ភាគ១:ផ្ដើមរឿង

6.8K 273 1
                                    

@ភូមិគ្រឹះចន//

នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយមាន សភាពល្អប្រណិត មើលទៅគួរឲចង់គយគន់ជាខ្លាំងក្នុងបរិវេណដ៏ធំមួយនេះសម្បូទៅដោយរបស់ទាន់សម័យមានទាំងឡានស្ព័តពណ៌ខ្មៅរលើបរលោងជាច្រើនចតនៅចំពីមុខភូមិគ្រឹះរីឯ
នៅខាងក្នុងវិញមានគ្រឿងសង្ហារឹមដែមានតម្លៃថ្លៃកប់ពពួកជាកុះករទៀត ស្របពេលនេះកម្លោះសង្ហាមានរាងខ្ពស់ស្រឡះ ទឹកមុខមាំទាំតែអាចឆក់ឆាបដួងព្រលឹងនារីដែលជាអ្នកបម្រើឲជ្រួលជ្រើមតាមសម្លឹងឥតដាក់ភ្នែក។ពួកនាងៗមានការចង់បានកម្លោះដែលមាននាមជាម្ចាស់ភូមិគ្រឹះមួយនេះជាពន់ពេក វ័យក្មេងទេតែគេគឺជាមហាសេដ្ឋីជួរមុខប្រចាំទីក្រុងសេអ៊ូល នេះបើមិនមានចិត្តប៉ងប្រាថ្នាទើបចម្លែកសង្ហាក៏សង្ហាថែមទាំងជាសេដ្ឋីវ័យក្មេងទៀត។ជុងហ្គុកស្ថិតក្នុងសម្លៀកបំពាក់អាវគ្រ័រហ្សេពណ៌ខ្មៅ នាយចេញពីបន្ទប់ដើរចុះមកជាន់ផ្ទាល់ដីសម្ដៅទៅកាន់តុអាហារ ដែលមានអ្នកបម្រើស្រីពីរបីនាក់កំពុងតែឈររៀបចំរួចជាស្រេចនោះ

<<អរុណសួរស្ដីអ្នកប្រុស>>

<<ហឹម>> នាយកម្លោះក្រហឹមដើមកបន្តិចទើបអង្គុយចុះលើកៅអីរួចក៏ចាប់ផ្ដើមបរិភោគអាហារពេលព្រឹកតែម្ដងទៅ ក្រោយការញ៉ាំអាហារបានបញ្ចប់នាយក៏ត្រូវចេញទៅក្រុមហ៊ុនដោយមានជំនិតម្នាក់ចាំបើកឡានជូន

    កំពុងតែធ្វើដំណើរនៅតាមផ្លូវ ជុងហ្គុកទាញទូរស័ព្ទមកចុចលេងបន្តិចទើបបន្លឺឡើងទៅកាន់ជំនិតខ្លួន

<<ថ្ងៃនេះការងារយ៉ាងមិច?>> នាយសួរដោយសម្លេងរឹងកំព្រឹសតាមទម្លាប់ឯទឹកមុខវិញរាបស្មើដូចបន្ទាត់យ៉ាងចឹង

<<គឺដូចតែរាល់ដងទេចៅហ្វាយ ប៉ុន្តែអុននីបានប្រាប់ថាថ្ងៃនេះគឺមានក្មេងប្រុសម្នាក់ទៅដាក់ពាក្យនៅក្រុមហ៊ុនរបស់ចៅហ្វាយ>> អ្នកជាកូនចៅឆ្លើយតបតាមធម្មតាហើយក៏មិនភ្លេចប្រាប់រឿងបន្ថែមដែរ (អុននី គឺជាលេខាស្រីម្នាក់ដែលស្និទស្នាលជាមួយនឹងជុងហ្គុកបន្ទាប់ពីយ៉ុងកាងដែលត្រូវជាជំនិតនេះ) ។ បន្ទាប់ពីប្រាប់អ្នកជាចៅហ្វាយហើយពួកគេក៏មិននិយាយអ្វីបន្តទៀតទេ ។
....

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now