រីង..!! រីង
« នេះជាលេខរបស់ឡាគីរ៉ាតើ » ហ្កាអ៊ុននាងឈរកាន់ទូរស័ព្ទនៅក្នុងដៃហើយមួយសន្ទុះក្រោយមានគេខលចូលមកទូរស័ព្ទរបស់នាង នាងមើលឃើញឈ្មោះនៅលើអេក្រង់អ្នកតេមកហើយញញឹម។
« ឡាគីឯងនៅទីណា?? ស្មាននេះទៅហើយមិនឃើញមកវិញទៀត?? ឡាគីលឺបងនិយាយដែរទេ?? ឡាគីអូនកើតអ្វីដែរឬអត់?? ឯងកុំស្ងាត់ទៅមើល » នាងនិយាយសួរនាំហើយតែអ្នកដែរតេនោះមកបានឆ្លើយតបមកនាងសូម្បីតែមួយម៉ាត់មានរឿងអ្វីឬក៏អត់ទេ ។
( ជុជុ..ឆាប់ស្លន់ម្លេះអូនស្រី ហ៊ឹម គឺថាអញ្ចែកប្អូនរបស់នាងនៅក្នុងដៃរបស់ខ្ញុំហើយ អេ..../ បងហ្កាអ៊ុនកុំនិយាយជាមួយពួកវាអី/ នាងឆាប់បិទមាត់វិញទៅ ) អ្នកខ្សែម្ខាងទៀតនិយាយជាមួយហ្កាអ៊ុនទាំងជញ្ជក់មាត់រីករាយរឿងអ្វ៏មួយណាស់ណាហី ព្រោះគេបាននិយាយឡកលើយឲ្យមកហ្កាអ៊ុន តែក៏មានសម្លេងស្រែកហាមរបស់នាងតូចឡាគីរ៉ា។
« ឯងជាអ្នកណា?? ហើយហេតុអ្វីក៏ឯងមកចាប់ប្អូនរបស់យើងពួកឯងចង់បានអ្វីក៏និយាយមក » នាងស្រែកសម្លុតទាំងខឹងហើយភ័យលាយលំជាមួយនិងគ្នា
( កុំស្រែកទៅមើលបងគិតថាបងមិនត្រូវការអ្វីច្រើនទេណា )
« កុំមកសាំតាប៉ែច្រើនពួកឯងចង់បានអ្វីក៏និយាយមក » នាងធ្វើបែបណាក៏បានដែរឲ្យតែបានជួយប្អូនស្រីរបស់នាងបានទោះរបស់មួយនោះវាពិបាករកយ៉ាងមិចនាងនិងរកមកឲ្យពួកវាឲ្យបានព្រោះនាងស្រឡាញ់ឡាគីរ៉ាខ្លាំងណាស់នាងមិនចង់ឃើញប្អូនស្ថិតនៅក្នុងគ្រោះថ្នាក់ឡើយ។
( ហ៊ឹស !! បារម្ភណាស់ឬ? ចឹងនាងយកលុយសុទ្ធឲ្យយើង20លានដុល្លាមក )
« ហ៎ាសស្អី20លាន?? លោកឡប់ទេយ៉ាងមិច? វាច្រើនខ្លាំងណាស់លោកអាចបន្ថយតិចជាងនេះផងមិនបានទេ?? » ឲ្យនាងទៅរកឯណាទៅដល់20លានទៅនាងគ្មានលទ្ធភាពទេនាងគិតបែបណាបន្តណាមួយប្អូននៅក្នុងកណ្ដាប់ដៃរបស់ជនអាក្រក់ទៀត។
( វាមិនច្រើនពេកទេណា នាងក៏ឆាប់យកមកឲ្យយើងនៅពេលរសៀលនេះផងណាចំណែកទីតាំងយើងនិងផ្ញើឲ្យនាងទៅតែហាមនាងប្រាប់ប៉ូលីសឲ្យសោះបើមិនចឹងទេត្រៀមទទួលសាកសព្វប្អូនស្រីរបស់នាងទៅ)
« បានយើងនិងធ្វើឯង..តែ....» ទឺត ទឺត រកតែនាងនិយាយបន្តមិនបានពួកវាក៏ចុចបិទបាត់ទោះនាងប្តឹងតេទៅម្ដងហើយម្ដងទៀតក៏គេមិនលើករួចហើយក៏បិទទូរស័ព្ទទៀត នាងអស់ជម្រើសក៏តេទៅប្រាប់លោកចៅហ្វាយរបស់នាងសិនហើយ ។
« ចៅហ្វាយ... » នាងចុចទៅហើយថេយ៉ុងក៏ចុចទទួល
( នាងមានដឹងពីដំណឹងឡាគីឬនៅ?? ) ថេយ៉ុងពេលនេះចាប់អារម្មណ៍តែឡាគីរ៉ារបស់គេប៉ុណ្ណោះ
« បានហើយចៅហ្វាយហ៊ឹកៗៗៗ »
( បានហើយឬ?? ហើយមិចក៏នាងយំ? ឡាគីរ៉ាមានរឿងអ្វីមែនទេ?? ) ថេយ៉ុងគេសឹងតែបើកឡានទៅកន្លែងនាងភ្លាមៗបើនាងនិយាយហលយយំថែមទៀតអញ្ចឹងនោះគេកាន់តែមិនស្ងប់នៅក្នុងខ្លួន។
« ឡាគីរ៉ាត្រូវពួកចាប់ជម្រិតបាត់ទៅហើយ ហ៊ឹក ខ្ញុំមិនដឹង...មិនដឹងថាគួរធ្វើបែបណាទេខ្ញុំឥឡូវនេះធ្វើអ្វីលែងត្រូវហើយចៅហ្វាយ ហ៊ឹក ខ្ញុំខ្លាចណាស់ ឡាគីអាចថានាងនិងមានរឿងហើយ » ហ្កាអ៊ុននាងសឹងតែដួលសន្លប់មួយកន្លែងព្រោះតែនាងនៅគិតមិនឈប់ពីវា
( ចុះពួកវាមានប្រាប់ទេថានៅទីណ?? )
« អរ...ពួកវាផ្ញើទីតាំងឲ្យហើយចាំខ្ញុំផ្ញើឲ្យចៅហ្វាយមើល » នាងឃើញមានគេផ្ញើទីតាំងមកហើយក៏ប្រាប់ថេយ៉ុងភ្លាមរួចហើយក៏ចុចបិទទូរស័ព្ទចេញទៅខាងក្រៅទុកឲ្យបុគ្គលិកមើលការខុសត្រូវជំនួសវិញនាង។ នាងរហ័សទៅតាមទីតាំងមួយនោះយ៉ាងឆាប់រហ័ស ។
ឃ្លាំងចាស់.....
