Episode 23

463 24 2
                                    



២ ថ្ងៃមុន

"ឯងនេះអាក្រក់ណាស់វើុយ ពឹងតែប៉ុណ្ណឹងសោះក៏មិនខ្ចីធ្វើដែរ" Dorn និយាយទៅ Pichy ក្រោយដឹងថា Pichy មិនបានសុំ signature ពី Bella អោយខ្លួន

"នែ៎ក! កុំមកបន្តោសយើង ផ្ទះក៏មិនឆ្ងាយណាស់ណាដែរបើតាំងខ្លួនឯងជា Fan ហើយមិចក៏មិនមកសុំខ្លួនឯងទៅ" Pichy តប

"យើងមកហើយ តែឃើញពួកឯងកំពុងជួបជុំគ្នា ហើយ Engfa ក៏នៅទើបយើងមិនហ៊ានចូល" Dorn (Dorn ធ្លាបសារភាពស្នេហ៌ប្រាប់ Engfa តែ Engfa បដិសេធព្រោះនាងចូលចិត្តមនុស្សស្រី)

"អោយសាលាសទៅ មិនខ្វល់ទេ៎ស" Pichy ក៏បន្ថែមល្បឿនដើរយ៉ាងលឿនទៅចោល Dorn

"នែ៎ក!... ចាំផងមើល!" Dorn រត់ទៅតាមពីក្រោយ

........ បន្ទាប់ពីដើរមកពីស្រែមួយសន្ទុះ Dorn ក៏ដល់ផ្ទះ ឯ Pichy ក៏បន្តដើរមកផ្ទះវិញម្នាក់ឯង

"មិចក៏ល្ងាចនេះអត់ភ្ញៀវសោះចឹង?" Pichy ដើរមកដល់មុខផ្ទះនិយាយទាំងឆ្ងល់ព្រោះជាធម្មតាភ្ញៀវចូលចិត្តមកជិះសេះពេលល្ងាច

"យាយ! តា!" Pichy ស្រែកមួយទំហឹងហើយក៏រត់ទៅរកពេលឃើញយាយនិងតានាងលុតជង្គង់ ឯដៃក៏ត្រូវបានគេចង

ពេលនាងរត់ទៅដល់ក៏ត្រូវអង្គរក្សម្នាក់ចាប់ខ្លួនជាប់ ឯបុរសវ័យរាងជ្រារបន្តិចក៏ងើបពីតុដើរមករកហាក់កំពុងរងចាំ Pichy

"ប៉ាបានប្រាប់ហើយថាពេលរៀនចប់អោយត្រឡប់មកផ្ទះវិញ" Mr. Nawat ដើរបណ្តើរនិយាយបណ្តើរមករកយាយតា

"ប៉ានិយាយដូចខ្ញុំរត់ចេញពីផ្ទះ" Pichy និយាយទាំងភ្នែកសម្លកទៅឪពុក លឺចឹងលោក Nawat ក៏ដកកំភ្លើងផ្ជុងយាយ

"ប៉ាចង់ធ្វើអី!?" Pichy និយាយទាំងសម្លេងញ័រ

"បើប្រើកាំភ្លើងដូចងាយពេកហើយ អ៊ីចេះទៅយកដាវកាប់ដៃជើងម្តងបន្តិចយ៉ាងមិចដែរ កូនស្រី?" ថាហើយគាត់ក៏បោះកាំភ្លើងទៅម្ខាង

"ស្រាយចំណងទៅហើយលើកដៃយាយឡើង!" លោក Nawat បញ្ជាកូនចៅ គាត់ក៏ច្រលៗរកកាប់ ឯ Pichy ភ័យទឹកមុខស្លេកស្លាំងទឹកភ្នែងជោគថ្ពាល់

"កុំ!!.....ខ្ញុំព្រមត្រឡបទៅវិញ កុំធ្វើបាបពួកគាត់" Pichy ស្រែកមួយទំហឹងលុតជង្គងយកដៃខ្ចប់មាត់ទឹកភ្នែករហាមគិតថាឪពុកនាងនឹងកាប់ហើយ ចំណែកយាយតា Pichy ពួកគាត់ភ័យឡើងស្លុតនិយាយលែងចេញបានត្រឹមសំរកទឹកភ្នែកមើលមុខចៅស្រីនៅពីមុខ

មន្តស្នេហ៍នារីរត់តុWhere stories live. Discover now