអារម្មណ៍ខឹង កុំឱ្យឆេះដុំកាន់តែខ្លាំង

« ចិត្តត្រជាក់មិនបានទេអាbam អញខំរៀបចំឡេីងយូរមកបំផ្លាញ់ផែនកាអញអស់ » Pete ស្រដីដែលមុខក្រញូវជាខ្លាំង។ Vegas សើចបន្តិចរូចដើរមកជិត Pete កែវភ្នែកទាំងពីរគូសម្លឹងរកមើលគ្នាដោយភាពផ្អែមល្ហែម Vegas ដែលសន្សឹមៗទៅរក Pete ហើយចំណែកឯមិត្តភក្កិក៏ថយក្រោយ ចង់ដឹងថាពួកគេនឹងធ្វើអ្វី អ្នកផ្សេងៗក៏ចាប់ផ្ដើមស្ងាត់ស្ងៀមលែងជ្រោយច្របល់។

« ពាក្យថាស្រលាញ់ បងអាចនិយាយបាន តែមិនមែន1ថ្ងៃទេ គឺមួយជីវិត បងនឹងនិយាយវាសម្រាប់អូន.... និយាយតែជាមួយអូនម្នាក់ប៉ុណ្ណោះ ហើយកាដូរថ្ងៃកំណើតរបស់បង បងមិនចង់បានអ្វីច្រើនទេ បងគ្រាន់តែចង់ឲ្យប្ដូរការនិយាយ អូនឈប់ប្រើពាក្យ "អញហែង" មកប្រើពាក្យ "បងអូន " វិញណា៎ » Vegas ស្រដីដោយស្នាមញញឹមយ៉ាងស្រស់ស្អាត លាយឡំនិងសំឡេងស្រទន់វាចាយ៉ាងផ្អែមល្ហែម ជាពិសេសគឺការសម្លឹងភ្នែកគ្នាទៅវិញទៅមកទៀតគេធ្វើឱ្យអារម្មណ៍អ្នកទាំងពីរកាន់តែពិសេសជាខ្លាំង ហើយអ្វីដែលសំខាន់ គឺបេះដូងរបស់ Pete កំពុងតែលោត " ឌុបដាក់ ឌុបដាក់ " យ៉ាងលឿនរហ័សណាស់ វាធ្វើឱ្យឮដល់ត្រចៀក Vegas

« ,....... » Pete ស្ងាត់ស្ងៀមមិននិយាយអ្វីទាំងអស់ កំពុងតែចាប់ផ្ដើមកាគិតថាគេគួរតែនិយាយអ្វី ធ្វើកាយវិកាយ៉ាងម៉េច ទើបសាកសមជាមួយនឹងរឿងមួយនេះ បេី Pete មិនព្រមនិងសំណេីររបស់ Vegas វាអាចធ្វើឱ្យ Vegas ខកចិត្ត ប៉ុន្តែបើ Pete យល់ព្រម គេច្បាស់ជាអៀនមាត់និងការនិយាយពាក្យនោះ

« បងស្រលាញ់អូនណា Pete ស្រលាញ់ណាស់ដឹងទេ មិនបានលេងសេីចទេ គឺស្រលាញ់ចេញពីចិត្តពិតប្រាកដរបស់បងណា Pete.... » Vegas ចាប់ផ្ដើមនិយាយបន្តទៀត ព្រោះឃើញថាទឹកមុខ Pete ធ្លាក់ចុះ Vegas ខ្លាចថាភេទគិតថាខ្លួនស្រឡាញ់គេតែមួយឆាវៗ ទើបព្យាយាមនិយាយយ៉ាងវែងកន្លាយពីចិត្តដែលគេស្រឡាញ់ Pete ពិតប្រាកដ។ Vegas និយាយមិនទាន់ចប់ផង Pete ក៏យកដៃទៅបិទមាត់របស់ Vegas

« អូ.....អូនជឿបងVegas » Pete និយាយពាក់ៗព្រោះតែរអៀសនិងមាត់ដែលខ្លួនទើបតែនិយាយពាក្យនេះ។ ថ្ពាល់របស់ Pete ឡើងក្រហមឆ្អៅ គិតជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្អាត

« WOW 😲😲 » សំឡេងស្រែកហូររបស់អ្នកមើល កំពុងតែបន្លឺឮឡើងយ៉ាងខ្លាំង ព្រោះតែពួកគេកំពុងតែផ្អែមល្ហែមនៅចំពោះមុខមនុស្សជាច្រើនកុះករ វាប្រៀបដូចជាការបើកបង្ហាញស្នេហាបែប public ឱ្យគ្រប់គ្នាបានដឹងថាពួកគេគឺស្រឡាញ់គ្នាខ្លាំងប៉ុណ្ណា 🤭

« ថេីបទៅៗៗៗៗៗៗៗៗ » bambo ស្រែកឡេីងដំបូងៗទេីបអ្នកផ្សេងៗស្រែកតាមក្រោយ VegasPete ចាប់ផ្តេីមអៀនជាខ្លាំង មែនហើយទោះជាពួកគេធ្លាប់ថើបគ្នាក៏ពិតមែនប៉ុន្តែគេថេីបគ្នានៅកន្លែងស្ងាត់ៗតែពីរនាក់ មិនមែននៅចំពោះមនុស្សជាច្រើនកោះករបែបនេះឡើយ ( ពួកគេកំពុងតែអៀនហើយ )

{ ចង់ឲ្យបានថេីបអត់??? អ្នកអាន ???? }

Love and hate ( Vegas pete )Where stories live. Discover now