ភាគ44:ខំធ្វើខ្ចីខ្ជូតហើយប្ដីមិនខ្នាញ់ទៀត

513 50 3
                                    

   ព្រឹកថ្ងៃថ្មីសម្លេងក្អួតចង្អោរបស់រាងតូច ព្រោះតែអាការៈចាញ់របស់គេ
«យ៉ាងមិចហើយ??»យ៉ុនហ្គីសួរជីមីននៅពេលនាយជួយរឹតខ្នងរាងតូចពីក្រោយ និងមានកែវក្នុងដៃចាំឲ្យជីមីនខ្ពុលមាត់ចេញ
«ពិបាកក្នុងខ្លួនណាស់!»ជីមីននិយាយសឹងតែមិនចេញព្រោះទន់ខ្លួនខ្លាំងពេលអស់កម្លាំងល្ហិកល្ហៃក្នុងយ៉ាងចំម្លែង
«មោះយើងបី!»យ៉ុនហ្គីនិយាយហើយក៏លើកបីកាយតូចយកមកដាក់លើគ្រែថ្នមៗមុននិងលើកដៃដាក់លើថ្ងាស់គេបន្តិចហើយដើមម្បីស្ទាប់ស្ទង់មើល ឃើញថាខ្លួនមិនដូចជាក្ដៅទេ
  «អូនអាចគេងអោបបងបានទេ?»ជីមីននិយាយទាំងទឹកមុខឲ្យអាណិត ដាក់នាយ
  យ៉ុនហ្គីសម្លឹងមុខរាងតូចបន្តិចហើយយល់ព្រមចូលទៅគេងអោបជីមីនហើយជីមីនខិតខ្លួនមកអោប នាយដែរនាយកំពុងតែលាដៃឲ្យខ្លួនចូលទៅក្នុងវង្វង់ដៃនាយ ជីមីនគ្រាន់តែបាននៅក្នុងវង្វង់ដៃគេភ្លាម ដៃអោបគេយ៉ាងណែន បបូរមាត់ត្រៀមស្ងួត នោះក៏ញីញក់ហិតទ្រូងយ៉ុនហ្គី ដូចជាមនុស្ស
វិកលចរឹក
  «នៅឲ្យស្ងៀមកុំរពឹលប្រយ័ត្នយើងកាច់រំពាត់មកវត្តគូទឯង!!»យ៉ុនហ្គីនិយាយពេលឃើញជីមីនដូចជាមិនឆ្អែកឆ្អន់និងការថើបគេសោះទើបនិយាយឡើងគម្រាម
  «អូនគ្រាន់តែចង់ថើបបង អូនចង់ថើបថ្ពាល់បង!»ជីមីនធ្វើមុខម្ញិកម្ញ៉ក់
«មិនឲ្យថើបទេ!»យ៉ុនហ្គី
«កូនបងជាអ្នកធ្វើទុក រករឿងអូនចង់ឲ្យបងថើបអូននិងឲ្យអូនថើបបងវិញ!»ជីមីននៅតែរំអុកដាក់នាយរហូត ខ្លួនក៏រលាក់តិចបែបរំអុក
«ខ្លួនឯងសោះមកបន្ទោសកូន?»យ៉ុនហ្គី
«មិនដឹង មកពីកូនបងទេ ឥលូវថើបអូនលឿនមក!»ជីមីន ធ្វើថ្ពាល់ប៉ោងឲ្យនាយថើបខ្លួន
«អត់!!»យ៉ុនហ្គី
«អូនមិនព្រមទេ!»ជីមីនមិនសុខចិត្តពេលគេមិនមកថើបខ្លួនខំធ្វើថ្ពាល់ឲ្យខ្ចីខ្ជូតហើយនៅមិនខ្នាញ់គេទៀតប្រុសនេះគ្មានបេះដូងទេដឹង
«ងើបមកទៅងូតទឹក!!»
យ៉ុនហ្គីក៏ងើបឡើងហើយហៅជីមីនឲ្យទៅងូតទឹក ព្រោះថាគេនិងនាំរាងតូចទៅក្រុមហ៊ុនដែរមិនចង់
ទុកឲ្យរាងតូចនៅម្នាក់ឯងទេ
«ថើបអូនសិន!!»ជីមីនមុខក្រញីក្រញ៉ូវដូចគេបាញ់ចោលព្រោះចង់ឲ្យនាយថើបខ្លួន
«ងូតទឹក!»យ៉ុនហ្គីនិយាយមាមាត់ទៀតសង្កត់សម្លេងយ៉ាងធ្ងន់ធ្វើឲ្យរាងតូចងើបក្រេះធ្វើមុខពេបៗ
«ពរអូនអ្ហឹក!»ជីមីនលើដៃឲ្យរាងក្រាស់ពរខ្លួនដែរលក្ខណៈនាយឈរនៅជាប់គ្រែហើយខ្លួននៅអង្គុយលើគ្រែបត់ជើងកង្កែប

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now