ភាគទី6: កូនៗ ខ្ញុំមានគេសម្លាប់ហើយ...អ្ហឹកៗ...

1K 76 1
                                    

"អត់ទេ...លែងៗ...លែងៗ...អត់ទេ... អា្ហក៎...អាយ៎...ដៃខ្ញុំ ...អ្ហា៎.....ជួយផង ....សូមអង្វរពួកយើងខ្លាចហើយ" ទោះបីជាដឹងកំហុសនៅពេលនេះក៏មិនអាចធ្វើអ្វីបានឡើយ ដៃម្ខាង របស់បរុសម្នាក់ត្រូវបានកាត់ផ្ដាច់ ឈាមជាច្រើនបានបាញ់ហូរមកយ៉ាងក្រហមឆ្អិនឆ្អៅគួរឱ្យញញើតសម្រាប់និស្សិតនាយកសាលានឹង មនុស្សគ្រប់គ្នាប៉ុន្តែសម្រាប់មនុស្សដូចជាវ៉ាងអុីបូគឺគ្មានឡើងពាក្យថា ខ្លាចនៅពេលដែលឃើញ ទិដ្ឋភាពគួរឱ្យសង្វេគអស់នោះយ៉ាងណា ក្តី។
"ខ្លាចហេ៎្ហ?នេះហើយជាលិទ្ធផលដែលឯង ហ៊ានប៉ះកូនយើង....គួរតែអរគុណយើងទៅ....ដែលទុកឱ្យពួកក្មេងអស់ឯងរស់នៅបន្តរទៀតនោះ...."
" ហឹស...បន្តរទៀតទៅ...កាន់ទាំងអស់...ម្នាក់ក៏មិនរួចខ្លួនដែល...មិនត្រឹមតែដៃឡើយដែលយើងត្រូវ កាត់នោះ..ថែមទាំងអណ្តាតឆ្កែរបស់ពួកឯងទៀតផង..ចាប់ផ្ដើមធ្វើវាបន្តរទៅ..."អុីបូ គ្រីស្ទីនញញឹមយ៉ាងឃោរឃៅរួចក៏ទៅអង្គុយនៅនឹងកៅអីដោយមានជុងសុីននឹង នាយកសាលាឈរអមសងខាង.....។
"អត់ទេ....បើឯង...ហ៊ានតែប៉ះពាល់យើង.....យើងមិនអត់ឱនឱ្យឯងជាដាច់ខាត...! ឆ្វាច់....អា្ហក៎....ដៃខ្ញុំ...អ្ហឹក....ទេ...ទេ ...ដៃខ្ញុំ..."កូនប្រុសតែម្នាក់របស់ត្រកូលលីក៏ត្រូវស្រែក ឡើងដោយអារម្មណ៍ឈឺចាប់ពេលដែលបាត់បង់ដៃម្ខាង...ឈាមស្រស់ៗបាញ់ឆ្វាចពេញមុខ និស្សិតគ្រប់គ្នាដែលនៅក្បែរនោះយ៉ាង គួរឱ្យតក់ស្លុតជាខ្លាំង
"ហឹស...!ទាំងឪទាំងកូន ក្អេងក្អាងដូចគ្នាអញ្ចឹងតើបាន យើងចូលចិត្តដាក់ទោសពួកឯងបែបនេះ"អុីបូ គ្រីស្ទាន សើចដើមកបញ្ជាក់ពីភាពកំណាចព្រៃផ្សៃឱ្យអ្នកនៅសល់បានឃើញហើយញញើតខ្លាចរអាលគ្រប់គ្នាតែគេមិនអាចធ្វើអ្វីបានឡើយ។
"ខ្ញុំដឹងខុសហើយ...សូមលោកគ្រីស្ទីន សណ្តោសប្រណីផង...ពួកខ្ញុំពិតជាលែងហ៊ានហើយ...សូមអង្វរលោកម្ចាស់...ហុឹក...."និស្សិតប្រហែល8នាក់ទៀត បាន លូនក្រាបលន់តួអុីបូ ដើម្បីដោះលែងខ្លួន
"ចុះកូនយកសូមក្តីអាណិតពីពួកឯងហេតុអ្វីក៏ ពួកឯងគ្មានក្តីមេត្តា?ហើយចុះហេតុអ្វីពេលនេះចង់មកសុំក្តីអាណិតពីយើងទាំងដែលឯង មិនអាសូរដល់កូន របស់យើង?" អុីបូក៏តបទៅវិញយ៉ាងសម្តីត្រជាក់ស្រឹបធ្វើឱ្យគ្រប់គ្នាឱនមុខចុះ ហើយក៏បន្តទៀត។
