ភាគ១៥:សុំញ៉ាំប្រពន្ធ

1.7K 126 0
                                    

     ក្រោយពីបានស្ដាប់សម្ដីរបស់អ្នកជាមិត្តហើយនាយកម្លោះអុនវូមិនចាំយូរក៏ត្រឡប់ទៅវិញតែម្ដងមិនចង់នៅយូរទេព្រោះមានអារម្មណ៍ថាជ្រេញម្ចាស់ភូមិគ្រឹះនេះពេកទ្រាំនៅបន្តមិនបានទេ ។ក្រោយពីអុនវូចេញផុតថេហ្យុងក៏ចាប់ផ្ដើមស្ដីឲជុងហ្គុកភ្លាម

<<ហេតុអីក៏លោកចនមិនលាក់ខ្លះ ទៅនិយាយប្រាប់គេឯងបែបនឹងតើឲខ្ញុំយកមុខទៅទុកឯណា?>>

<<មានអ្វីគួរឲខ្មាស់មែនទេ?>> ជុងហ្គុក

<<មាន លោកគួរតែចេះលាក់លៀមខ្លះមិនមែនមាត់រប៉ិចរប៉ូចដើរប្រាប់គេឯងអញ្ចឹងទេព្រោះពួកយើងមិនទាន់ត្រូវជាអ្វីនឹងគ្នា>> ថេហ្យុង

<<ចុះចង់ឲយើងប្រាប់បែបណា?>> ជុងហ្គុក

<<...>> ស្ងាត់ មួយសំណួរនេះធ្វើឲកម្លោះតូចឆ្លើយតបមិនកើតទេ ខ្លួនគេផ្ទាល់ក៏មិនដឹងដូចគ្នាថាតើគួរប្រាប់បែបណានោះ បើប្រាប់ថាជាអ្នកស្នាក់អាស្រ័យវារិតតែហួសហេតុពេកហើយព្រោះមនុស្សមានដៃជើងមិនបានពិការឯណាត្រូវមកស្នាក់អាស្រ័យផ្ទះអ្នកដទៃតាពាសបែបនឹងឬ?

<<ថេហ៍កុំគិតច្រើនអី អុនវូជាមិត្តរបស់យើងទេ វានឹងមិនគិតអីផ្ដេសផ្ដាស់ទេ ហើយរឿងមួយទៀតយើងគិតថាប្រាប់គ្រប់គ្នាបែបនឹងក៏មិនទាស់ខុស តែបើថេហ៍មិនពេញចិត្តទេពួកយើងអាចចុះអេតាស៊ីវិលជាមួយគ្នាក៏បានណាដើម្បីបញ្ជាក់ថាពួកយើងជាប្ដីប្រពន្ធស្របច្បប់>>ជុងហ្គុក នាយគិតតាំងពីយប់មិញមកម្លេះពីរឿងនេះ បើគ្រាន់តែពាក្យសម្ដីប្រាប់ថាជាប្ដីប្រពន្ធដោយគ្មានអ្វីមកសម្អាងនោះ ថេហ្យុងគេអន់ចិត្តត្រូវហើយ។

<<ចុះអេតាស៊ីវិល?>> ថេហ្យុង គ្រាន់តែឮការរៀបរាប់របស់នាយក្រាស់បែបនេះក៏ធ្វើឲគេរាងភ្ញាក់ផ្អើលបន្តិចដែរ នេះដើម្បីខ្លួននាយក៏ព្រមចុះអេតាស៊ីវិលក៏ព្រោះចង់មានពាក្យថាប្ដីប្រពន្ធស្របច្បប់? ហើយនៅថ្ងៃនេះនាយក្រាស់មិនបានទៅក្រុមហ៊ុនលឿនដោយសារតែចង់នៅនិយាយរឿងនេះជាមួយនិងថេហ្យុងនឹងឯង ។

<<មែន បើថេហ៍ព្រមយើងនឹងហៅមេធាវីមក>>

<<ចុះអេតាស៊ីវិលទាំងដែលខ្ញុំមិនដឹងថាស្រលាញ់លោកឬក៏អត់នឹងមែនទេ?>>

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now