+មានឈុតឆាកមិនសមរម្យ សូមអានដោយទំនួលខុសត្រូវ
ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី47
"អ្នកប្រុស..អ្នកប្រុសអៃដេនលែង" កាលបើចេញឆ្ងាយពីមុខភ្ញៀវមក អៃដេនក៏ទាញដៃនាងទៅកាន់កន្លែងផ្លាស់សម្លៀកបំពាក់ដែលនៅធ្លាពីបន្ទប់ទទួលភ្ញៀវនិងបន្ទប់ធ្វើការរបស់គេឯណោះ។
"អូយ៎..ដៃ..ឈឺ" ដំបូងគេមិនចង់លែងដៃនាងទេ តែគ្រាដែលលីងអឺឧទានថាដៃនាងឈឺភ្លាម អៃដេនក៏យល់ព្រមព្រលែងតាមសម្រួលតែម្ដង។ លីងអឺដកដៃមករួចក្រសោបប៉ះដៃខ្លួនឯងត្រង់កន្លែងមានស្នាមក្រហមដែលកើតចេញពីការចាប់កាន់ខ្លាំងអម្បាញ់មិញនោះ អៃដេនឃើញនាងមានរបួសស្នាម គេក៏មិនជាស្រួលចិត្ត មានបំណងចង់ទម្លាក់ដៃទៅកាន់ប៉ះមើល តែចិត្តខឹងមួយកំពុងតែហាមឃាត់និងបញ្ជាគេមិនឲ្យធ្វើនូវរឿងនោះ។
"អ្នកប្រុសមានរឿងអីក៏និយាយមក ខ្ញុំនឹងអាលបានទៅជួបអ្នកប្រុសអុីទែនវិញ"
"យ៉ាងមិច? វាសំខាន់សម្រាប់នាងណាស់មែនទេ ទើបបានជាមកនិយាយជាមួយយើងតែប៉ុន្មាននាទីក៏ញ័រចង់ទៅរកវាវិញហើយនោះ?" កាលបើលឺអៃដេនចោទប្រកាន់មកលើខ្លួនបែបនេះ លីងអឺក៏បង្ហាញទឹកមុខមិនពេញចិត្តយ៉ាងខ្លាំង នាងងើយមើលមុខគេ រួចខាំធ្មេញបែបខឹងសម្បារខ្លាំងតែម្ដង។
"គេបានជួយជីវិតខ្ញុំ"
"តែយើងជាអ្នកចិញ្ចឹមនាង..លឺទេ?" ដោយសារតែមិនចូលចិត្តភាពចចេសរឹងរូសរបស់លីងអឺ អៃដេនក៏តំឡើងសំឡេងតឹងសរសៃករដាក់នាងវិញ ស្រីតូចស្ងាត់មាត់ មិននិយាយអី តែក៏ព្យាយាមប្រើភ្នែកសំឡឹងមើលទៅគេ បង្ហាញប្រាប់គេដោយប្រយោលថានាងពិតជាតូចចិត្តនិងទង្វើរបស់គេមុននោះណាស់ ហើយការសំឡឹងមើលរបស់នាងក៏ទទួលបានផលពិតមែន អ្នកដែលកំពុងតែខឹងសម្បារក៏រាងថមថយកំហឹងខ្លះ ដោយអារម្មណ៍ក្រែងចិត្តនិងបារម្ភចូលមកជំនួសវិញ អៃដេនលើកដៃម្ខាងបំណងចង់ចាប់កាន់ដើមដៃនាង តែលីងអឺក៏បដិសេធដោយការដកដៃចេញយ៉ាងលឿនតែម្ដង។
"ហេតុអីក៏លោកខឹង?" សំនួរមួយដែលអៃដេនគាំងរកកន្លែងបកស្រាយមិនចង់ចេញ គេនៅជ្រឹមចិញ្ចើមសំឡឹងមើលទៅនាង លីងអឺសួរគេទាំងមុខស្មើធេង មិនដូចជាលីងអឺដែលស្លូតបូតទេ នេះគេធ្វើឲ្យនាងខឹងពិតមែនហ្អេស៎?