"បន្តរទៅ...ហើយក៏យកពួកវាឱ្យប៉ាម៉ាក់ទៅ...នឹង សរសេរ សំបុត្រថា ( អ្នកណាក៏ដោយឱ្យតែប៉ះត្រកូលគ្រីស្ទីន លិទ្ធផលមិនមែនតែប៉ុណ្ណឹងទេ..)" អុីបូនិយាយចប់ក៏ចាកចេញទៅបាត់ ចំណែកឯកូនចៅទាំងអស់គឺនៅតែ បន្តរការងារដោយម្នាក់ៗ កាត់ដៃនឹងអណ្តាតមិនឱ្យនិយាយកើត បើក្រឡេកទៅមើលស្ត្រីប៉ុន្មាននាក់នោះវិញ...។
[ផាច់ៗ....ផាច់ៗ...ផាច់ៗ....ផាច់ៗ...] សម្លេងទះកំភ្លៀងដោយសម្លេងខ្លាំងៗ ទះមួយដៃៗ ស្ទើរតែរបូតក្បាលអស់និស្សិតនោះទៅហើយ..ចំណែកឯអ្នកគ្រូ ក្រមុំនៅពេលនេះ សភាពពិតជាគួរ អាសូក្រៃលែង។
"ហុឹកៗ....ឈឺណាស់...ឈប់វាយពួកខ្ញុំទៅ" សម្លេងអ្នកគ្រូស្រ្តីក្រមុំពោលឡើងទាំងឈឺទួលសាច់អស់ហើយមុខមាត់ភ្នែក ជាំឡើងសុះសាច់ សូម្បីតែនិស្សិត5នាក់ទៀតក៏អញ្ចឹង ម្នាក់ៗនាំគ្នា បាក់ស្មារតីនឹងភ័យខ្លាចរាល់ទណ្ឌកម្មទាំងអស់នោះណាស់...បើអាច ឱ្យពេលវេលាដើរថយក្រោយបាន ពួកគេប្រាដកជា មិនប៉ះពាល់មើលងាយនឹងជេរប្រមាថដល់ស៊ាវ ចាន់ឡើយ ប៉ុន្តែគ្រប់ យ៉ាងមិនអាចឡើយ ព្រោះតែវាហួសពេលទៅហើយ..។
_____________
[ ភូមិគ្រឹះ គ្រីស្ទីន]
តាំងពីអុីបូចេញទៅក្រៅគឺអស់រយៈពេល3ម៉ោងទៅហើយណាមួយនាយក៏ ឆ្លៀតទៅមើល ការសុីណូមួយកន្លែង ផងទើបយូរបែបនេះនោះ។ ស្មាននេះហើយក៏មិនទាន់មកផ្ទះដែល ចំណែកឯចាន់ៗក៏អង្គុយនៅ បន្ទប់ទទួលភ្ញៀវដើម្បីរង់ចាំលោកប៉ាមកផ្ទះវិញ។
"ម៉ាក់អ៊ុំ...លោកកប៉ាមិនទាន់មកទៀតហ្ហ៎រ?គាត់ទៅណា យូរបែបនេះ?ឬក៏គាត់ខឹងនឹងចាន់ៗទៀតហើយមែនទេ? "ពាក្យសម្តីរបស់រាងតូចធ្វើឱ្យម៉ែដោះ អាណិតទើបដាក់ខ្លួនអង្គុយនៅក្បែរហើយក៏លើកដៃអង្អែលក្បាលតិចៗ
"អ្នកប្រុសកុំគិតបែបនេះអី...លោកម្ចាស់ស្រលាញ់អ្នកប្រុសណាស់ដឹងទេ?"ម៉ែដោះនិយាយបណ្តើរ នឹងប្តូរមកអង្អែលដៃចាន់តិចៗ ទៅតាមអារម្មណ៍ដែលគាត់ស្រលាញ់នឹង ចូលចិត្តចាន់ណាស់។
"បើបែបនេះមែនគាត់ក៏មិនវាយចាន់ទេ...តែចាន់មិនបានខឹងគាត់ឡើយលោកប៉ា ធ្វើត្រូវហើយ ដែលវាយចាន់នោះ..ព្រោះខ្ញុំជាមនុស្សមិនកាចនឹងឃោរឃៅដូចគាត់ឡើយ"ចាន់ និយាយទាំង ឱនមុខចុះទាំងមានអារម្មណ៍ថា ឈឺនៅត្រង់ទ្រូងខាងឆ្វេង