ថេយ៉ុងហ្កាអ៊ុនកំពុងឈរនៅជិតគ្នាឯថេយ៉ុងក៏មានកាន់កាបូបដៃខ្មៅធំមួយនៅក្នុងដៃរបស់គេ ។
« ចៅហ្វាយទីនេះហើយ! » នាងសម្លឹងមើលទៅឃ្លាំងជាប់ភ្នែក
« មែនហើយ នេះនាងយកទៅមុនចុះបើមានរឿងអ្វីមិនស្រួលនាងឆាប់ស្រែកទៅខ្ញុំនៅជិតៗនេះទេ » នាយហុចកាបូបមួយនោះទៅឲ្យហ្កាអ៊ុនកាន់ម្ដងព្រោះថាពេលនេះគឺជាតួនាទីរបស់នាងសម្រាប់ចូលទៅជួយឡាគីរ៉ាមុនបើគេទៅពួកគេនិងសង្ស័យ ។
« ច៎ាស » នាងងក់ក្បាលញញឹមដើរចូលទៅទីនេះទាំងស្វាហាប់ដូចជាគ្មានខ្លឆចញញើតជាមួយបញ្ហាមួយនេះឡើយ នាងត្រូវតែតាំងចិត្តឲ្យនឹងននាងមិនអាចទន់ជ្រាយបាននោះឡើយ តួនាទីនាងត្រូវជួយនាំឡាគីរ៉ា មកវិញ។
នាងចូលមកខាងក្នុងរាងជ្រៅបន្តិចតែនៅមកនទាន់ឃើញមានអ្នកណាបង្ហាញខ្លួនមកឲ្យនាងឃើញសោះ។
« មកហើយឬអូនស្រីស្អាតរបស់បង?? ហ៊ឹម » នាងភ្ញាក់ចង់បាសជើងពួកវាចេញមកពីក្រោយខ្នងនាងហើយនិយាយបែបហ្នឹងនាងអស់ព្រលឹងពីខ្លួនអស់។
« ខ្ញុំមកហើយណាប្អូនរបស់ខ្ញុំ?? លោកឯងមិនលឺខ្ញុំសួរទេយ៉ាងមិច?? លោកយកប្អូនខ្ញុំទៅទុកទីណា? លោកកុំមកលេងល្បិចជាមួយខ្ញុំឲ្យសោះ » ហ្កាអ៊ុននាងស្រែកចោទទៅពួកវាទាំងមុចក្រហមនាងងាក់រកមើលហើយនៅមិនឃើញប្អូននាងចេញមកផងេពួកវាចង់លេងល្បិចជាមួយនិងនាងច្បាស់ណាស់មែនទេ? ពួកវាសើចក្អាក់ក្អាយជាខ្លាំងដំណាលគ្នា ។
« ពួកឯងយកនាងម្នាក់នោះចេញមកបងស្រីនាងមកទទួលយកហើយ » ពួកគេស្ដាប់តាមបញ្ជារបស់លោបងធំប្រចាំក្រុមហើយចូលទៅចាប់ទាញឡាគីរ៉ាចេញមកពីខាងក្រោយពួកគេនោះឲ្យហ្កាអ៊ុនបានឃើញ ឡាគីរ៉ាត្រូវបានកកឈាមនៅគែមមាត់ម្ខាងឡើងជាំហ្កាអ៊ុននាងមិនអស់ចិត្តព្រោះពួកគេសន្យាថាមិនធ្វើអ្វីនាងមិនចឹងឥឡូវប្អូននាងមិចមានរបួសពួកគេកុហកនាងផង។
« បងថាមកចង់ធ្វើបាបនាងទេ ប៉ុន្តែដោយសារតែនាងនេះជេរមកពេកទើបទ្រាំមិនបានទៅណា » គេសើចសមជាមួយរឿងនេះយ៉ាងឡូយសម្ដីគេនិយាយដូចជាគ្មានខ្វល់ទេនិយាយតាមតែចិត្ត
« ឯងមិនសមជាមនុស្សប្រុសទេដែលវៃស្រីនោះវ៉ើយ » នាងខឹងមួយសាទៀតគេដូចជាមើលស្រាលមនុស្សស្រីណាស់បើអាចនាងនិងយកលាមកមកញ៉ុកមាត់របសើគេមិនឲ្យហាស្ដីនិយាយរួចឡើយលោកអើយនាងស្អប់ណាស់មនុស្សប្រុសវៃស្រីស្អប់លើសពីអ្វីទាំងអស់ ។
YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