"វាមិនមែន—"
"ខ្ញុំចង់និយាយជាមួយនរណា នៅក្បែរនរណា ក្រែងវាមិនមែនជាបញ្ហារបស់លោកទេត្រូវទេ? អ្នកប្រុសអៃដេន?" អ្នកដែលនិយាយកោកៗ បង្ហាញភាពខឹងសម្បារមុននោះក៏ស្រាប់តែនៅស្ងៀម សម្ដីដែលហៀបនឹងចង់និយាយក៏ត្រូវលេបចូលទៅក្នុងពោះវិញអស់ ដោយសារតែការសួរចេញពីមាត់របស់នាង។
"អ្នកប្រុសខ្វល់ពីខ្ញុំធ្វើអី? ក្រែងពួកយើងគ្រាន់តែជាអ្នកដទៃត្រូវទេ?" ពាក្យសម្ដីផ្ដាច់ការចេញពីមាត់នាង ន័យដែលនាងចង់សម្ដៅទៅលើសម្ពន្ធ័ភាពដែលពួកគេមាននោះ វាកាន់តែធ្វើឲ្យអៃេដននៅមិនសុខថែមទៀត។
"អ្នកដទៃដែលហួងហែងគ្នា នាងមិនដែលលឺទេហ្អេស៎?"
"ខ្ញុំមិនយល់ទេ អ្ហឹម!!!!" ម្ដងនេះអៃដេនមិនចង់និយាយបកស្រាយអ្វីច្រើន ដោយគេអោនមុខទៅថើបនាង។ លីងអឺព្យាយាមរើបម្រាស់ដោយការចាប់ដៃគេចេញ តែអៃដេនមិនព្រមចុះចាញ់ដោយម្ដងនេះគេរុញនាងចូលទៅក្នុងវាំងននផ្លាស់សម្លៀកបំពាក់ឯណោះ។
"អ្នកប្រុស..អឹស លែង"
"នាងមាត់រឹងណាស់មែនទេ? បានតើស៎..យើងនឹងធ្វើឲ្យគេដឹងថានាងជាអ្នកស្គាល់គ្នាដែលមិនធម្មតាទាល់តែបាន" អៃដេនរុញនាងអឹបជាប់និងកញ្ចក់ឆ្លុះ រួចថើបបូរមាត់នាងខ្លាំងៗ ដៃម្ខាងក៏ចាប់សើយសំពត់រ៉ូបនាងឡើង ខណៈដៃម្ខាងទៀតលូកច្របាច់ទ្រូងម្ខាងរបស់នាង ច្របាច់ខ្លាំងៗដល់លីងអឺទន់ជង្គង់សឹងតែដួលកណ្ដាលទីតែម្ដង។
"អ..អ្ហស៎! អ្នកប្រុស..អ្នកប្រុសឈប់ទៅ អ្ហឺ" ការក្រឡុកក្រឆារករឿងពីសំណាក់អៃដេន ធ្វើឲ្យអ្នកម្ខាងទៀតស្រៀវស្រាញជាខ្លាំង ដល់ថ្នាក់រមួលខ្លួននិយាយលែងចង់ត្រូវភាសាអ្វីទាំងអស់។ អៃដេនឃើញនាងមិននៅជាខ្លួនឯងទៀត គេក៏កាន់តែពេញចិត្តនឹងធ្វើបាបនាងបន្ថែម ដោយលើកនេះគេលូកដៃរុករានផ្នែកខាងក្រោមរបស់លីងអឺ រុករានដល់ថ្នាក់នាងដល់ចំណុចកំពូលម្ដងដោយសារតែភាពតក់ក្រហល់នោះ។
