ភាគ១៧:លូណាកូនត្រូវតែជួយម៉ាក់

1.6K 101 0
                                    

<<ឈ្មោះដើមខ្ញុំគឺថេហ្យុងហើយពេលនេះខ្ញុំក្លាយជាប្រពន្ធគាត់ទើបយកនាមត្រកូលប្ដីមកប្រើដែរ>>

<<មិនបាច់ប្រាប់ក្បោះក្បាយបែបនឹងក៏បាន>>

<<ក៏ព្រោះតែលោកស្រីសួរខ្ញុំ អរអត់ទេព្រោះអ្នកម៉ាក់ក្មេកសួរនាំ>>ថេហ្យុង

<<មិនបាច់ហៅយើងថាម៉ាក់ទេ ព្រោះយើងមិនទទួលស្គាល់កូនប្រសារប្រុសដូចជាឯង>>លោកស្រីចន

<<អ្នកម៉ាក់!>>ជុងហ្គុក បន្លឺឡើងយ៉ាងទ្រហឹងខឹងចិត្តនឹងម្ដាយដែលនិយាយមកបែបនេះ បើថាគាត់មិនពេញចិត្តក៏គួរណាយល់ដល់កូនប្រុសដែលមានចិត្តស្រលាញ់គេផងទៅ

<<យ៉ាងម៉េច?កូនហ៊ានស្រែកដាក់ម៉ាក់ក៏ព្រោះតែវាហេស៎?>> លោកស្រីចន

<<ម៉ាក់កូនសុំចិត្តចុះណា ខ្ញុំស្រលាញ់ថេហ្យុងទើបព្រមយកធ្វើជាប្រពន្ធសូមម៉ាក់យល់ដល់ចិត្តរបស់ខ្ញុំផងទៅ>>ជុងហ្គុក

<<យល់ចិត្តកូន ចុះកូនមានយល់ចិត្តរបស់ម៉ាក់ទេ?ដែលយកមនុស្សប្រុសមកពីណាមិនដឹងទេឲមកធ្វើជាកូនប្រសារម៉ាក់ ម៉ាក់មិនដឹងទេយ៉ាងណាក៏មិនទទួលស្គាល់ដែរព្រោះប្រុសនឹងប្រុសមិនអាចស្រលាញ់គ្នាបានយូរនោះទេ តទៅមុខទៀតអាចថាស្នេហាពួកឯងនឹងរកាំរកុះមិនខាន ហើយស្នេហាប្រុសនិងប្រុសគឺខុសធម្មជាតិ>>លោកស្រីចន និយាយរួចគាត់ក៏បែខ្លួនដើរទៅក្រោយវិញប៉ុន្តែក៏បញ្ឈប់ដំណើរពេលរាងតូចនិយាយឡើង

<<អ្នកម៉ាក់តើសម័យនេះគេគិតដូចអ្នកម៉ាក់ទេ? មែន អ្នកម៉ាក់និយាយត្រូវស្នេហាវាគង់តែមានថ្ងៃរកាំរកុះនឹងគ្នាទេប៉ុន្តែពួកយើងនឹងព្យាយាមយល់ពីវាហើយមួយទៀតមិនចាំបាច់តែស្នេហាប្រុសនឹងប្រុសទេសូម្បីតែប្រុសនិងស្រីក៏គង់តែមានភាពបែបហ្នឹងដែរបើមិនចឹងទេអ្នកម៉ាក់ក៏មិននៅមេម៉ាយដែរ តើខ្ញុំនិយាយត្រូវដែរទេអ្នកម៉ាក់>>ថេហ្យុង

<<....>>លោកស្រីចនគ្មានអ្វីតបតគ្រាន់តែងាកមុខមកសម្លឹងកូនប្រសារទាំងខឹងសម្បារ តើឲគាត់តបបានយ៉ាងម៉េចទៅបើថេហ្យុងនិយាយត្រូវបែបហ្នឹង ពេលនេះគាត់គឺមេម៉ាយមានកូនប្រុសទោលជាជុងហ្គុកនឹងឯង។

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now