"ចា៎អ៊ុំយល់អារម្មណ៍អ្នកប្រុសបែបណា...តែឱ្យអ៊ុំ សូមទោសណា ដែលមិនអាចជួយអ្វីមួយក្មួយបាន" ម៉ែដោះ
"មិនអីឡើយ ..គិតថាវាជាព្រេងវាសនារបស់ខ្ញុំចុះណាម៉ាក់អ៊ុំ...អញ្ចឹងខ្ញុំគិតថាទៅមើល ផ្កាក្បែរសួនសិនណា" ចាន់
"ប៉ុន្តែអ្នកប្រុសនៅឈឺទេ...បើលោកម្ចាស់មកវិញ មិនឃើញនឹងមានរឿងជាមិនខានឡើយអ្នកប្រុសគួរណាស់ទៅសម្រាកនៅបន្ទប់ល្អជាង"ម៉ែដោះ
"ប៉ុន្តែចាន់មានអារម្មណ៍ថា ធុញថប់ណាស់ ម៉ាក់អ៊ុំណាៗ..ឱ្យចាន់ៗ ទៅណាម៉ាក់អ៊ុំចាន់ មិនបង្កររឿងឡើយ..."ចាន់
"អឹប!ក៏បានប៉ុន្តែមើលថែខ្លួនណា ខ្ញុំទៅរៀបចំ ម្ហូបអាហារទទួលលោកម្ចាស់" ដោយហេតុថា ឃាត់ក៏មិននៅណាមួយក៏យល់ថា ឱ្យចាន់នៅក្នុងបន្ទប់ក៏ធុញទើបគាត់យល់ព្រមឱ្យទៅលេងនៅខាងក្រៅ រាងតូចក៏ញញឹមហើយក៏ឱនទៅថើបគាត់សឺតនឹង ដើរចេញទៅលេងសួនផ្កាយ៉ាងរំភើយ។
"Wwww....ផ្កាកុលាបក្រហមខ្ញុំទៅណាហើយ?អ្ហឹកៗ...ផ្កាចាន់ៗ...អ្ហឹកៗ....អ្នកណាជីកផ្កាអូនទៅណា...អ្ហឹកៗ...."រាងតូចថា មកសួនមកមើលផ្កា កុលាបដែលដាំពីអាទិត្យ មុនប៉ុន្តែពេលដែលមកដល់ក៏មិនឃើញបែបនេះទឹកភ្នែករាងតូចក៏ ស្រក់ចុះមកពេញផែនផ្ពាល់...
"អ្ហឹកៗ....សូម្បីតែផ្កាកុលាបក៏មានគេយកទៅបាត់ហើយ...អ្ហឹកៗ...អ្នកណាជាអ្នកយកទៅ ..ម៉ាក់អ៊ុំៗ...អ្ហឹកៗ..." ដោយហេតុថា មិនដឹងគួរតែធ្វើបែបណាក៏រត់ ចូលទៅក្នុងផ្ទះនឹង ស្រែកសួរទៅកាន់ម៉ែដោះកំពុងតែធ្វើម្ហូប នោះក៏រត់ចេញមកក្រៅទាំង ប្រញាប់ព្រោះខ្លាចថា អ្នកប្រុសខ្លួនអាចនឹងមានរឿងអ្វីកើតឡើង នៅពេលដែលឃើញសភាពរបស់ចាន់បែបនេះគឺកាន់តែធ្វើឱ្យគាត់ភ័យបុកពោះថែម
"អ្នកប្រុសតូច...កើតអ្វីមែនទេ? ហេតុអ្វីក៏យំបែបនេះអ្នកណាធ្វើអ្វីអ្នកប្រុសតូចទៅ..."ម៉ែដោះ សួរដោយការបារម្ភជាពន់ពេក មិនទាន់ជាស្រួលបួលផង ឥឡូវទៅ ក្រៅមួយភ្លែតដល់មកវិញទឹកភ្នែក រហាមអីបែបនេះអ្នកណាមិនភ័យនោះ?
"ហុឹកៗ....ម៉ាក់អ៊ុំ...អ្ហឹកៗ...គឺកូនៗ ខ្ញុំមានគេសម្លាប់ហើយ...អ្ហឹកៗ..."
"ហាស៎?កូន..អ្នកប្រុសតូចមានកូនមែនទេ?? "

[ 😂😂គាំងនឹងចាន់ៗម៉ង និយាយមិនឲ្យអស់ សេចក្តី😂😂]

The continue Write Kim lin 💜 vote pg

លោកប៉ាសាតាន [ចប់] ✅Where stories live. Discover now