ភាគ៣

2.7K 188 0
                                    

      ក្រោយពីថេយ៉ុងបានចូលមកអង្គុយក្នុងឡានបានរួចរាល់ហើយទើបយ៉ុងកាងក៏បើកចេញទៅក្រុមហ៊ុនតែម្ដង អំឡុងពេលកំពុងតែធ្វើដំណើរនេះគឺគ្មាននរណានិងហាស្ដីអ្វីទេបរិយាកាសពេលនេះគឺស្ងាត់ស្ងៀមចំណែកឯកម្លោះតូចថេយ៉ុងវិញគឺគិតតែពីមើលពីទេសភាពនៅឯខាងក្រៅ នាយក្រាស់វិញគឺគិតតែពីសម្លឹងមុខថេហ៍ឥតព្រិចភ្នែកតែម្ដងមិនដឹងជាយ៉ាងមិចទេនាយដូចជាមានអារម្មណ៍ថាចាប់ចិត្តនឹងក្មេងប្រុសម្នាក់នេះដល់ហើយ ។

      ជុងហ្គុកចាប់អារម្មណ៍នឹងថេយ៉ុងតាំងពីបុកគ្នានៅក្រុមហ៊ុនមកម្លេះ បើតាមអ្នកផ្សេងណាប្រហែលជានាយនិងដាក់ទោសបាត់ហើយមិនដឹងតែសម្រាប់ក្មេងប្រុសម្នាក់នេះនាយបែជាមិនធ្វើអ្វីសោះថែមទាំងឲគេចូលធ្វើជាបុគ្គលិករបស់ខ្លួនទៀត តើនាយកំពុងតែគិតអ្វីទៅ?

        @JJK GROUP//

មិនយូរប៉ុន្មានពួកគេក៏មកដល់ក្រុមហ៊ុនល្មម នាយតូចថេយ៉ុងចុះចេញពីឡានមុនគេមុនឯងតែម្ដងហើយជុងហ្គុកក៏ចុះមកតាមក្រោយ យ៉ុងកាងអោនគំនាបបន្តិចទើបដើរចូលក្នុងក្រុមហ៊ុនដើម្បីធ្វើកិច្ចការតាមតួនាទី ចំណែកឯរាងតូចពេលដែលឃើញបែបនេះក៏ឱនគំនាបតាមជំនិតជុងហ្គុកដែរទើបបម្រុងនិងដើរចូលទៅក្នុងក្រុមហ៊ុនតែក៏ត្រូវបង្អាក់ពេលរាងក្រាស់បន្លឺឡើង ៖

<<ទៅណា?>>

<<គឺចូលទៅធ្វើការនិងឯង>>

<<អ្នកណាបញ្ជា?>>

<<អរច្បាប់ក្រុមហ៊ុននេះចង់ធ្វើការក៏ត្រូវមានការបញ្ជាពីលោកអគ្គនាយកដែរមែនទេ?>> ថេយ៉ុងមិនមែនសួរឌឺអ្វីទេគេសួរក៏ព្រោះតែឆ្ងល់ពិតមែននេះគ្រាន់តែធ្វើការងារក៏ត្រូវមានបញ្ជាសិនដែរឬ? មិនមែនដឹងតួនាទីខ្លួនហើយទៅធ្វើទេហ្ហេស៎ អញ្ចឹងមានន័យថាលោកអគ្គនាយកមិនចេះហត់មាត់ហើយបើចាំតែដាក់បញ្ជាជារៀងរាល់ថ្ងៃចឹង

<<ក្រុមហ៊ុនយើងគ្មានច្បាប់បែបនឹង>>

<<ចុះឥឡូវខ្ញុំទៅធ្វើការបានទេ?>>

<<តាមយើង>> ប្រាប់រួចទើបរាងក្រាស់ក៏ដើរចូលក្រុមហ៊ុនទាំងស៊កដៃចូលក្នុងហោប៉ៅខោទាំងសងខាង

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now