ភាគ២៨:តាមយកគេមកនៅក្បែរ

1.9K 129 2
                                    

    ងាកមកមើលនៅឯតូបលក់ការហ្វេរបស់ស៊ូរីនវិញពេលនេះនាយកម្លោះជីមីនកំពុងតែធ្វើការបណ្ដើរក៏ឆ្លៀតសួរពីរឿងរបស់ថេហ្យុងបណ្ដើរ កាលពីយប់មិញថេហ៍បានខលមកប្រាប់ស៊ូរីនដែរថាខ្លួនលេងនៅផ្ទះជាមួយជុងហ្គុកហើយ ។

<<តើអាថេហ៍ទៅណា?បង>>ជីមីន

<<មិនដឹងទេ គេមិនបានប្រាប់ទីកន្លែងដែលទៅទេវាគ្រាន់តែប្រាប់ថាឈប់នៅផ្ទះនោះ>>ស៊ូរីន

<<ហើយមានរឿងអីដែលត្រូវចេញពីផ្ទះនោះ>>

<<សង្ស័យអាថេហ៍ឈ្លោះគ្នាជាមួយលោកចន>>

<<ហើយឈ្លោះគ្នារឿងអីទៅ>>

<<នែ៎ យើងមិនមែនដឹងរឿងគេគ្រប់រឿងទេណាហើយឯងនឹងម៉េចក៏ចង់ដឹងរឿងគ្រួសារគេម្លេះ នេះបើយើងដឹងគ្រប់រឿងណាក៏មិនចាំបាច់ឲឯងមកសួរនាំតែហត់មាត់ដែរ យើងនឹងនិយាយមកតែម្ដង>>

<<អញ្ចឹងមានន័យថាបងក៏អត់សូវដឹងដែរ?>>

<<បើដឹងស្មានតែចាំឲឯងសួរហេស៎ យកមកនិយាយលះៗបាត់ទៅហើយ>>

<<អុ៎ បងឈប់និយាយទៅមានភ្ញៀវមកហើយ>>ដោយឃើញថាមានភ្ញៀវចូលមកទើបអ្នកទាំងពីរក៏បញ្ចប់ការសន្ទនាតែម្ដង

<<សួរស្ដីបាទត្រូវការអ្វីដែរ?>>ជីមីន

<<ត្រូវការបេះដូងអ្នកលក់មិនបាច់ដាក់ស្ករទេ>>យ៉ុនហ្គី ទៀតមុខអាប៉ិនឹងហើយដែលមកកាលពីលើកមុនហើយមិនបានផឹកការហ្វេនឹងឯង នេះជះលុយទិញកាហ្វេមួយកែវយកចោលក៏ព្រោះតែចង់ជួបមុខបុគ្គលិកនឹងឯង

(ឆើស ស្ទីលញែស្រែបែបនេះរៀនក្រោយខ្ញុំទេ)ជីមីនគិតរួចទើបសួរនាំនាយក្រាស់សារជាថ្មី

<<អត់ទោសលោកសូមសួរម្ដងទៀតត្រូវការអ្វីដែរ>>

<<ហាងនេះលក់អី?>>

<<កាហ្វេ>>

<<នឹងហើយយកកាហ្វេ សួរបែបនេះមានអីផ្សេងទៀតមែនទេ?>>

<<បាទមាននំបុ័ង>>

<<នំបុ័ងដូចមុខអ្នកលក់ទេ?>>

(អាមុខដូចឆ្មា អាខ្មោចឆៅមុខស្លេក)គិតបានតែគិតប៉ុន្តែមិនហ៊ានបញ្ចេញមកទេខ្លាចថាឃ្លាតចេញពីតូប

ថ្នមស្នេហ៍ក្បែរកាយ(ចប់)Where stories live. Discover now