"លែងមានឧបសគ្គហើយ"

756 91 3
                                    

កម្មសិទ្ធិOmega

ភាគទី២៧

25Vote for next part❤️️

«អរបែបហ្នឹងទេឬ?អញ្ចឹងអ៊ុំទៅវិញសិនហើយណ៎ា ញុាំឲ្យហើយទៅ ទាន់នៅក្តៅៗ ប្រយ័ត្នត្រជាក់លែងឆ្ងាញ់ហើយ»

«បាទ អរគុណអ៊ុំម្តងទៀតដែលបានយកម្ហូបមកឲ្យ ហិហិ»

«ចាស៎ អ៊ុំទៅវិញសិនហើយ» គ្រាន់តែថាចប់ភ្លាម អ៊ុំស្រីម្ចាស់ផ្ទះក៏ដើរចេញទៅ ចំណែកឯអាល្អិតក៏បិទទ្វារគ្រាំង! ដើរតាំងៗសម្តៅមកអង្គុយនៅលើគ្រែទាំងចិត្តក្តៅ ដេកជាមួយគ្នារាប់ភ្លេចហើយ ពេលណាទើបហៅថាប្រពន្ធ?នៅនិយាយថាស្គាល់គ្នា តែស្គាល់គ្នាបែបមិនធម្មតាហ្នឹងដល់ពេលណាទៀត?

«អាល់ហ្វាគឺអញ្ចឹងមែន អាក្រក់លើសពីអាក្រក់ តែហ៊ានមក ចាំមើលចុះគោះដល់ងាប់ទៀតក៏មិនបើកឲ្យដែរ!» រាងតូចអង្គុយឱបដៃធ្វើមុខជូរហួញសម្លឹងមើលទៅទិសដៅបែបដិតជាប់របៀបកំពុងតែខឹងហើយរកអ្វីមកជះកំហឹងពុំបាន

ងាកមកខាងរាងក្រាស់ឯណេះវិញ មួយថ្ងៃហើយ បុគ្គលិកចេញចូលក្នុងបន្ទប់ការិយាល័យរបស់គេដើម្បីយកឯកសារឲ្យគេពិនិត្យជាបន្តបន្ទាប់ ប៉ុន្តែថ្ងៃនេះគេទទួលការងារទាំងអស់មកធ្វើដោយគ្មានអារម្មណ៍ថាធុញឡើយ ព្រោះគេទទួលបានដំណឹងល្អហើយក៏ជាអ្វីដែលគេចង់បានជាយូរមកហើយ ដូច្នេះហើយហ៊ានសន្មតថា ថ្ងៃនេះទោះបុគ្គលិកធ្វើខុសលើឯកសារផ្សេងៗក៏មិនត្រូវទទួលបានការស្តីបន្ទោសពីគេដែរ

តុកៗ

«ចូលមក»

«ចៅហ្វាយថ្ងៃនេះមានកម្មវិធីដែលចៅហ្វាយត្រូវចូលរួម ឲ្យខ្ញុំរៀបចំសម្លៀកបំពាក់ឲ្យទេបាទ?»

«កម្មវិធីអី?ហើយរបស់អ្នកណា?»

«កម្មវិធីរបស់ក្រុមហ៊ុនគីមគ្រុបបាទ»

«ឯងចូលរួមជំនួសយើងទៅរេន» គេបញ្ឈប់សកម្មភាពពីឯកសារងាកក្រសែភ្នែកមកប្រសព្វនឹងមុខរបស់នាយរេនវិញ ស្របពេលគេញញឹមឡើងមក និយាយដូចវាមិនមែនជារឿងធំដុំយ៉ាងអញ្ចឹង ទាំងដែលរាល់ដងកម្មវិធីបែបនេះ គឺគេដាច់ខាតត្រូវតែជាអ្នកចូលរួមសោះ

កម្មសិទ្ធិOmega💎 (completed✅)Donde viven las historias. Descúbrelo ahora