ភាគ:៣១

181 2 0
                                        

      ព្រឹកថ្មីសិរីសួស្ដីចូលមកដល់ តែបើមកមើលនៅបន្ទប់គេងនារីម្នាក់ដែលស្រស់សោភានេះវិញ គេងផ្កាប់មុខមិនទាន់ដឹងថាព្រឹកថ្ងៃរះចាំងគូថអស់ហើយនៅមិនដឹងទៀត ។
« ហ៊ឹម.! ឈឺក្បាលម្លេះទេ កើតរោគស្អីរបស់វានឹង ? » នាងរអ៊ូង៉ូវៗនៅគេងផ្កាប់មុខដដែលដោយសារតែនាងឈឺក្បាលបើកភ្នែកមិនចង់រួចទេ ។
នាងក្រោកអង្គុយយកដៃមកញីភ្នែកឡើងក្រហមអស់....
« អ៊ឹម! យប់មិញផឹកតែតិចសោះវិលមុខដូចជាផឹកច្រើន
» នាងបោះជំហ៊ានងើបចេញពីលើគ្រែហើយចូលទៅក្នុងបន្ទប់ទឹកងូតទឹកឲ្យវាបានស្វាងខ្លះបើនៅមួយកន្លែងចឹងវាកាន់តែធ្វើឲ្យនាងធ្វើអ្វីមិនកើត ។
« រីហ្វីដាឡាគីរ៉ាមកឬនៅ? »
« ហ្កាអ៊ុនណាច៎ាស! » សម្ដីនាងសមតែស្អីមកញ៉ុកទេគេហៅឈ្មោះដើមមិនបាន
« បងចង់ហៅបែបនឹងឯងនៅចង់ប្រកែកទៀតទេ? »
« អត់ទេ! ហើយប្អូនក៏មិនទាន់ចុះមកដែរយប់មិញទៅផឹកជាមួយគេហើយមកស្រវឹងខ្លួនឯង ខ្ញុំថាឲ្យនាងគេងសិនទៅ » រិកគីគេមិនបានតបតជាមួយប្អូនជើងល្អបន្តរួចគេនឹងនាងក៏នាំគ្នាក្រោកទៅតុអាហារទាំងពីរនាក់ ។
នៅពេលតែមួយជាមួយគ្នាដែរហ្កាអ៊ុននាងបានឲ្យម៉ែដោះរៀបចំម្ហូបអាហរដាក់ថាសឲ្យនាង រិកគីចង់សួរដែរប៉ុន្តែហ្កាអ៊ុននាងបានដើរចេញទៅហើយ ។
តុក! តុក!!
« ឡាគីរ៉ាអូនក្រោកនៅ? បងចូលទៅបានអត់? »នាងគោះទ្វានៅខាងក្រៅស្រែកហៅអ្នកនៅខាងក្នុង។
( ងើបហើយបងបើកទ្វាចូលមក ) លឺសម្ដីសំដៅអ្នកខាងក្នុងបន្ទប់ឆ្លើយមកហើយក៏បើកទ្វាចូលទៅដោយដៃរបស់នាងមានកាន់ថាសអាហារ។
« មកញាំបបរមកបងយកមកឲ្យហើយ ! » នាងដាក់ថាសអាហារនៅលើតុក្បែរក្បាលគ្រែរបស់ឡាគីរ៉ា នាងតូចងើបក្បាលសម្លឹងមើលទៅបងស្រីទាំងមិនដាក់ភ្នែក ។
« បងខ្ញុំវិលមុខណាស់ » នាងតូចឡាគីរ៉ានិយាយប្រាប់ហ្កាអ៊ុនទាំងពេបមាត់ពេបកទឹកមុខឡើងកំសត់ដាក់មកនាង ។
