ភាគ២២:តំណែងជំនួស

1.4K 97 0
                                    

      ដឹងថាផែនការរបស់កញ្ញាលូណាជាអ្វីទេ នាងបានឲលោកស្រីចនហៅកូនប្រុសឲមកញ៉ាំបាយជាមួយលោកយាយចនហើយក៏មានវត្តមានរបស់នាងចូលរួមផងដែរចំណែកឯលោកស្រីគឺគាត់ត្រូវចេញទៅក្រៅដើម្បីឲមើលទៅឃើញសមការពិតគាត់គ្មានការអ្វីត្រូវចេញក្រៅទេ ហើយសម្រាប់អាហារមួយពេលនេះនាងក្រមុំលូណាក៏មានថែមជូនថ្នាំពិសេសដល់ជុងហ្គុកដែរ ។

     ពេលនេះលូណាបានដាក់ថ្នាំចូលទៅក្នុងកែវទឹកសម្រាប់នាយក្រាស់ហើយ ស្របពេលនេះលោកយាយចនក៏មកដល់ទើបនាងក៏រហស័មកអង្គុយកន្លែងដើមវិញនិងរៀបរឹករៀបពាឲស្រួលបួល ។

<<ឯណាកូនស្រីរបស់ខ្ញុំ>>លោកយាយចនដាក់បង្គុយនៅកៅអីរួចទើបសួរនាំមកកាន់នាងក្រមុំ គាត់មិនចម្លែកទេថាហេតុអីបានជាលូណាមកញ៉ាំអាហារជាមួយនោះក៏ព្រោះតែនាងមកសឹងតែរាល់ថ្ងៃទៅហើយ ។

<<អ្នកម៉ាក់គាត់មានការចេញទៅខាងក្រៅ ហើយថ្ងៃនេះគាត់ឲបងជុងមកញ៉ាំអាហារជាមួយលោកយាយអូ៎នោះគាត់មកដល់ល្មម>>លូណា ឆ្លើយតបជាមួយវ័យចំណាស់រួចក៏ងាកទៅឃើញជុងហ្គុកដើរចូលមកល្មម ដំបូងជុងហ្គុករាងស្រងាកចិត្តបន្តិចពេលដែលឃើញវត្តមានរបស់នាងក្រមុំតែក៏ធ្វើអារម្មណ៍ឲមកធម្មតាវិញព្រោះគិតថាលោកយាយខ្លួនបានអញ្ចើញនាងមក ។

<<ជម្រាបសួរលោកយាយ>>ជុងហ្គុកឱនគោរពវ័យចំណាស់បន្តិចទើបដើរមកដាក់បង្គុយក្បែរគាត់ហើយក៏ចាប់ផ្ដើមញ៉ាំអាហារតែម្ដង ខ្ជិលនៅគិតយូរណាស់ព្រោះប្រញ៉ាប់ទៅរកប្រពន្ធនៅផ្ទះ ។

<<ឃ្លានមកពីណានឹងហា៎?ប្រុសជុង>>លោកយាយចនពិសារបាយបណ្ដើរសួរនាំចៅប្រុសបណ្ដើរពេលដែលឃើញជុងហ្គុកញ៉ាំយកៗបែបនេះ

<<ខ្ញុំញ៉ាំតែបែបនឹង>>ជុងហ្គុកលើកកែវផឹកទឹកបន្តិចមុននឹងឆ្លើយតបជាមួយលោកយាយខ្លួន កញ្ញាលូណាគ្រាន់តែឃើញនាយផឹកទឹកនោះភ្លាមនាងក៏ញញឹមភ្លេត
   ....
បន្ទាប់ពីញ៉ាំអាហារហើយរួចរាល់លោកយាយចនក៏ចូលសម្រាកហើយជុងហ្គុកបម្រុងនឹងដើចេញទៅវិញហើយប៉ុន្តែលូណាក៏ហៅបង្អាក់ដំណើរនាយ

<<បងជុងឈប់សិន>>លូណា

<<មានអ្វីហ្អេស៎?>>ជុងហ្គុក

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now