ភាគ១១+១២

1.9K 130 0
                                    

<<ទៅដល់ភូមិគ្រឹះយើងដាក់ទោសឯងហើយថេហ៍ដែលហ៊ានផឹកស្រាមិនចេះប្រាប់យើងបែបនេះ>>

<<លោកចន~>> Taehyungបន្លឺឡើងទាំងសម្លេងស្រាលៗហាក់កំពុងតែងង៉ក់នឹងរាងក្រាស់ នេះខំប្រាប់ថាអ្នកជាកូនចៅខុសហើយនៅមកចង់ដាក់ទោសគេទៀត

<<យ៉ុងកាងយកអ្នកនាងស៊ូរីនទៅផ្ទះនាងផង>> រាងក្រាស់ធ្វើមិនស្ដាប់សម្លេងក្មេងខ្លះហើយក៏បែទៅបញ្ជាអ្នកជាកូនចៅ

<<ប៉ុន្តែខ្ញុំមិនស្គាល់ផ្ទះនាងទេចៅហ្វាយ>>

<<មាត់មានមិនចេះសួរទេហ្ហេស៎?>>

<<មនុស្សស្រវឹងណាចៅហ្វាយពិបាកនិយាយជាមួយណាស់>>យ៉ុងកាង

<<យើងបញ្ជាអញ្ចឹងឯងគួរតែចាត់ការកុំបូរបាច់ច្រើន យ៉ុនជូនបើកឡានឲយើង ហើយពួកឯងនៅរៀបចំទីនេះឲរួចរាល់សឹមចេញទៅមើលនាវា>> រាងក្រាស់ប្រាប់នាយជាជំនិតរួចក៏ងាកមកបញ្ជាពួកអង្គរក្សដែលជូនថេហ៍មកទីនេះ ពួកគេឱនគោរពអ្នកជាចៅហ្វាយហើយក៏បំបែកផ្លូវគ្នាទៅធ្វើតាមតួនាទីរាងខ្លួន ។

យ៉ុនជូនប្រញ៉ាប់រត់ទៅបើកទ្វាឡានខាងក្រោយឲចៅហ្វាយ ជុងហ្គុកកាន់ដៃថេហ៍បម្រុងនឹងដើរទៅតែរាងតូចនៅឈរធ្មឹងមិនហើបជើងបោះជំហានទៅមុខទេ

<<ថេហ៍កើតអី?>> ជុងហ្គុក

<<ខ្ញុំមិនទៅជាមួយលោកទេ លោកចង់ដាក់ទោសខ្ញុំទាំងដែលខ្ញុំមិនបានខុសអ្វីសោះអ្នកដែលខុសលោកក៏ឲពួកគេទៅមើលនាវាវិញពិតជាអយុត្តិធម៌សម្រាប់ខ្ញុំណាស់>> ថេយ៉ុងនិយាយឡើងទាំងពេបមាត់ពេបករកយំ នេះគេខំរ៉ាយរ៉ាប់ប្រាប់ហើយថាមកពីគ្មានអ្នកឃាត់ទើបគេជ្រុលផឹកដល់ថ្នាក់នឹងតែនាយនៅតែចង់ដាក់ទោសទៀត

<<ថេហ៍ចង់ផឹកខ្លួនឯងហើយចង់បន្ទោសអ្នកដទៃ?>>

<<ខ្ញុំមិនបានបន្ទោស ពួកគេពិតជាខុសមែនព្រោះមិនឃាត់ខ្ញុំ ក្រែងលោកឲពួកគេមកតាមការពារខ្ញុំមិនចឹងហើយហេតុអីក៏បណ្ដោយឲខ្ញុំផឹកបាន>> ថេយ៉ុងនៅតែអះអាងដដែលៗថាពួកអង្គរក្សគឺជាអ្នកខុសដែលមិនបានឃាត់ខ្លួនទាំងដែលការពិតពួកគេឃាត់ឡើងហត់មាត់ទៅហើយ

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now