« បងប្រាប់ហើយឯងមិនស្ដាប់បងធ្វើអី? នេះណាផឹកតែតិចផងមកត្អូញត្អែរប្រាប់មកទៅហើយទម្រាំដូចគេផឹកឡើងសន្លប់ផងយ៉ាងមិចវិញទៅ? » ហ្កាអ៊ុននិយាយបង្អប់ប្អូនតែបន្លំមែនមិនបាននិយាយលេង
« ហ៊ឹក! អូនរៀងហើយលែងចង់សាកទៀតហើយវាពិបាកក្នុងខ្លួនណាស់ក្រោកទៅណាក៏មិនចង់បានដែរវិលមុខក៏វល់សូម្បីតែចូលទៅងូតទឹកក៏មិនចង់កើតទៀត ហ៊ឹក បើដឹងថាវាពិបាកចឹងខ្ញុំមិនផឹកទេវេទនាតែខ្លួនឯងដដែល » ក្មេងអើយក្មេងចឹងមែនណ៎មនរឿងអីតិចក៏យំប្រាប់មនុស្សចាស់ដែរចរិតក្មេងគួរឲ្យគ្រឺតរបស់នាងនៀកវាគួរឲ្យខ្នាញ់ណាស់។
« អរអរ...បានហើយឈប់យំមកញាំបបរវិញហើយនៀកថ្នាំបងក៏បានយកមកឲ្យដែរ » នាងដឹងថាឡាគីរ៉ានឹងមានអារម្មណ៍ថាវិលមុខក្រោកមិនចង់រួចអីនឹងតែឥឡូវក៏មែន ។
« ច៎ាសបង » ក្មេងស្ដាប់បង្គាប់ក៏ធ្វើតាមសម្ដីរបស់ហ្កាអ៊ុនហើយនាងតូចលើកស្លាបព្រាមកដួសបបរញាំទាំងញញឹម ។ ពេលញាំហើយរួចរាល់ហើយហ្កាអ៊ុនក៏យកថ្នាំហុចឲ្យនាងលេបឡាគីរ៉ានាងសែនស្អប់ណាស់តែធ្វើមិចបងស្រីបង្ខំដាក់កំហិតបែបនឹងទៅហើយមានតែទ្រាំលេបទាំងលំបាក ។
« គេងទៅវិញសិនទៅបងចុះទៅវិញហើយបងនៅតែវិលមុខមិនបាត់ទៀតទៅពេទ្យតែម្ដងកុំឲ្យពិបាក » នាងនិយាយផ្ដែផ្ដាំប្អូនទុកជាមុនបើនាងមិននិយាយជាមួយនាងឲ្យបានច្បាស់លាស់ទេនាងនឹងទៅចេញក្រៅទាំងឈឺមិនខាន ។
« អូនដឹងហើយណាបង » ហ្កាអ៊ុននាងងើបចេញពីលើគ្រែហើយចុះទៅខាងក្រោមវិញ ។
រីហ្វីដាឬហៅបានថាហ្កាអ៊ុននាងចុះមកដល់ចាងក្រោមវិញហើយរិកគីគេនៅអង្គុយសាឡុងកន្លែងទទួលភ្ញៀវនៅឡើយ ។ នាងតូចដើរទៅសំដៅរកថានិងអង្គុយជាមួយបងប្រុស ។
« ប្អូនយ៉ាងមិចហើយ? » រិកគីនាយរហ័សកហរោកសួរពីអាការ:របស់នាងតូចរបស់គេម្នាក់ទៀតថានាងមានកើតអ្វីខ្លាំងដែរក៏អត់ ។
« ឡាគីមិនកើតអ្វីខ្លាំងទេ នាងវិលមុខហើយខ្ញុំបានឲ្យលេបថ្នាំហើយឥឡូវនេះគេងលក់បាត់វិញ » រីហ្វីដានាងនិយាយប្រាប់មលបងប្រុសទាំងស្នាមញញឹមរបឹ់នាងស្រស់ណាស់ ។