"អ..អ្ហស៎ ហ៊ឺ" ចម្លែកត្រង់លើកនេះអៃដេននាំនាងដល់ចំណុចកំពូលហើយគេក៏មិនបានចាត់ការនាងបន្តទៀត នាយសំឡឹងមើលទៅអ្នកដែលផ្ដេកខ្នងនិងកញ្ចក់ ដកដង្ហើមសឹងមិនដល់គ្នានោះរួចក៏សើច។
"ថ្ងៃក្រោយឈប់ធ្វើបែបហ្នឹង.. ឈប់និយាយថានាងនិងយើងគ្មានស្អីនិងគ្នាទៀត"
"ខ្ញុំ..ហ៊ឺ ខ្ញុំមិនដឹងទេ" លីងអឺនាងអស់កម្លាំង ញ័រជើងអស់ហើយ កុំតែបានអៃដេនយកដៃមកកាន់ទប់ចង្កេះនាង លីងអឺច្បាស់ជាទម្លាក់ខ្លួនដេកនៅទីនេះជាក់ជាមិនខាន។
"មាត់មានម៉េចក៏មិននិយាយ? ខ្លាចនាយអុីទែនដឹងថានាងមិននៅក្រមុំបរិសុទ្ធអ៊ីចឹងហ្អេស៎?"
"ទេ! ទោះជាខ្ញុំនៅផ្ទះជាមួយអ្នកប្រុស តែខ្ញុំដឹងថាខ្ញុំគ្រាន់តែសុីឈ្នួលបម្រើអារម្មណ៍អ្នកប្រុស គ្មានអ្វីធំដុំត្រូវអះអាងបញ្ជាក់ប្រាប់គេគ្រប់គ្នាទេ ម៉្យាងអ្នកប្រុសក៏ធ្លាប់មានភរិយារួចហើយដែរត្រូវទេ?" កាលដែលនាងលើកយកសុីងយីងយកមកនិយាយវាមិនបានជួយអ្វី ក្រៅពីបញ្ឆេះកំហឹងឆាបឆួលក្នុងអារម្មណ៍គេឡើងជាថ្មីម្ដងទៀត។
"យើងរង្គើក្នុងខ្លួននាងចង់ជាប់ចង្កេះ ពេលគេសួរថាត្រឹមអ្នកស្គាល់គ្នា.. ទុកយើងជាស្អី?" លីងអឺសំឡឹងមើលមុខគេ មិនយល់ថានាយកំពុងតែគិតអ្វីពិតមែន ពីមុនគេស្អប់នាង មិនចង់សូម្បីតែថើបនាង តែពេលនេះគេបែរជាសួរនាំហើយក៏ទាមទារចង់មានសម្ពន្ធ័ភាពអ្វីជាមួយនាងទៀត គួរឲ្យឆ្ងល់ណាស់។
(អ្នកនាងលីងអឺ?)
(អ្នកនាងលីងអឺនៅឯណាហ្នឹង?)
"អ្នកប្រុសអុីទែន..ហ៊ឺ" ការលាក់ពួនធ្វើរឿងមិនគប្បីក៏មានមនុស្សម្នាក់មកជ្រែតជ្រែកនិងរំខាន លីងអឺឯណោះក៏ឆ្លេឆ្លា ប្រញាប់ទាញដៃរ៉ូបដែលអៃដេនសំយ៉េសចុះមុននោះ តែវាក៏ប្រើលែងបាន ព្រោះគេបានធ្វើឲ្យវារហែកបាត់ទៅហើយ។
"ចេញទៅទាំងបែបនេះ ច្បាស់ជាល្អមើលមិនខាន លីងអឺ សុីរ៍ ហ៊ឹសៗ" ឃើញនាងឆ្លេឆ្លាបែបនេះ អៃដេនក៏និយាយឌឺដង ម៉្យាងបំណងរបស់គេក៏ចង់ឲ្យនាយអុីទែននោះបានឃើញថាលីងអឺ សុីរ៍ម្នាក់នេះ មិនមែនទំនេរដូចជានាងបាននិយាយនោះទេ។
(អ្នកនាង..)
