" ចុះក្មេងនេះតើស៎ហី ធ្វើឲ្យបងស្រួល? "

746 90 5
                                    

កម្មសិទ្ធិOmega

ភាគទី៤៧

    (Vote for next part guys!❤️️)

«និយាយលេងទេ តោះចូលខាងក្នុងទៅ ប្រញាប់តែខឹង គេបញ្ជួសលេងសោះ អ្នកណាទៅក្បត់ចិត្តបងកើតនោះ?» ឃើញជុងហ្គុកដូចជាខំប្រឹងស្រែក កោកៗមកឡើងចង់លានសឹងទៅហើយ ទើបគេប្រញាប់ចូលទៅសម្រួលស្ថានការណ៍មួយនេះភ្លាម បើធ្វើឲ្យគេខឹងលើសនេះ យ៉ាប់ខ្លួនឯងជាមិនខាន

ចំណែកឯនាយរេនក៏បានត្រឹមក្រវីក្បលហួសចិត្តនឹងអ្នកទាំងពីរ ម្នាក់ៗចូលចិត្តែឌឺដងគ្នា ហើយចូលចិត្តប្រើអាភ្លើងប្រច័ណ្ឌនោះបែបលេងសើច គូស្នេហ៍បែបនេះកម្ររកបានណាស់ ព្រោះវាមានទាំងកំប្លែងដែលបង្កជាភាពសប្បាយរីករាយគ្រប់ពេល រួមមានទាំងក្តីស្រឡាញ់ទៀត ក្តីសុខខ្លាំងណាស់!

«មើលពីខាងក្រៅស្អាតហើយ មកដល់ខាងក្នុងកាន់តែស្អាតថែមទៀត..» អាល្អិតឈានជើងចូលដោយប្រលែងដៃចេញពីដើមដៃរបស់រាងក្រាស់វិញ ភ្នែកសម្លឹងមើលរបស់ជុំវិញខ្លួនបូករួមនឹងស្នាមញញឹមដែលមាននៅលើផ្ទៃមុខបែបឃើញហើយក៏មានក្តីសុខយកតែម្តង ព្រោះគ្រាន់តែមើលក៏ដឹងថារបស់ក្នុងផ្ទះនេះប្រណីតខ្លាំងយ៉ាងណាដែរ វាគឺស្រស់ស្អាតគ្រប់ជ្រុងធ្វើឲ្យរាងតូចពេញចិត្តខ្លាំងតែម្តង

«នៅអង្គុយលើសាឡុងនោះរង់ចាំសិនទៅ ធ្វើហើយរួចរាល់ពេលណា ចាំខ្ញុំមកហៅ» និយាយចប់ហើយបូករួមនឹងចង្អុលសាឡុងឲ្យអង្គុយបានស្រួលបួលហើយទើបគេដើរតម្រង់ទៅរកផ្ទះបាយ ដោយមានម៉ែដោះដើរមកតាមគេពីក្រោយដោយស្នាមញញឹម ហើយស្របពេលដែលគាត់បានហុចអៀមចុងភៅឲ្យគេនោះក៏មិនភ្លេចសួរគេផងដែរថា៖

«ជាភ្ងៀវពិសេសឬយ៉ាងណា?មានភ្ងៀវមកលេងម្តងអ្នកប្រុសរបស់អ៊ុំចូលផ្ទះបាយធ្វើម្ហូបតែម្តងណ៎~»

«ប្រហែលជាពិសេសហើយអ៊ុំ នៅក្នុងទូទឹកកកមានផ្លែឈើទេ?អ៊ុំជួយយកទៅឲ្យគេញុាំបណ្តើរៗសិនទៅល្មមម្ហូបឆ្អិន គេក៏អាចមានអីទ្រាប់ពោះបានខ្លះដែរ»

«ចាស៎ ចាំអ៊ុំយកទៅឲ្យគេ ក្មួយធ្វើម្ហូបចុះ» ម៉ែដោះឮការបញ្ជារបស់អ្នកប្រុសហើយ គាត់ក៏ប្រញាប់ដើរទៅរកទូទឹកកកដែលចិតដាក់ប្រអប់ហើយស្រេចនោះទៅដាក់លើចាន រួមជាមួយនឹងស៊មពីរផងដែរសម្រាប់អាល្អិតដែលនៅខាងក្រៅផ្ទះបាយនោះ។ គាត់ដើរទៅដាក់ចានផ្លែឈើនៅលើតុ មុននឹងនិយាយប្រាប់ទៅកាន់រាងស្តើងតាមនោះ

កម្មសិទ្ធិOmega💎 (completed✅)Where stories live. Discover now