« ចឹងបងអស់បារម្ភហើយ » នាយដកដង្ហើមធំធូរចិត្តគិតស្មានតែនាងកើតអ្វីធ្ងន់ធកងរខ្លាំងជាងនេះទៅហើយតើបើលឺបែបនេះហើយគាត់ក៏អស់បារម្ភ ។
« ច៎ាស ! ហើយចុះបងថ្ងៃនេះមិនទៅធ្វើការទេ? » នាងក្រឡេកមើលទៅនាឡិកាដែលពាក់ជាប់និងជញ្ជាំងហើតសួរបងពេលនេះម៉ោងជិត9ព្រឹកហើយគាត់មិនទាន់ទៅទៀត ។
« ទៅតើ ប៉ុន្តែថ្ងៃនេះត្រូវម៉ោងប្រជុំនៅម៉ោង9កន្លះទើបបងចាំទៅពេលដល់ម៉ោងទៅ » គិតទៅគេម្នាក់នេះឆ្លាតដែរតើឆ្លាតលើសពីការរំពឹងទុកទៅទៀតរកអ្នកណាដូចគ្មានទេ បើចេញចរិតមកចឹងៗអី ។
« ពុទ្ធោបងខ្ញុំ » រីហ្វីដានាងរឺតទ្រូងទាំងមិនចង់លឺនិងត្រចៀកមួយគូរនេះ ពូកែណាស់នាងសុំសរសើរណាបងអ្នកណាគេទៅពូកែម្លឹងៗចឹង ។
« មិនបាច់រកពុទ្ធោ ពុទ្ធួយស្អីទេបងទៅហើយខ្ជិលនៅនិយាយជាមួយនិងឯងណាស់ » ថាអ្វីចេះខុសប្អូនម្នាក់នេះដុតសម្ដីគេទាល់តែបាន ជម្រើសរបស់គេនោះមានតែគេចចេញពីសំណួររបស់អ្នកនាងប្អូនហើយ ។
« អ៎េបង..ក្រែងមិចថាចាំដល់ម៉ោងមែនទេ? ឥឡូវនេះមិនទាន់ដល់ឯណាបងប្រញាប់ម្លេះ » នាងស្រែកពីក្រោយរិកគីពេលគេនិយាយចបៀសម្ដីក៏ក្រោកដើរចេញយ៉ាងលឿន រិកគីនាងលឺសម្ដីរីហ្វីដានិយាយប៉ុន្តែគេធ្វើជាមិនខ្វល់ដើរទៅយ៉ាងលឿនគ្មានខ្វល់ឡើយ ។
« ហ៊ឹស..! ហ៊ានមិនឆ្លើយតបជាមួយខ្ញុំផងឬ ? បងឯងចាំមើលទៅពេលមកវិញដឹងគ្នាជាមួយខ្ញុំមិនខានទេ! » នាងដាក់គូថអង្គុយរអ៊ូម្នាក់ឯងវិញនិយាយជាមួយគេតែគេមិននិយាយជាមួយអៀនមាត់ណាស់បើដឹងចឹងមិននិយាយទេហ៎ា ។
« ខឹងៗៗបងឯងចាំតែមើលចុះ អាបងរិកគីឡប់ »នាងជេរប្រទេចបងប្រុសពីក្រោយព្រោះតែនាងនេះឆាប់ក្ដៅក្រហាយណាស់បើនិយាយអ្វីមិនត្រូវចិត្តរបស់នាងនោះខឹងម្នាក់ឯងហើយក៏ដើរចេញពីក្នុងផ្ទះមកក្រៅផ្ទះវិញបើនៅមិនដឹងជានៅធ្វើអីទេគ្មានអ្នកណានិយាយជាមួយសោះសូម្បីតែម្នាក់រកគ្មាន នាងចូលចិត្តនិយាយច្រើនបើគ្មានគ្នាចឹងដូចពិភពលោកមួយនេះមានតែនាងម្នាក់ឯង ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя