Part: 30 [ រឿងផ្សេងមិន​សំខាន់ សំខាន់ពេលនេះយើងនៅក្បែរគ្នា ]

4.2K 244 2
                                        

+ម៉ោង12:00 Jungkookក៏​ត្រលប់មក​ពីតាម​រក​Jimin​ជាមួយសភាពពិបាកមើល លើដៃ​ខាង​ស្ដាំត្រូវឆូតមួយកាំបិតរហែកអាវ ឯVayនឹង​អ្នកផ្សេងជាំមុខ បែកមាត់។ ពេល​Jungkookចេញទៅ​នោះមាន​អ្នកវាយប្រហារតាម​ផ្លូវ សំណាងហើយដែលកូនចៅគេដឹងទាន់មិន​ចង់ចូលអន្ទាក់គេ​បាត់​ទៅហើយ

" ចៅហ្វាយយ៉ាងមិចទៅហើយ ត្រូវធ្ងន់ទេ " អ៊ំមេផ្ទះ ចូលទៅជួយ​គ្រាJungkook ពេល​ឃើញអាវ​ចៅហ្វាយប្រឡាក់ឈាម

" គ្រាន់តែរបួសបន្តិច គ្មានអី​ធំដុំទេ " Jungkook និយាយមុខ​ស្មើមុននឹង​ដើរចូល​ទៅភូមិគ្រឹះ ភ្នែកគេ​សម្លឹងរកTaehyungតែមិន​ឃើញសូម្បី​ស្រមោល

" Taehyungទៅណា " Jungkook ងាកសួរ​អ្នកបម្រើ
" ប្រហែលជា​នៅក្នុងបន្ទប់ហើយ ចាំ​ខ្ញុំទៅហៅគាត់ " អ៊ំមេផ្ទះ

" មិនបាច់ទេ នៅទីនេះហាម​នាំគ្នា​ទៅខាងលើ " Jungkook និយាយសំឡេងមាំបញ្ជាទៅកូន​ចៅនឹង​អ្នក​បម្រើ ហាមមិនអោយទៅរំខាន​គេ គេនឹងទៅ​ចាត់កា​ក្មេងម្នាក់នោះ​ដែលមិន​មក​ទទួលគេបែរ​ជា​សម្ងំក្នុងបន្ទប់ទៅវិញ

Jungkookឡើងទៅខាង​លើដោយមិន​អោយសំឡេង អ្នក​បម្រើក៏​បំបែកគ្នាទៅធ្វើការរៀង​ខ្លួន ដៃមាំបើកទ្វារចូលបន្ទប់របស់រាងតូចដោយមិន​គោះទ្វារ​ជា​មុន Taehyung​គ្រាន់តែលឺសំឡេង​ទ្វារក៏​លើកដៃ​ជូតទឹកសន្សើមដែលចង់ស្រក់​មកចេញ ងាកទៅមើល​ថាអ្នក​ណា​ចូលបន្ទប់គេ

" Jungkook ? " Taehyung បែរមុខចេញវិញព្រោះមិន​ចង់អោយគេឃើញសភាពបែបនេះ

" អូនកើតអី ? យំមែនទេ " Jungkook បង្វែរខ្លួនតូចអោយមកមើលគេ តែTaehyungមិន​ព្រមងាកមក

" គ្មានអីទេគ្រាន់​តែ​កម្ទេចចូលភ្នែកទើប​ធ្វើអោយ​ក្រហមទៅ " Taehyung គ្រវីក្បាល
" ចឹងងាកមក​មើលមុខបងមក បែរមុខចេញធ្វើអី " Jungkook

" អូនថាមិន​អីគឺមិន​អីហើយ ឃើញទេហិ~ហិ~ " Taehyung ប្រឹងសើច​ដាក់រាងក្រាស់​កុំអោយគេ​សង្ស័យថាមុននេះគេយំ តែក៏​ប្ដូរមក​ជា​ស្លេកពេល​ឃើញឈាមប្រឡាក់​អាវរបស់Jungkook

" បងកើតអី មិច​ក៏មាន​ឈាម​ " Taehyung សួរ​ទាំងញ័រមាត់ទើប​ឃើញរបួសលើ​ដៃរបស់Jungkook

" របួសសាលស្បែក​ប៉ុណ្ណោះ " Jungkook
" ចាំ​បន្តិចអូនទៅយក​ប្រដាប់លាងរបួសអោយបង..... " Taehyung រកចេញទៅតែJungkookទាញគេទៅរក​ពូក អោយគេ​អង្គុយលភ្លៅ​អោប​ចង្កេះជាប់

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now