"ចាស៎.." ដោយអស់ជម្រើសលីងអឺនាងក៏សម្រេចចិត្តបើកវាំងននបន្ទប់ផ្លាស់រួចអើតក្បាលឆ្កក់ឆ្លើយតបនិងនាយអុីទែន សកម្មភាពទាន់ហន់និងល្ងង់ខ្លៅរបស់នាងក៏នាំឲ្យអ្នកនៅខាងក្នុងបន្ទប់ផ្លាស់ជាមួយនោះអស់សំណើចមិនតិច។
"នេះអ្នកនាងកំពុងតែផ្លាស់ឈុតហ្អេស៎? ហីយ៉ា ខ្ញុំមិនគួរមករំខានទាល់តែសោះ"
"អូហ៍! មិនអីទេ ខ្ញុំគ្រាន់តែ..អ..អ្ហឹម ផ្លាស់ឈុតសម្រាប់ត្រៀមចូលពិធីប៉ុណ្ណោះ" ផែនការនាងកំពុងតែដំណើរការទៅមុខហើយ តែមានអ្នកមកចង់បំផ្លាញគម្រោងនាងដោយគេលើកដៃទាំងសងខាងច្របាច់ទ្រូងទ្រលុកទ្រលន់នាងដែលបិទជិតដោយវាំងននពីមុខនោះ។ អៃដេនគេធ្វើបាបនាងដោយការដាស់អារម្មណ៍នាង ពេលដែលនាងកំពុងតែនិយាយគ្នាជាមួយអុីទែនឯណោះ។
លីងអឺនាងពិបាកក្នុងខ្លួនខ្លាំង តែក៏ព្យាយាមធ្វើជាធម្មតានិយាយទៅកាន់អុីទែន ព្រោះនាងខ្លាចថានាងត្រូវខ្មាសបើសិនជានាងធ្លោយមាត់បញ្ចេញសំឡេងមិនល្អណាមួយចេញមកនោះ។
"អ៊ីចឹងខ្ញុំទៅចាំនៅសួនខាងក្រៅក៏បានណា៎ ខ្ញុំមានការចង់សួរនាំអ្នកនាងបន្តិចផង"
"ចា..ចាស៎" លីងអឺប្រញាប់ឆ្លើយតបទាំងញញឹមទៅកាន់កម្លោះអុីទែន នាងតាមសំឡឹងមើលទៅគេរហូតទាល់តែគេចេញផុតទៅបាត់ ទើបនាងលិបក្បាលចូលក្នុងវិញ ចំពេលដែលអៃដេនកំពុងតែឈរជ្រែងហោប៉ៅសំឡឹងមើលមកនាង កាន់តែធ្វើឲ្យនាងក្ដៅចិត្តថែមទៀត។
"អ្នកប្រុសអៃដេន.."
"ឆ្លាត! មិនព្រមថ្ងូរឲ្យប្រុសផ្សេងស្ដាប់ ក្រៅពីយើង យើងពេញចិត្តណាស់ លីងអឺ សុីរ៍" អៃដេននិយាយឌឺដងដាក់នាង រួចក៏បើកវាំងននដើរចេញទៅបាត់ ទុកឲ្យលីងអឺនៅក្ដាប់មាត់ ខឹងគេសឹងតែផ្ទុះក្បាលផូងកណ្ដាលផ្ទះ នាងមិនយល់ទេ មិនយល់ថាគេគិតស្អីរាល់ថ្ងៃនេះ? ថាពីមុនទៅគេគួរឲ្យខ្លាច តែពេលនេះគួរឲ្យខ្លាចហើយល្មោភកាមថែមទៀត។
—
បងអៃ និមិត្តសញ្ញាប្រុសពាលស្មោះស្នេហ៍ 🤣
