ភាគ១០

2K 143 0
                                    

នៅតំបន់សមុទ្រមានខ្យល់បក់ត្រជាក់ អាកាសធាតុនៅទីនេះពិតជាអំណោយផលខ្លាំងណាស់ រាងខ្ពស់សង្ហាទម្លាក់ជើងចុះចេញពីឡានដោយមាននាយជាជំនិតចាំបើកទ្វាជូន រាងក្រាស់ឈរស្រូបខ្យល់បរិសុទ្ធបានបន្តិចទើបបោះជំហានដើរសម្ដៅទៅកាន់តូបមួយ ។

<<សួរស្ដីលោក>> ស៊ូរីន បន្លឺឡើងទាំងការគួសមដាក់ភ្ញៀវរីឯភ្ញៀវស្រីៗដទៃទៀតក៏កំពុងតែរេក្រសែភ្នែកសម្លឹងមកកាន់នាយកម្លោះ

<<អ្នកនាងឈ្មោះស៊ូរីនត្រូវទេ?>> Jungkook

<<ចា៎ត្រូវហើយមានការអ្វីឬ?>>

<<ស្គាល់ថេហ្យុងទេ?>>

<<ចា៎ស្គាល់ ថេហ៍ជាមិត្តភក្តិរបស់ខ្ញុំ>>

<<ខ្ញុំមកនេះគឺចង់មកសួររឿងបំណុលដែលថេហ្យុងបានជំពាក់អ្នកនាង តើថេហ៍ជំពាក់ប៉ុន្មាន?>>

<<ហេតុអីក៏លោកដឹងថាថេហ៍ជំពាក់លុយខ្ញុំ>>

<<ឆ្លើយនឹងខ្ញុំសិនមកអ្នកនាង>>

<<គឺមិនច្រើនប៉ុន្មានទេត្រឹមតែមួយសែនប្រាំម៉ឺនវ៉ុន
ប៉ុណ្ណោះ>>

<<យ៉ុងកាង>>នាយកម្លោះហៅសព្វនាមអ្នកជាកូនចៅ

<<បាទទាន>> យ៉ុងកាងយល់ការក៏ប្រគល់កញ្ចប់ក្រដាសមួយកញ្ចប់ដែលមានលុយក្នុងនោះហុចឲទៅស៊ូរីន នាងទទួលទាំងការងឺងឆ្ងល់ទើបបម្រុងនិយាយ

<<អឺ...នេះ>>

<<នេះជាលុយសងរបស់ថេហ៍ អ្នកនាងមិនបាច់អាប់ទេ>> yungkang

<<លោកត្រូវជាអ្វីនឹងមិត្តខ្ញុំទើបយកលុយមកសងជំនួសបែបនឹង?>> ស៊ូរីនងាកមកសួររាងក្រាស់វិញ

<<ខ្ញុំត្រូវជាប្ដីរបស់ថេហ្យុង>> Jungkookឆ្លើយហើយទើបនាយដើរចេញទៅវិញដោយមាននាយយ៉ុងកាងដើរតាមពីក្រោយចំណែកឯស៊ូរីនគ្រាន់តែឮភ្លាមក៏យកដៃមកខ្ទប់មាត់ទាំងការភ្ញាក់ផ្អើលជាខ្លាំង

<<អាថេហ៍មានប្ដី? ហេតុអីវាមិនប្រាប់យើង ហួយប្ដីវាសង្ហាម្លេះមើលទៅជាអ្នកអភិជនទៀតផង មិនបានទេត្រូវតែខលទៅរកវាសួរនាំឲច្បាស់ទើបបាន>> ស៊ូរីននិយាយរួចក៏ទាញទូរស័ព្ទពីក្នុងហៅប៉ៅខោហៀបនឹងចុចខលទៅថេយ៉ុងតែក៏មានភ្ញៀវហៅបង្អាក់នាងមុន

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now