ភាគ២:មាននិស្ស័យ

3.1K 202 0
                                    

<<ឯងត្រូវធ្វើខាងផ្នែកអនាម័យទៅ>> Jungkook

<<បោសសម្អាតមែនទេ?>> Taehyung

<<លាងបន្ទប់ទឹក>> Jungkook

គ្រាន់តែឮសម្ដីរបស់នាយជាម្ចាស់ក្រុមហ៊ុនហើយ

ថេយ៉ុងក៏រាងគាំងបន្តិចដែរ នេះគេដើរដាក់ពាក្យធ្វើការ

នៅគ្រប់ក្រុមហ៊ុនព្រោះតែចង់ធ្វើខាងផ្នែកផ្សេងមិនមែន

មកដាក់ពាក្យសុំធ្វើអ្នកអនាម័យទេ។ ប៉ុន្តែក៏មិនអាច

ប្រកែកបានបើចង់នៅតវ៉ាខ្លាចថានិងត្រូវអត់ការងារធ្វើទៀត

<<មិនអីទេចឹង ខ្ញុំនឹងព្យាយាមធ្វើតួនាទីមួយនេះឲបានល្អបាទ ហើយខ្ញុំត្រូវមកធ្វើនៅថ្ងៃណាដែរ?>>

<<ធ្វើថ្ងៃនឹងតែម្ដងទៅព្រោះជាដើមខែស្រាប់>> នាយ

ក្រាស់និយាយរួចក៏ដើរមកយកទូរស័ព្ទលើតុខលហៅ

បុគ្គលិកស្រីម្នាក់ដែលនៅខាងផ្នែកអនាម័យ ឲមកជូន

រាងតូចទៅធ្វើការ មិនយូរនាងក៏មកដល់ទើបបណ្ដើរគ្នា

ជាមួយនិងថេយ៉ុងដើរចេញទៅ ។

ក្រោយពីថេយ៉ុងចេញផុតនាយកម្លោះក៏មកអង្គុយ

នៅកៅអីទល់មុខតុធ្វើការរបស់ខ្លួនហើយស្នាមញញឹម

ដែលរាយមន្តស្នេហ៍ដល់នារីៗក៏លេចរូបរាងឡើងមក

នៅលើផ្ទៃមុខរបស់នាយ នេះធ្លាប់តែមុខងាប់ជាប្រចាំ

ឥឡូវមកញញឹមបែបនឹងហាក់ចម្លែកដល់ហើយ ។

កម្លោះតូចបានមកធ្វើការងាររបស់ខ្លួន នេះជាថ្ងៃដំបូង

អាចថាមិនទម្លាប់តែបើយើងខំសម្របខ្លួនទៅវាប្រហែល

ជាអាចសមហើយជាមួយនឹងការងារមួយនេះ ។ ខាង

ផ្នែកនេះក៏មានបុគ្គលិកច្រើនគួរសមដែរបើតាមមើលទៅ

ដូចជាមិនសមនិងខ្វះខាតទេប៉ុន្តែហេតុអីបានជាceo

ទទួលគេស្រួលៗម្លេះ មិនមែនបោកយកកម្លាំងគេមួយ

ថ្ងៃហើយដេញចេញទេឬ? ហួយរិតតែគិតរិតតែសូញ

សាញហើយបន្តធ្វើការធម្មតាទៀតទៅ

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now